ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់យកប្តី​បរទេស ពិបាក​ទាំង​ផ្លូវ​កាយ ផ្លូវចិត្ត និង​ផ្លូវភេទ​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនបរទេស​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ពាក់ព័ន្ធ​លើ​បណ្តឹង​នារី​ខ្មែរ​ម្នាក់ ដែល​ជា​ប្រពន្ធ​ឥត​ខាន់ស្លា ដោយ​ចោទប្រកាន់​ថា ជនបរទេស​រូប​នោះ បាន​ធ្វើ​ទារុណកម្ម​លើ​ផ្លូវ​កាយ…

រាជធានី​ភ្នំពេញ ៖ ជនបរទេស​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ពាក់ព័ន្ធ​លើ​បណ្តឹង​នារី​ខ្មែរ​ម្នាក់ ដែល​ជា​ប្រពន្ធ​ឥត​ខាន់ស្លា ដោយ​ចោទប្រកាន់​ថា ជនបរទេស​រូប​នោះ បាន​ធ្វើ​ទារុណកម្ម​លើ​ផ្លូវ​កាយ ផ្លូវភេទ និង​ផ្លូវចិត្ត មិន​អាច​រស់នៅ​ជាមួយ​គ្នា​តទៅ​ទៀត​បាន​។ ជនជាប់សង្ស័យ​ឈ្មោះ CHENIMI SID ALI ហៅ SIDO អាយុ​៣៧​ឆ្នាំ ជា​ជនជាតិ​អាល់​សេរី (Algeria) ជា​ភ្ញៀវ​ទេសចរណ៍​ចេញចូល​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​។ ចំណែក​ដើមបណ្តឹង​មានឈ្មោះ ប​.​ឃ អាយុ​៣០​ឆ្នាំ ជា​ស្ត្រី​ខ្មែរ​។

ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ បាន​រៀបរាប់​ឱ្យ​សមត្ថកិច្ច​ដឹង​ថា ដំបូង​ឡើយ​នាង​ស្គាល់ និង​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជនជាតិ អាល់​សេរី (Algeria) នេះ​តាម​រយៈ​ទំនាក់ទំនង​លេង​បណ្តាញ​សង្គម Lovo (​ហ្វេ​ស​ប៊ុ​ក​) និង​បាន​ស្រឡាញ់​គ្នា រស់នៅ​ជាមួយ​គ្នា ក្នុងផ្ទះ​ជួល​ដូច​ជា​ប្តី​ប្រពន្ធ​ទៅ​ហើយ​។ ការ​ស្រឡាញ់​គ្នា ធ្វើ​ជា​ប្តី​ប្រពន្ធ​ឥត​ខាន់ស្លា​នោះ មាន​ពេល​ខ្លះ បុរស​ជា​ប្តី​បាន​នាំ​នាង​ទៅ​ដើរ​លេង​នៅ​ក្រៅប្រទេស ដូច​ជា ប្រទេស​ម៉ា​លេ​ស៊ី និង​វៀតណាម ថៃ​។ ឆ្លៀតឱកាស​ក្នុង​ការ​រស់នៅ​ជាមួយ​គ្នា​នោះ ប្តី​អាល់​សេរី​តែងតែ​បង្ខំ​នាង ជក់​ស៊ី​ហ្សា​.​ជា​ថ្នាំ​ប្រភេទ Revotril និង​Promitril ដែល​នាង​មិន​អាច​ធ្វើ​តាម​បាន​។

ហើយ​មាន​ពេល​ខ្លះ គេ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ធ្វើ​ឲ្យ​ដួល មាន​របួស​ស្នាម​ពេញ​រាង​កាយ និង​បង្ខំ​ឲ្យ​រួម​ភេទ​ទាំង​ឈឺ​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត​ពេល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ បុរស​ឃោរឃៅ​ជនជាតិ អាល់​សេរី រូប​នេះ ធ្លាប់​បាន​យក​ខ្សែ​មក​ចង​រឹត​ក​នាង បង្ខំ​ឲ្យ​ទៅ​ទារ​លុយ​ពី​ម្តាយ​ចំនួន​១​ម៉ឺន​ដុល្លា​អា​មេ​រិ​ក ដើម្បី​យក​មក​ឲ្យ​រូបគេ ដើរ​ស៊ីចាយ តែ​នាង​បាន​កុហក់​ម្ដាយ​ថា មាន​ផ្ទៃពោះ ត្រូវការ​ប្រាក់​ថែទាំ​សុខភាព និង​កូន​។ ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច​បាន​បន្ត​ថា ជនបរទេស​រូប​នោះ​បាន​ប្រើ​អំពើ​ហិង្សា​លើ​រូបរាង​កាយ ផ្លូវចិត្ត ផ្លូវភេទ និង​បង្ខំ​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន ដែល​ធ្វើ​ឲ្យ​នាង​ស្ទើរ​ក្លាយជា​មនុស្ស​មិន​ប្រក្រតី បាត់បង់​ស្មារតី ដូច​មនុស្ស​ឆ្កួត​ម្តង​ៗ​ទៅ​ហើយ​។

ការ​ទ្រាំទ្រ និង​អំពើ​ហឹ​ង្សា​ពី​បុរស​ជនបរទេស​ជា​ប្តី​នោះ​លែង​បាន នៅ​ដល់​ថ្ងៃ​ទី​៦ កញ្ញា ២០១៨ នាង​សម្រេចចិត្ត​លួច​រត់​ចេញ ពី​ក្រ​ញុំ​ា​បី​សាច​តណ្ហា​វិល​ត្រលប់​ទៅ​ផ្ទះ រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​វិញ ។ ក្រោយ​ពេល​ទៅ​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​នោះ នាង​មាន​អាកា​រៈ​មិន​ប្រក្រតី សតិ​មិន​គ្រប់គ្រាន់ ដូច្នោះ​ទើប ប្អូនស្រី​នាង បាន​នាំ​ទៅ​ដាក់​ពាក្យបណ្តឹង ប្តឹង​បុរស​អាល់​សេរី នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​ជួយ​រក​យុត្តិធម៌​មក​វិញ​សម្រាប់​នាង​ជា​ស្ត្រី​ខ្មែរ​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​នោះ សមត្ថកិច្ច​ជំនាញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ ជា​ជនជាតិ​អាល់​សេរី រូប​នោះ នាំ​យក​ទៅ​សាកសួរ​។ ហើយ​ការ​សាកសួរ​នោះ មានការ​ស៊ីសង្វាក់​ទៅ នឹង​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ទើប​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង រាជធានី​ភ្នំពេញ តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ