ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពៅ បញ្ញា​ពេជ្រ ត្អូញធុញថប់​នឹង​ភាព​ពិការ​របស់​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​អតីត​តារាចម្រៀង​កញ្ញា​ពៅ បញ្ញា​ពេជ្រ បាន​បង្ហាញ​អារម្មណ៍​ធុញថប់​ទៅ​នឹង​ភាព​ពិការ​របស់​ខ្លួន​ដែល​បាន​អូស​បន្លាយពេល​កាន់តែ​យូរ ក្នុង​ពេល​ដែល​នាង​បាន​ព្យាយាម​ព្យាបាល​តាម​វេជ្ជបញ្ជា​ពេទ្យ​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​ក៏​ដោយ ។ បើ​ទោះបីជា​ពេល​បច្ចុប្បន្ន​សុខភាព​របស់​ពៅ បញ្ញា​ពេជ្រ ហាក់​មាន​ភាពល្អ​ប្រសើរ​ជាង​មុន…

រាជធានី​ភ្នំពេញ​ ៖ ​អតីត​តារាចម្រៀង​កញ្ញា​ពៅ បញ្ញា​ពេជ្រ បាន​បង្ហាញ​អារម្មណ៍​ធុញថប់​ទៅ​នឹង​ភាព​ពិការ​របស់​ខ្លួន​ដែល​បាន​អូស​បន្លាយពេល​កាន់តែ​យូរ ក្នុង​ពេល​ដែល​នាង​បាន​ព្យាយាម​ព្យាបាល​តាម​វេជ្ជបញ្ជា​ពេទ្យ​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​ក៏​ដោយ ។ បើ​ទោះបីជា​ពេល​បច្ចុប្បន្ន​សុខភាព​របស់​ពៅ បញ្ញា​ពេជ្រ ហាក់​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ប៉ុន្តែ​ជើង​ទាំង​ពីរ​របស់​នាង​នៅ​តែ​មិន​អាច​កម្រើក​បាន និង​បាន​បណ្តាល​ឲ្យ​នាង​បន្ត​អង្គុយតែ​នៅ​លើ​រទេះរុញ ពេល​ទៅ​ណា​មក​ណា ម្តង​ៗ​ដដែល ។

អ​តី​តារាចម្រៀង​ពៅ បញ្ញា​ពេជ្រ នៅ​តែ​បន្ត​ការ​ព្យាបាល​ភាព​ពិការ​របស់​នាង​យ៉ាង​ជាប់លាប់ បើ​ទោះបីជា​ពេល​ខ្លះ​នាង​ធុញទ្រាន់​នឹង​ភាព​ពិការ​របស់​ខ្លួន​ដែល​បាន​អូស​បន្លាយពេល​យ៉ាង​យូរ​មកនេះ​ក៏​ដោយ ។ ជា​ការ​កត់សម្គាល់​ភាព​ពិការ​ដែល​បាន​ធ្វើ​ឲ្យ​នាង​អង្គុយ​បាន​តែ​នៅ​លើ​រទេះរុញ​អស់​ជា​ច្រើន​ឆ្នាំ​នេះ ក៏​បាន​ធ្វើ​ឲ្យ​ម្ចាស់​បទ​«​ស្នេហ៍​គ្មាន​លក្ខខណ្ឌ​»​កញ្ញា​ពៅ បញ្ហា​ពេជ្រ បញ្ចេញ​នូវ​អារម្មណ៍​ធុញថប់​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​នាង​ពិតជា​ចង់​គេច​ឲ្យ​ផុត​ពី​បញ្ហា​នេះ​ជា​ខ្លាំង​។

ថ្មី​ៗ​កន្លង​មក​ពៅ បញ្ញា​ពេជ្រ បាន​បញ្ចេញ​សារ​មួយ​ដែល​ស្ទើរតែ​ធ្វើ​ឲ្យ​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​សង្វេគ​ចិត្ត​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​បាន​ថ្លែង​ត្អូញត្អែរ​ពី​ភាព​ពិការ​របស់​នាង​នា​ពេល​នេះ ។

ពៅ ប​ញ្ញ​ពេជ្រ បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា «​ឱ ! ភាព​ពិការ​អើយ​អ្នក​នៅ​ជាមួយ​ខ្ញុំ​ដល់​ពេល​​ណា ខ្ញុំ​ពិតជា​ចង់​គេច​ចេញ​ឲ្យ​ផុត​ពី​អ្នក​ណាស់​»​។ សារ​នេះ​បាន​ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​គាំទ្រ​រូប​នាង​រំជួលចិត្ត​យ៉ាង​ខ្លាំង ។

តាម​រយៈ​ការ​បញ្ចេញ​អារម្មណ៍​ដ៏​សោកសៅ​របស់​ពៅ បញ្ញា​ពេជ្រ នេះ​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​ដែល​ធ្លាប់​គាំទ្រ​រូប​នាង​ជា​ច្រើន​បាន​លើកទឹកចិត្ត និង​ផ្តល់​កម្លាំងចិត្ត​ទៅ​ដល់​រូប​នាង ឲ្យ​បន្ត​ការ​ព្យាបាល​ដោយ​ចិត្តការ​អត់ធ្មត់​បំផុត​។ ពៅ បញ្ហា​ពេជ្រ បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​លើកទឹកចិត្ត​ទាំងនោះ បើ​ទោះបីជា​ពេល​នេះ​នាង​បាន​ចាប់ផ្តើម​ចាត់​ទុក​ខ្លួនឯង​ជា​មនុស្ស​ទន់ខ្សោយ និង​មាន​សង្ឃឹម​តិចតួច​ក្នុង​ការ​ឈានជើងដើរ​ជា​ថ្មី​ឡើង​វិញ​ក្តី ។

រស់នៅ​ក្នុង​ភាព​ពិការ​នេះ​ពៅ បញ្ញា​ពេជ្រ មិន​បាន​លាក់លៀម និង​បិទ​បាំង​ដូច​ជា​ពេល​មុន​ឡើយ ពោល​នាង​តែងតែ​ចេញ​មុខជា​សាធារណៈ​តាម​រយះ​ការ​Live លក់​ផលិតផល ផ្សេង​ៗ ក៏​ដូច​ជា​ការ​ដើរ​កម្សាន្ត​តាម​ទី​សាធារណៈ​ជា​បន្តបន្ទាប់ ។

បើ​គិត​រហូត​មក​ដល់​បច្ចុប្បន្ន​អតីត​តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស ពៅ បញ្ហា​ពេជ្រ តស៊ូ​រស់​ក្នុង​នាម​ជា​ជន​ពិការ​អស់​រយៈពេល​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​នាង​បាន​ទទួល​រង​នូវ​ការ​បាញ់ប្រហារ​ពី​ជន​មិន​ស្គាល់​មុខ​កាលពី​អំឡុង​ឆ្នាំ​២០០៧ ។ បន្ទាប់​ពី​ទទួល​ការ​បាញ់ប្រហារ​នោះ​នាង​អាច​គេច​ផុត​ពី​សេច​ក្តីស្លាប់ តែ​ធ្លាក់ខ្លួន​ពិការ​ស្លាប់​មួយ​កំណាត់​ក្រោម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ