ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជះក្លិន​ស្អុយចេញពីបន្ទប់ជួល​…ទំរាំមានអ្នក​ដឹង​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់​ផ្អើល​មួយ​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​២០ វិច្ឆិកា នៅ​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​យីហោ​ គី​ម មី​ ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់…

ខេត្ត​ប៉ៃលិន ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់​ផ្អើល​មួយ​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​២០ វិច្ឆិកា នៅ​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​យីហោ​ គី​ម មី​ ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​មាន​បុរស​ម្នាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ បាន​ដេក​ស្លាប់​រហូត​ជះក្លិន​ស្អុយ ទើបត្រូវ​បានគេ​ដឹង ។

ក្រោយ​មានការ​ភ្ញាក់ផ្អើល សមត្ត​កិច្ច​នគរបាល​មូលដ្ឋាន​បាន​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ទាក់ទង​ទៅ​ការិយាល័យ​ជំនាញ​បច្ចេក ទេស ដើម្បី​ពិនិត្យ​សាកសព ។

បន្ទាប់​ពិនិត្យ​រួច​ សមត្ថ​​កិច្ច​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ថា ជា​ករណី​ស្លាប់ ដោយសារ​​គាំងបេះ
ដូង ព្រោះ​នៅ​លើ​ខ្លួន​ជន​រង​គ្រោះ មិន​មាន​ស្លាក​អ្វី​គួរ​ឲ្យ​កត់​ស​ម្គាល់​នោះ​ទេ ។

សព​ត្រូវ​បាន​អាជ្ញាធរ​រក្សា​ទុក​នៅ​វត្ត​មួយ​ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ ឬ​សាច់ញាតិ​ទៅ​ទទួលយក ធ្វើបុណ្យ​តាម​ប្រពៃណី  ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ