ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​រៀបចំ​ការ​ប្រណាំងទូក​បន្ត​អំពាវនាវ​ឲ្យ​ក្រុម​កីឡាករ​ទូកង​គោរព​វិន័យ​ឱ្យ​បាន​ម៉ឹង​ម៉ាត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​រៀបចំ​ការ​ប្រណាំងទូក​អំពាវនាវ​ឲ្យ​ក្រុម​កីឡាករ​-​កីឡាក​រិ​នី​ទូក​.​ង ទូក​ចែវ​ទាំងអស់ ត្រូវ​គោរព​វិន័យ​ឱ្យ​បាន​ម៉ឹង​ម៉ាត់ ដើម្បី​ធានា​ឲ្យ​ការ​ប្រណាំងទូក​.​ង​មាន សណ្តាប់ធ្នាប់ និង​សុវត្ថិ​ភាព​ទាំងអស់​គ្នា​។ លោក ប៊ូ…

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​រៀបចំ​ការ​ប្រណាំងទូក​អំពាវនាវ​ឲ្យ​ក្រុម​កីឡាករ​-​កីឡាក​រិ​នី​ទូក​.​ង ទូក​ចែវ​ទាំងអស់ ត្រូវ​គោរព​វិន័យ​ឱ្យ​បាន​ម៉ឹង​ម៉ាត់ ដើម្បី​ធានា​ឲ្យ​ការ​ប្រណាំងទូក​.​ង​មាន សណ្តាប់ធ្នាប់ និង​សុវត្ថិ​ភាព​ទាំងអស់​គ្នា​។

លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​គណៈកម្មការ មេ​ប្រយោគ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​បាន​អៈ​អាង​ថា ឆ្នាំ​នេះ​គណៈកម្មការ​រៀបចំ​ការ​ប្រណាំងទូក​បាន​ធ្វើការ​កំណែ​ទម្រង់​ជា​ច្រើន ដែល​ធានា​ឲ្យ​ការ​ប្រណាំង​នេះ មាន​សណ្តាប់ធ្នាប់ មាន​តម្លាភាព និង​មិន​លួច​ខ្សែទឹក​គ្នា​បាន​ឡើយ​។

ការ​ជំរុញ​ឱ្យ​ក្រុម​កីឡាករ​គោរព​វិន័យ​នេះ បាន​ធ្វើ​ឡើង​ដោយសារ​តែ​កន្លង​មក ក្រុម​កីឡាករ កីឡាការិនី​ទូក​.​ង​មួយ​ចំនួន​មិន​គោរព​វិន័យ​បាន នាំ​ឲ្យ​មានការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​ទូក ដូច​ជា​ការ​អុំ​តែឯង​គ្មាន​ដៃគូ ការ​អុំ​ប​ញ្ជ្រា​សទិស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទូក​ដែល​កំពុង​ប្រកួត​ផ្សេង​ទៀត និង​ការ​មាន​គ្រោះថ្នាក់​កើតឡើង​ជាយ​ថា ហេតុ​នៅ​ពេញ​កំពុង​អុំ​ជាដើម​។

លោក​បាន​ណែនាំ​ដល់​អ្នកដឹកនាំ និង​អ្នកគ្រប់គ្រង​ទូក​ទាំងអស់​ត្រូវ​មានគំនិត​ទស្សនៈ​ថា ព្រះរាជ​ពិធី​បុណ្យ​អុំទូក ជា​ព្រះរាជ​ប្រពៃណី​ជាតិ​របស់​ខ្មែរ​ដែល​ប្រជាពលរដ្ឋ​គ្រប់​រូប​ចូលរួម​សប្បាយ​រីករាយ​ទាំងអស់​គ្នា ហើយ​មិន​ត្រូវ​ឱ្យ​តម្លៃ​ខ្ពស់​ពេក​ទៅ​លើ​លទ្ធផល​ឈ្នះ និង​ចាញ់​ទេ ពីព្រោះ​នេះ មិនមែន​ជា​កីឡា​ប្រកួត​យកឈ្នះ​ចាញ់​ឡើយ តែ​ជា​បុណ្យប្រពៃណី​ជាតិ​។

លោក ប៊ូ ជុំ​សេរី បាន​ក្រើនរំលឹក​ដល់​ក្រុម​កីឡាករ កីឡាការិនី​ទូក​ទាំងអស់​ត្រូវ​ថែរក្សា​សុខភាព​កុំ​ដើរ​លេង​យប់​ជ្រៅ ឬ​ការ​បរិភោគ​គ្រឿង​ស្រវឹង​ដើម្បី​ធានា​សុខភាព​ល្អ​នឹង​ដណ្តើម​បាន​ជ័យ​ជំនះ ហើយ​មាន​សុវត្ថិភាព​ខ្ពស់​នៅ​លើ​ផ្ទៃ​ទឹក​។

ចំណែក​លោក​ស្រស់ ម៉ៅ ជា​ក្រុម​កីឡាករ​ចំណុះ​ទូក​.​ង «​សាមី​តេ​ជោ​សែន​ជ័យ​បារមី​ចម្ប៉ា​សូ​ស្តីរ​ស្មី​អង្គរ​» មក​ពី​ខេត្តព្រៃវែង បាន​ប្តេជ្ញា​គោរព​វិន័យ និង​ការ​ថែរក្សា​សុខភាព ដើម្បី​ធានា​បាន​សុវត្ថិភាព​ខ្លួនឯង​នៅ​ពេល​ប្រកួត​នៅ​លើ​ផ្ទៃ​ទឹក​។ លោក​បាន​បញ្ជាក់​ថា ការ​រៀបចំ​ការ​ប្រណាំងទូក​របស់​គណៈកម្មការ​ប្រណាំង​នា​ពេល​នេះ​បាន​រៀបចំ​បាន​ល្អ ដែល​រក្សា​បាន​តម្លាភាព ហើយ​គ្មាន​ការ​លួច​កេង​ខ្សែទឹក​គ្នា​ឡើយ​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​នេះ មាន​ទូក​ចូលរួម​រហូត​ដល់​ជាង​២៩០​ទូក ហើយ​មាន​ចំណុះ​ទូក​ជិត​២​ម៉ឺន​នាក់​។ ជាមួយ​គ្នា​នេះ​ដែល​គណៈកម្មការ​រៀបចំ​ការ​ប្រណាំងទូក​បាន​គូរ​ផ្គង់​ទូក​គូ​ពិសេស​មាន​ចំនួន​៤០​គូ ក្រៅពី​នេះ​គឺ​ទូក​ធម្មតា​មាន​ទូក​អុំ ទូក​ចែវ និង​ទូក​ខ្នាត​អន្តរជាតិ​។

ដោយឡែក​សម្រាប់​ការ​ចាត់​ចំណាត់ថ្នាក់​វិញ ចំពោះ​ទូក​ធម្មតា ឈ្នះ​ទាំង​៣​ថ្ងៃ ចូល​ក្នុង​ផែន​លេខ​១ ឈ្នះ​២​ថ្ងៃ ចូល​ក្នុង​ផែន​លេខ​២ ឈ្នះ​១​ថ្ងៃ​ចូល​ក្នុង​ផែន​លេខ​៣ ហើយ​ទូក​ចាញ់​ទាំង​៣​ថ្ងៃ​ចូល ផែន​លេខ​៤​។ រីឯ​ទូក​គូ​ពិសេស​វិញ គឺ​កំណត់​ដោយ​ក្រូ​ណូ​ម៉ែត្រ ហើយ​បូក​សរុប​ទាំង​៣​ថ្ងៃ បើ​ទូក​ណា​មាន​ថេរវេលា​ខ្លី​ជាងគេ គឺ​​ទទួល​បាន​ជ័យ​លា​ភី​លេខ​១ ចាត់ទុកជា​ទូក​មាន​ល្បឿន លឿង​ជាង​គេង​បង្អស់​នៅ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ