ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​សម្រេច​ច្រើន​លើក​មក​ហើយ…លើកនេះអស់លក្ខណ៍ត្រឹមស៊ីរ៉ែនកាមេរ៉ា​សុវត្ថិភាព​ 

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល​៖ ជនសង្ស័យ​២​នាក់​លួច​មិន​រើសមុខ​នោះ​ទេ​ ឲ្យ​តែ​ប្រទះ​លួច​ទាំងអស់​មិន​ថា​ជា​បស់​ថ្លៃ​ ឬ​ថោក​នោះ​ទេ​ឲ្យ​តែ​អាច​លួច​យក​ទៅ​លក់​បាន​លុយ​គឺ​លួច​តាំងពី​មាន់​ទា​និង​ខោអាវ​ដែល​អ្នក​ភូមិ​ហាល​តាម​ផ្ទះ​ថែម​ទៀត​ផង​។​ មិនតែប៉ុណ្ណោះ​ជនសង្ស័យ​ទាំង​២នាក់នេះ​តែង​បាន​គេចខ្លួន​រួច​រហូត ដោយឡែក​នៅ​ចុង​ក្រោយ​នេះ​ត្រូវ​បាន​ម្ចាស់ផ្ទះ​មួយ​កន្លែង​និង​ប្រជាពលរដ្ឋ​ចាប់ខ្លួន​បាន​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់ ខណៈ​ដែល​អ្នក​ទាំង​២​នាក់​ក​លួច​ខោអាវ​និង​ទូរស័ព្ទ​នៅ​ក្នុងផ្ទះ​​មួយកន្លែង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​២​និង​៤០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨…

ខេត្តកណ្ដាល​៖ ជនសង្ស័យ​២​នាក់​លួច​មិន​រើសមុខ​នោះ​ទេ​ ឲ្យ​តែ​ប្រទះ​លួច​ទាំងអស់​មិន​ថា​ជា​បស់​ថ្លៃ​ ឬ​ថោក​នោះ​ទេ​ឲ្យ​តែ​អាច​លួច​យក​ទៅ​លក់​បាន​លុយ​គឺ​លួច​តាំងពី​មាន់​ទា​និង​ខោអាវ​ដែល​អ្នក​ភូមិ​ហាល​តាម​ផ្ទះ​ថែម​ទៀត​ផង​។​

មិនតែប៉ុណ្ណោះ​ជនសង្ស័យ​ទាំង​២នាក់នេះ​តែង​បាន​គេចខ្លួន​រួច​រហូត ដោយឡែក​នៅ​ចុង​ក្រោយ​នេះ​ត្រូវ​បាន​ម្ចាស់ផ្ទះ​មួយ​កន្លែង​និង​ប្រជាពលរដ្ឋ​ចាប់ខ្លួន​បាន​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់ ខណៈ​ដែល​អ្នក​ទាំង​២​នាក់​ក​លួច​ខោអាវ​និង​ទូរស័ព្ទ​នៅ​ក្នុងផ្ទះ​​មួយកន្លែង​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​២​និង​៤០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជនសង្ស័យ​ទាំង​២​នាក់​នោះ​ម្នាក់ឈ្មោះ​សូត្រ វ៉ា ភេទប្រុស អាយុ​៣២​ឆ្នាំ​ ​មុខរបរ​កម្មករ​សំណង់​ ស្នាក់​នៅ​ភូមិ​ត្នោត​១​ដើមឃុំ​បែក​ចាន ស្រុក​អង្គស្នួល ​ខេត្តកណ្តាល​ និង​ម្នាក់​ទៀត​ឈ្មោះ​ថុ​ល ផា​រ៉ុ​ត​ហៅ​វែង ភេទប្រុស ​អាយុ​១៨​ឆ្នាំ​មុខរបរ​មិន​ពិត​ស្នាក់​នៅ​ក្នុងភូមិ​ជា​មូ​ុ​គ្នា​។​

ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ​ហោ ឡង់​ឌី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ ​មុខរបរ​លក់ដូរ​នៅ​ភូមិ​កើតហេតុ​។

នគរបាល​ដកហូត​វត្ថុ​តាង​ពី​ជនសង្ស័យ​មួយ​ចំនួន​រួម​មានកូន​កន្ត្រៃ​តូច​ដង​ជ័រ​១ ​អាវ​ចំនួន​៣, ​ខោ
​កីឡា​ចំនួន​២ និង​ទូរស័ព្ទ​ដែ​១​គ្រឿង​។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ ពេល​ដែល​ម្ចាស់ផ្ទះ​កំពុង​ដេក​លក់​ស្រាប់តែ​ជនសង្ស័យ​ចូល​ទៅ​ធ្វើ​សកម្មភាព​ឆ្កឹះ​សោរ​ទ្វារ​បន្ទប់​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​។ ​ប៉ុ​ន្តែ​​ពេល​នោះ​ទើបតែ​លួច​បាន​សម្ភារៈ​ខាងលើ​ ស្រាប់តែសុ​ី​រ៉ែ​ន​កាមេរ៉ា​សុវត្ថិភាព​រោ​ទិ៍​ឡើង​យ៉ាង​រន្ថើន​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ភ្ញាក់​ពី​ដំណេក​មើលឃើញ​ជនសង្ស័យ​កំពុង​ឆ្កឹះ​សោរ​ទ្វារ​បន្ទប់​ជួល ទើបហៅ​គ្នា​ចេញ​មក​ចាប់​ប្រគល់​ជូន​នគរបាល​តែ​ម្ដង​។

ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ បាន​សារភាព​ថា ពួក​ខ្លួន​លួច​មិន​រើសមុខ​ ឲ្យ​តែ​ប្រទះ​ និង​អាច​យក​ទៅ​លក់​បាន​លុយ​គឺ​លួច​ទាំង​អស់ហើ យ​កន្លង​មក​ពួក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​បាន​សម្រេច​ជា​ញឹកញាប់​មក​ហើយ​ក្នុង​នោះ​លួច​ខោអាវ​,​ មាន់​,​ ខ្សែភ្លើង​,​ ធុង​ទឹកកក​, ​ដែក, ​កង់​ និង​​ស្បែកជើង ព្រមទាំង​របស់របរ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។

​ដោយឡែក​នៅ​យប់​ថ្ងៃ​កើតហេតុ​ពួក​ខ្លួន​បាន​គាស់​បន្ទប់លេខ​C8 បាន​១​បន្ទប់ ប៉ុន្តែ​រើ​កកាយ​រក​មិនឃើញ​មាន​លុយ​ឬ​របស់​ដែល​ត្រូវ​លួច​សោះ​ ទើប​គាស់​បន្ទប់​លេខ​B5​មួយទៀត​ ​ប៉ុន្តែ​​ពេលខ្លួន​​កំពុង​តែ​ឆ្កឹះ​សោស្រាប់តែ​ឮ​ស៊ី​រ៉ែ​ន​រោ​ទិ៍​ឡើង ហើយ​ម្ចាស់ផ្ទះ​ក៏​មក​ទាន់​ឃាត់ខ្លួន​បាន​រួច​នាំ​ទៅ​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​តែ​ម្តង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ