ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដា​ញ់ ម៉ូ​នី​កា ពញ្ញាក់​អារម្មណ៍​ម្តាយ​រហូត​ស្រក់​ទឹកភ្នែក​ទាំងអស់​គ្នា​! (មានវីដេអូ)

5 ឆ្នាំ មុន

តារា​សម្តែង ដា​ញ់ ម៉ូ​នី​កា បាន​ចាកចេញ​ទៅ​សាង​ជីវិត​ថ្មី​នៅ​ប្រទេស​អូស្ត្រាលី តាម​ស្វាមី​ដោយ​រហូត​មក​ទល់​ពេល​នេះ អតីត​តារា​សម្តែង​មនោសញ្ចេតនា​សម្បូរ​ទឹកភ្នែក​ហូរ ដា​ញ់ ម៉ូ​នី​កា បាន​កូន​២​ជា​ចំណងដៃ​។ និយាយ​ពី​សម្រស់​វិញ…

តារា​សម្តែង ដា​ញ់ ម៉ូ​នី​កា បាន​ចាកចេញ​ទៅ​សាង​ជីវិត​ថ្មី​នៅ​ប្រទេស​អូស្ត្រាលី តាម​ស្វាមី​ដោយ​រហូត​មក​ទល់​ពេល​នេះ អតីត​តារា​សម្តែង​មនោសញ្ចេតនា​សម្បូរ​ទឹកភ្នែក​ហូរ ដា​ញ់ ម៉ូ​នី​កា បាន​កូន​២​ជា​ចំណងដៃ​។ និយាយ​ពី​សម្រស់​វិញ គឺ​នៅ​តែ​រក្សា​បាន​បែប​ស្អាត​ស្រគត់ស្រគំ​តាម​វ័យ​កូន​២​។

គ្រា​អ្នក​ម្តាយ​មានឱកាស​ទៅ​សួរសុខទុក្ខ លេង​កូនស្រី និង​ចៅ​ដល់​ប្រទេស​អូស្ត្រាលី អ្នក​នាង​ដា​ញ់ ម៉ូ​នី​កា មានឱកាស​រៀបចំ​ធ្វើ​ពិធី​ខួបកំណើត​ឲ្យ​ម្តាយ ដោយ​សហការ​គ្នា​ជាមួយ​ស្វាមី​សាង​ភាព​ភ្ញាក់ផ្អើល​។ នៅ​ពេល​នោះ ស្រាប់តែ​ធ្វើ​ឲ្យ​អ្នក​ម្តាយ​ដា​ញ់ ម៉ូ​នី​កា ក្តុកក្តួល​ចិត្ត​រហូត​អង្គុយ​យំ ដោយ​អ្នកស្រី​និយាយ​ថា តាំង​ពី​យូរ​មក អត់​ដែល​ធ្វើ​ខួបកំណើត​អ្វី​នោះ​ទេ​។

ចំណែក ដា​ញ់ ម៉ូ​នី​កា ក៏​រំជួលចិត្ត​យំ​ដែរ ហើយ​សន្យា​នៅ​ចំពោះ​មុខ​ម្តាយ​ថា នឹង​ស្រឡាញ់​ម្តាយ​រៀង​រហូត ហើយ​ខំតស៊ូ​រក​លុយ​ចិញ្ចឹម​ម្តាយ​មិន​ឲ្យ​លំបាក​ឡើយ​។ រហូត​មក​ទល់​ពេល​នេះ ដា​ញ់ ម៉ូ​នី​កា សម្រេចចិត្ត​រស់នៅ​ប្រទេស​អូស្ត្រាលី​។

តួអង្គ​នាង​ទាវ និង​ទុំ គឺ​លោក​ស៊ុ​ក សុភា​រស់នៅ​សាង​គ្រួសារ​នា​ដែនដី​អូស្ត្រាលី​ដូច​គ្នា ដែល​ជា​រឿង​កម្រ​មួយ​។ ទោះជា​នៅ​ឆ្ងាយ តែ​ដា​ញ់ ម៉ូ​នី​កា ឧស្សាហ៍​ឡើង​ចុះ​មក​លេង​មាតុភូមិ​កំណើត​ញឹកញាប់ ហើយ​បាន​ឆ្លៀត​បង្ហាញ​វត្ត​មាននៅ​តាម​កញ្ចក់​ទូរទស្សន៍​ផង​ដែរ​។ ក្រៅពី​នេះ​គេ​ឃើញ ដា​ញ់ ម៉ូ​នី​កា នៅ​អូស្ត្រាលី​បាន​បង្កើត​របរ​មួយ​ថ្មី​លក់​ផលិតផល​តាម​អន​ឡាញ ដោយ​មានការ​គាំទ្រ​ពី​អ្នក​តាម​បណ្តាញ​សង្គម​ច្រើន​គួរ​សម ព្រោះ​នាង​ជា​អតីត​តារា​ល្បី​ប្រចាំ​កម្ពុជា​។ ដក​ស្រង់​ចេញពី​ហ្វេសប៊ុក ៖ Monica Danh Real

ថ្ងៃនេះជាថ្ងៃកំណើតរបស់អ្នកម្ដាយខ្ញុំមិនដែលបានធ្វើជូនគាត់ទេដោយសារតែកូនរស់នៅឆ្ងាយពេកថ្ងៃនេះឱកាសល្អ ព្រោះថ្ងៃកំណើតរបស់គាត់ ចំ គាត់នៅប្រទេសអូស្ត្រាលីខ្ញុំក៏គិតធ្វើជូនគាត់អោយគាត់ភ្ញាក់ផ្ញើលម្ដង មានអីឥឡូវត្រូវមកយំទាំងម្ដាយ ទាំងកូនទៅវិញកូនសូមជូនពរម៉ាក់អោយមានសុខភាពល្អ កូន និងខំប្រឹងធ្វើគ្រប់យ៉ាង ដើម្បីសងគុណម៉ាក់វិញកូនដឹងថាគុណអ្នកម្ដាយ ចំពោះកូនក្នុងជាតិនេះទោះក្នុងសង់យ៉ាងណា ក៏មិនគ្រប់គ្រាន់ដែលកូនដឹងថា មានតែម៉ាក់ទេដែលស្រឡាញ់កូនមិនព្រួលប្រែឡើយកូនសរសេរ បណ្ដើរ ទឹកភ្នែករបស់កូនក៏ហូរស្រក់ដោយមិនដឹងខ្លួនដែរកូនចង់ប្រាប់ម៉ាក់ថា លើលោកនេះកូនស្រឡាញ់ ម៉ាក់ជាងគេដូចគ្នា ស្រឡាញ់ម៉ាក់ណាស់?????????

បាន​បង្ហោះ​ដោយ Monica Danh Real នៅ ថ្ងៃ​ច័ន្ទ 19 វិច្ឆិកា 2018

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ