រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបន្តដាក់ពង្រាយធុងសំរាមសរុបចំនួន១៦៧១ធុង ក្នុងតំបន់កំសាន្តសប្បាយនានា ជាមួយនឹងការត្រៀមកម្លាំងបោសសំអាតសរុបចំនួន៨៣៥នាក់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ខែវិច្ឆិកានេះតទៅ។
ការដាក់ធុងក្នុងតំបន់កំសាន្តសប្បាយនានា ជាមួយនឹងការត្រៀមកម្លាំងបោសសំអាតសរុបចំនួន៨៣៥នាក់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះគឺដើម្បីប្រជាពលរដ្ឋមកលេងកំសាន្តងាយស្រួលទុកដាក់សំរាមអោយបានត្រឹមត្រូវ។
ប៉ុន្តែទោះជាយ៉ាងណាក្ដីរដ្ឋបាលរាជធានីភ្នំពេញនូវតែអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋដែលមកលេងកំសាន្តនៅរាជធានីភ្នំពេញក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមកន្លែងដែលបានរៀបចំជូន៕
ចែករំលែកព័តមាននេះ