ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់​ថ្ងៃ​រួច​ហើយ… ចុង​ក្រោយ​កូន​ក្រមុំ​ស្រស់​សោភា​ចូល​រោង​ម្នាក់ឯងទាំងភាពខ្លោចផ្សា

5 ឆ្នាំ មុន

បើ​តាម BBC បាន​ផ្សាយឱ្យ​ដឹង​​ថា ​នាង​ក្រមុំ​ឥណ្ឌូ​ណេ​ស៊ីម្នាក់ ​ដែល​គូ​ដណ្ដឹង​ស្លាប់​ដោយសារ​​ធ្លាក់​យន្ត​ហោះ​ក្នុង​សមុទ្រ កាលពី​ចុងខែ​តុលា​កន្លង​មក បាន​បង្ហាញ​ស្នាមញញឹម​ទាំង​ភាព​ក្ដុកក្ដួល​ក្នុង​ពេល​រៀប​ការ​តែ​ម្នាក់ឯង ។ នាង​ ​Intan…

បើ​តាម BBC បាន​ផ្សាយឱ្យ​ដឹង​​ថា ​នាង​ក្រមុំ​ឥណ្ឌូ​ណេ​ស៊ីម្នាក់ ​ដែល​គូ​ដណ្ដឹង​ស្លាប់​ដោយសារ​​ធ្លាក់​យន្ត​ហោះ​ក្នុង​សមុទ្រ កាលពី​ចុងខែ​តុលា​កន្លង​មក បាន​បង្ហាញ​ស្នាមញញឹម​ទាំង​ភាព​ក្ដុកក្ដួល​ក្នុង​ពេល​រៀប​ការ​តែ​ម្នាក់ឯង ។

នាង​ ​Intan Syari និង​លោក ​Rio Nanda Pratama កំណត់ពេល​រៀប​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ប៉ុន្តែ​លោក​ Pratama បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ធ្លាក់​យន្តហោះ​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​រៀប​​ការ​តាម​ជើងហោះហើរ ​«JT 610» របស់​ក្រុមហ៊ុន​អាកាសចរណ៍​«Lion Air» កាលពី​ថ្ងៃ​ទី​២៩ តុលា​កន្លង​មក ​ដោយ​ចាក​ចេញពី​ក្រុង​ហ្សា​ការ​តា ។

នាង ​Intan Syari បញ្ជាក់​ថា ​«​ខ្ញុំ​ចង់​បង្ហាញ​ពី​បំណងប្រាថ្នា​របស់​របស់​គូ​ដណ្ដឹង និង​បង្ហាញ​រូប​ឈុត​កូន​ក្រមុំ និង​ចិញ្ចៀន​ន​រៀប​ការ​តាម​សំណើ​របស់​គូស្នេហ៍ ។ ទោះបីជា​ខ្ញុំ​មាន​អារម្មណ៍​ដ៏​សោកសៅ​ក៏​ដោយ ប៉ុន្តែ​ព្យាយាម​បង្ហាញ​ស្នាមញញឹម​ដើម្បី​ឲ្យ​ស្រប​តាម​ការ​បណ្តាំ​របស់​គូ​ដណ្តឹង​ខ្ញុំ​» ។

នាង​Intan Syari បញ្ជាក់​ពី​បណ្ដាំ​របស់​គូ​ដណ្តឹង​ថា «​មុន​ពេល​ចេញដំណើរ​ក្នុង​យប់​កើតហេតុ Pratama បាន​និយាយ​ក្នុង​ន័យ​កំប្លុកកំប្លែង​ថា បើ​គេ​ធ្វើ​ដំណើរ​ទៅ​មិន​ទាន់ អូន​ត្រូវ​ថតរូប​អាពាហ៍​ពិពាហ៍ និង​បង្ហោះ​រូបភាព​ឲ្យ​មើល​ផង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ