ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ មាន​ប្រទីប​ចំនួន​១៥​ចូលរួម​បណ្ដែត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ព្រះរាជ​ពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក ប្រពៃណី​ជាតិ​នេះ ប្រទីប​ដែល​បាន​រៀបចំ​បណ្តែត​លើ​ផ្ទៃ​គង្គា​មាន​ចំនួន​១៥ រួម​មាន​៖…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ព្រះរាជ​ពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អកអំបុក ប្រពៃណី​ជាតិ​នេះ ប្រទីប​ដែល​បាន​រៀបចំ​បណ្តែត​លើ​ផ្ទៃ​គង្គា​មាន​ចំនួន​១៥ រួម​មាន​៖ ប្រទីប​ព្រះ​បរមរាជវាំង​,​ប្រទីប​ព្រឹទ្ធសភា​, ប្រទីប​រដ្ឋសភា​,​ប្រទីប​រាជរដ្ឋាភិបាល​,​ប្រទីប​ក្រសួងយុត្តិធម៌​,​ប្រទីប​ក្រសួងការពារជាតិ​,​ប្រទីប​ក្រសួងមហាផ្ទៃ​,​ប្រទីប​ក្រសួងពាណិជ្ជកម្ម​,​ប្រទីប​ក្រសួងទេសចរណ៍​,​ប្រទីប​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, ប្រទីប​សាលា​រាជធានី​ភ្នំពេញ​, ប្រទីប​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​,​ប្រទីប​ក្រសួង​ឧ​ស្សហកម្ម និង​សិប្បកម្ម​,​ប្រទីប​ក្រសួង​រ៉ែ និង​ថាមពល​,​និង​ប្រទីប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ជា​ពិធី​ប្រពៃណី​ជាតិ​ដ៏​រុងរឿង​របស់​ប្រជាជន​ខ្មែរ​តាំងពី​យូរលង់​ណាស់​មក​ហើយ​។ ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ព្រះរាជ​ហឫទ័យ​នៃ​ព្រះមហាក្សត្រ​ខ្មែរ​ដែល​ព្រះ​អង្គ​តែងតែ​យក​ព្រះ​ទ័យ​ទុកដាក់​ជា​និច្ច​ចំពោះ​ការ​អភិវឌ្ឍ​នៃ​សង្គម​ជាតិ និង​ជីវភាព​រស់នៅ​របស់​ប្រជា​កសិករ ដោយ​មាន​ព្រះរាជ​បំណង​ចង់​ឲ្យ​វិស័យ កសិកម្ម​ដែល​ជា​អាយុជីវិត​សេដ្ឋកិច្ចជាតិ និង​ប្រជារាស្ត្រ​ទទួល​បាន​ទិន្នផល​ខ្ពស់​និង​សម្បូរ​សប្បាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ