ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជពិធី​បុណ្យអុំទូកប្រព្រឹត្ត​ទៅក្រោម​ព្រះរាជាធិបតីភាពព្រះមហាក្សត្រ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក​​ បណ្តែតប្រទីប​សំពះ ​ព្រះ​ខែ​និង​អកអំបុក​ ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៣​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ថ្ងៃ​ទី​២១-២២ និង​២៣ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​…

រាជធានីភ្នំពេញ ៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក​​ បណ្តែតប្រទីប​សំពះ ​ព្រះ​ខែ​និង​អកអំបុក​ ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៣​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ថ្ងៃ​ទី​២១-២២ និង​២៣ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះ​រាជាធិបតី​ភាព​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​វេទិកា​ព្រះ​ពន្លាជ័យ​មុខ​ព្រះ​បរមរាជវាំង​ព្រះ​អង្គ​ដង​កើ​ដង​ទន្លេសាប​។

យាង​ និង​អញ្ជើញ​ចូលរួម​អបអរសាទរ​នៅ​ក្នុង​ព្រះរាជ​ពិធី​​បុណ្យប្រពៃណី​ជាតិ​ក្នុ​​ង​ឱកាស​នោះ​មាន​ព្រះរាជ​វត្តមាន​ និង​វត្តមាន​ព្រះរាជ​វង្សានុវង្ស​ព្រះមហាក្សត្រ ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​។

​វ​ត្ត​​មាន​សម្តេច​វិបុល​សេនា​ភក្តី​សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​ សំ​រិ​ន ប្រធានរដ្ឋសភា​ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន ​សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​និង​ក៏​មានការ​អញ្ជើញ​ឥស្សរជន​ជាន់ខ្ពស់​បណ្តា​ស្ថា​ប័​រាជរដ្ឋាភិបាល ព្រឹ​ទ្ធ​សភា រដ្ឋសភា​ និង​អង្គទូត​នានា​ប្រចាំ​នៅ​ព្រ​ញ​រាជា​ណ​ចក្រ​កម្ពុជា​ផង​ដែរ​។

នៅ​ពន្លា​ស្លាប​ខាងឆ្វេង​មានការ​អញ្ជើញ​ចូលរួម​ពី​បណ្តា​គណ​ៈអភិបាលខេត្ត​នានា​។ នៅពន្លា​​ស្លាបខាងស្តាំ​មាន​ការ​​អញ្ជើញ​ចូល​​ល​រួម​ពី​ម​ន្ត្រី​នៃ​ស្ថាប័ន​នានា​និង​ភ្ញៀវ​ជាតិ អន្តរជាតិ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ