ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់​! ខ្លះបោះ​តង់ ខ្លះ​សុំ​ផ្ទះគេ ខ្លះ​ទៀតតាម​​ឡាន ព្រោះ​មិន​បាន​កក់មុន

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដោយសារ​អាកាសធាតុ​ត្រជាក់ រួម​ផ្សំ​នឹង​សម្រស់​ធម្មជាតិ​ដ៏​សម្បូរ​បែប ខេត្តមណ្ឌលគិរី​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​សម្រុក​ទៅ​លេង​ភ្លូកទឹកភ្លូកដី រហូត​មិន​អា​ចរក​កន្លែង​ស្នាក់​អាស្រ័យ​បាន​គ្រប់គ្រាន់​នោះ​ទេ​។ នេះ​បើ​គិត​ត្រឹម​យប់​ថ្ងៃ​ទី​២២ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៣ នេះ ដោយ​គេ​សង្កេត​ឃើញ​ថា…

ខេត្តមណ្ឌលគិរី ៖ ដោយសារ​អាកាសធាតុ​ត្រជាក់ រួម​ផ្សំ​នឹង​សម្រស់​ធម្មជាតិ​ដ៏​សម្បូរ​បែប ខេត្តមណ្ឌលគិរី​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​សម្រុក​ទៅ​លេង​ភ្លូកទឹកភ្លូកដី រហូត​មិន​អា​ចរក​កន្លែង​ស្នាក់​អាស្រ័យ​បាន​គ្រប់គ្រាន់​នោះ​ទេ​។ នេះ​បើ​គិត​ត្រឹម​យប់​ថ្ងៃ​ទី​២២ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៣ នេះ ដោយ​គេ​សង្កេត​ឃើញ​ថា ភ្ញៀវ​ទេសចរ​មាន​វត្តមាន​កាន់តែ​ច្រើន​ឡើង​ៗ ចំណែក​នៅ​តាម​ដងផ្លូវ​ក្នុង​ក្រុង​សែន​មនោ​រម្យ គឺ​ស្ទះ​ពេញ​ណែន ស្ទើរ​រក​ផ្លូវ​បើកបរ​ទៅ​មុខ​មិន​រួច​។

ចំណែក​នៅ​តាម​ដងផ្លូវ​ចាប់ពី​ស្រុក​អូ​រាំង ឆ្ពោះទៅ​ក្រុង​សែន​មនោ​រម្យ គេ​សង្កេត​ឃើញ​រថយន្ត​ឈប់​ត​កន្ទុយ​គ្នា ដើម្បី​ថតរូប​ភ្នំ ស្មៅ និង​ចម្ការ​ស្រល់​ជាដើម​។

បើ​តាម​ក្រុម​អ្នកទេសចរ​បាន​ឲ្យ​ដឹង​ថា បាន​សម្រេចចិត្ត​ជ្រើសរើស​ដំណើរ​កម្សាន្ត​ទៅ​ខេត្តមណ្ឌលគិរី តែ​ត្រូវ​កក់​ផ្ទះសំណាក់​មុន​រយៈពេល​១​ខែ អ្នកខ្លះ​កក់​មុន​២​ខែ​ក៏​មាន ក្នុង​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ នា​ថ្ងៃ​បុណ្យ​អ៊ុំ​ទូក​ឆ្នាំ​នេះ​។ ដោយឡែក​អ្នកទេសចរ​ខ្លះ​មិន​បាន​កក់​កន្លែង​ស្នាក់​មុន ត្រូវ​សម្រេចចិត្ត​សុំ​ផ្ទះ​អ្នក​ស្រុក​សម្រាក ឬ​បោះ​តង់​តាម​តំបន់​សុវត្ថិភាព​ដែល​មាន​សមត្ថកិច្ច​ប្រចាំការ ហើយ​នៅ​មាន​ភ្ញៀវ​ជា​ច្រើន​ទៀត ដែល​ត្រូវ​សម្រាក​តាម​រថយន្ត ឬ​ត្រូវ​បង្ហួស​ទៅ​ស្រុក​ជិត​ៗ​ក្រុង ដើម្បី​បាន​ផ្ទះសំណាក់​សម្រាក​ប៉ុណ្ណោះ​​អាសន្ន​។

លោក កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​អ្នកទេសចរ​ទាំងអស់ មេត្តា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បើកបរ ព្រោះ​ផ្លូវ​ធ្វើ​ដំណើរ​នៅ​តំបន់​នេះ មាន​សភាព​បត់បែន​ឡើង​ចុះ​ចំណោត​​ខ្ពស់​ៗ ដែល​ងាយ​បណ្តាល​ឱ្យ​ជួប​គ្រោះថ្នាក់​។ ចំណែក​បញ្ហា​សុខ​សុវត្ថិភាព​លោក​អធិការ​បាន​បញ្ជាក់​ថា កម្លាំង​របស់​លោក​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​ខេត្ត បាន​ដាក់​ពង្រាយ​គ្រប់​គោលដៅ​សំខាន់​ៗ ដើម្បី​ការពារ ធានា​ដល់​សុវត្ថិភាព​អ្នកដំណើរ និង​អ្នកលេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ផង​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ