ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិធី​បិទ​ការ​ប្រណាំងទូក​ផ្កាចារ​នៅ​អាង​ទឹក​វត្ត​ព្រៃ​នប់ ក្នុងខេត្ត​ព្រះ​សីហ​នុ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ ៖ ​កាលពី​​ល្ងាច​ថ្ងៃ​ទី​២០ ​វិច្ឆិកា​ ២០១៨ ​លោក​​យន្ត មីន​ អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការ​ប្រណាំងទូក​ផ្កាចារ​នៅ​អាង​ទឹក​វត្ត​ព្រៃ​នប់ ក្នុង​ឃុំ​ព្រៃ​នប់…

ខេត្ត​ព្រះសីហនុ ៖ ​កាលពី​​ល្ងាច​ថ្ងៃ​ទី​២០ ​វិច្ឆិកា​ ២០១៨ ​លោក​​យន្ត មីន​ អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការ​ប្រណាំងទូក​ផ្កាចារ​នៅ​អាង​ទឹក​វត្ត​ព្រៃ​នប់ ក្នុង​ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បន្ទាប់​ពី​ដំណើរការ​អស់​រយៈពេល​២​ថ្ងៃ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ​និង​អកអំបុក ក្នុង​នោះ​ទូក​ដែល​ចូលរួម​ប្រណាំង​មាន​២១​ទូក និង​ទូក​កែ​ឆ្នៃ​ធ្វើ​ពី​ស្នោរ​មួយ​ចំនួន​ទៀត​។ បើ​តាម​គណកម្មការ​រៀបចំ​ការ​ប្រណាំងទូក​អោយ​ដឹង​ពី​លទ្ធផល​មាន​ដូច​តទៅៈ

ទូក​ចំណុះ​៥​នាក់​ ៈ
ជ័យ​លាភី​លេខ​១គឺ​ ទូកឈ្មោះ​ទេព​មច្ឆា​មាន​ជ័យ​បារមី​ពោធិ៍​អណ្តែត, ទូកឈ្មោះ​នាគរាជ​សែន​ជ័យ​បារមី​ពោធិ៍​អណ្តែត និង​ទូកឈ្មោះ​ជម្ពូ​ពេជ្រ​សែន​ជ័យ​បារមី​ម៉ា​អ៊ូ ។

ជ័យ​លាភី​លេខ​២គឺ ទូកឈ្មោះ​ក្រពើ​សរ​សែន​ជ័យ​បារមី​ពោធិ៍​អណ្តែត, ​ទូកឈ្មោះ​ដូន​ព្រហ្ម​សែន​ជ័យ,
ទូកឈ្មោះ​នាង​សមុទ្រ​ថ្មដា ធីតា​ទួល​ទទឹង និងទូកឈ្មោះ​សាមគ្គី​សែន​ជ័យ បារមី​កសិកម្ម ។​

ជ័យ​លា​ភី​លេខ៣គឺ​ទូកឈ្មោះ​កោះ​ថ្មី​មាន​ជ័យ​បារមី​អូ​ជ្រៅ, ទូកឈ្មោះ​ផ្កាយព្រឹក, ទូកឈ្មោះ​
ហនុមាន​មាន​ជ័យ​បារមី អូរ​ឧ​ញ៉ា​ហេង និងទូកឈ្មោះ​ស្មាច់​ដែង​មាន​ជ័យ​បារមី​មាន​រិ​ទ្ធ ។​

ទូក​ចំណុះ​៦​នាក់​ ៈ
ជ័យ​លា​ភី​លេខ​១ គឺ​ទូកឈ្មោះ​រី​សុខា​រាម​មាន​ជ័យ​បិត​ត្រាំ​ង ។​

ជ័យ​លា​ភី​លេខ​២ គឺ​ទូកឈ្មោះ​សំ​រ៉ុ​ង​ថ្មដា មហា​សែន​ជ័យ ។​

ជ័យ​លេ​ភី​លេខ​៣​គឺ ទូក​ឈ្មោះ​ទឹកល្អក់​សែន​ជ័យ​បារមី​មាន​រិ​ទ្ធ ។​

ទូក​ចំណុះ​១៤​នាក់​:
ជ័យ​លេ​ភី​លេខ​១ គឺ​ទូកឈ្មោះ​កំពង់​សិលា​សែន​ជ័យ

ជ័យ​លេ​ភី​លេខ​២គឺទូកឈ្មោះ​សង្គមកិច្ច​សែន​ជ័យ ។

ចំពោះ​រង្វាន់​ដែល​រដ្ឋបាល​ខេត្ត​ឧបត្ថម្ភ​រួម​មាន ទូកដែលទទួលបានជ័យលាភី​​លេខ​១ ទទួល​បាន​ពាន​១ ទង់ជ័យ​លា​ភី​១ និង​ទឹកប្រាក់ ១​លាន រៀល ​។​

ទូកដែលទទួលបានជ័យលាភី​​លេខ​២ ទទួល​បាន​ទឹកប្រាក់ ៦០​ម៉ឺន​រៀល និង​ទង់ជ័យ​លា​ភី​១ ។

ទូកដែលទទួលបានជ័យលាភី​​លេខ​៣ ទទួល​បាន​ទឹកប្រាក់ ៥០​ម៉ឺន​រៀល និង​ទង់ជ័យ​លា​ភី​១ ។

ដោយឡែក​ទូក​ដែល​មិន​ជាប់​ចំណាត់ថ្នាក់ ទទួល​បាន​ថវិកា​ឧ​ប​ត្ថ​ម្ព ៤០​ម៉ឺន​រៀល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ