ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សង្គមកិច្ច​ទទួល និង​សម្របសម្រួល​ដល់​ជន​រង​គ្រោះ ជន​ងាយ​រង​គ្រោះ ជនអនាថា ជន​បាត់បង់​ស្មារតី អ្នក​ញៀន​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល​២​ថ្ងៃ​កន្លង​មកនេះ ជនអនាថា ជន​បាត់បង់​ស្មារតី អ្នក​ញៀន​គ្រឿងញៀន ជន​រង​គ្រោះ ជន​ងាយ​រង​គ្រោះ ចំនួន​១៣​នាក់ ភាគច្រើន​មាន​សតិ​មិន​គ្រប់…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល​២​ថ្ងៃ​កន្លង​មកនេះ ជនអនាថា ជន​បាត់បង់​ស្មារតី អ្នក​ញៀន​គ្រឿងញៀន ជន​រង​គ្រោះ ជន​ងាយ​រង​គ្រោះ ចំនួន​១៣​នាក់ ភាគច្រើន​មាន​សតិ​មិន​គ្រប់ បាន​ដើរ អង្គុយ និង​ដេក​តាម​ចិញ្ចើម​ផ្លូវ សំ​យ៉ាប​ផ្ទះ និង​សួនច្បារ​អត់បាយ​ក្រហាយ​ទឹក ត្រូវ​បាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ទទួល​បញ្ជូន និង​បញ្ជូន​ទៅ​រក​សេវា ជួយ​បន្ត ដើម្បី​ស្តារ​នីតិសម្បទា និង​ផ្ដល់​ជំនាញ​វិជ្ជាជីវៈ រួច​ធ្វើ​សមាហរណកម្ម​ឲ្យ​ទៅ​ស្រុក​កំណើត​វិញ​។

មន្ត្រី មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​២​ថ្ងៃ នៅ​តាម​ទី​សារ​ធារ​ណៈ​នានា នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ ក្នុង​រាជធានី​ភ្នំពេញ​នេះ មន្ត្រី​របស់​មន្ទីរ​សង្គមកិច្ច រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ទទួល​បញ្ជូន និង​សង្គ្រោះ​ជនអនាថា ជន​បាត់បង់​ស្មារតី អ្នក​ញៀន​គ្រឿងញៀន ជន​រង​គ្រោះ ជន​ងាយ​រង​គ្រោះ មាន​ចំនួន ១៣​នាក់ (​ស្រី​០៦​នាក់​) ក្នុង​នោះ​កុមារ​ចំនួន​០៣​នាក់ ដើម្បី​ទទួល​សេវា​ព្យាបាល អប់រំ ស្តារ​នីតិសម្បទា បណ្តោះអាសន្ន និង​ស្វែងរក​គ្រួសារ ដើម្បី​ធ្វើ​សមាហរណកម្ម រយៈពេល​០៣​ថ្ងៃ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ទទួល​នេះ​គឺ​ចង់​ឲ្យ​ពួក​គាត់​មានការ​រស់នៅ​ជី​ភាព​បាន​ប្រសើរ​ឡើង រួម​ទាំ​ការ​ចូលរួម​ផ្សព្វផ្សាយ​ពី​តម្លៃ​នៃ​ពលកម្ម ហា​នី​ភ័យ​ពី​ជន​ចំណាកស្រុក​ប្រថុយប្រថាន និង​ការ​ទទួល​បាន​នូវ​ជំនាញ​ជាក់លាក់ ដើម្បី​ប្រកប​មុខ​របប ពិតប្រាកដ និង​អប់រំ ស្ដារ​នីតិ​សប្ប​ទា ព្រមទាំង​ផ្ដល់​ជំនាញ​វិជ្ជាជីវៈ រួច​ធ្វើ​សមាហរណកម្ម​ឲ្យ​ទៅ​ស្រុក​កំណើត​វិញ​។

មន្ត្រី មន្ទីរ​សង្គមកិច្ច ដដែល​បាន​បញ្ជាក់​ថា ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​នេះ មន្ទីរ​សង្គមកិច្ច បាន​ធ្វើការ​បែងចែក​កម្លាំង​ជា​ក្រុម នៃ​តំបន់​ព្រះ​រាជពិធី ដើម្បី​រង​ចាំ​ទទួល និង​ជួយ​សង្គ្រោះ ដោយ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​វិធានការ​អនុវត្ត​តាម​ផ្លូវច្បាប់ ចំពោះ​មេខ្យល់ និង​ជនខិលខូច ដែល​ញុះញុង ជួញដូរ​កម្លាំង​ពលកម្ម​ដល់​ជន​រង​គ្រោះ ជន​ងាយ​រង​គ្រោះ និង​អំពាវនាវ​ឲ្យ​មានការ​ចូលរួម ទូលំទូលាយ ពី​គ្រប់​ស្ថាបន​ពាក់​ពន្ធ​នានា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ