រាជធានីភ្នំពេញ ៖ តូចចិត្តប្តីមានស្រីថ្មី និងទៅរស់នៅជាមួយស្រីថ្មី ស្ត្រីម្នាក់បានជិះរថយន្តឈ្នួលពីស្រុកអង្គស្នួលមកលោតទឹកសម្លាប់នៅលើស្ពានជ្រោយចង្វារ តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយឃាត់យកទៅប៉ុស្តិ៍ស្រះចក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវព្រះមុនីវង្ស នៅចំណុចរង្វង់មូលកួចកាណុង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណវ័យជាង២០ឆ្នាំ បានដើរកាន់បំវេចមួយពណ៌ផ្កាឈូក ដើរឡើងទៅលើស្ពានជ្រោយចង្វាររួចដើរផ្លោះកាន់បង្កាន់ដៃស្ពានទៅខាងក្រៅស្ពាន ធ្វើឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានប្រទះឃើញបានធ្វើការចាប់ឃាត់យកមកក្រោមស្ពានរួចក៏ទំនាក់ទំនងហៅសមត្ថកិច្ចឱ្យចុះមកអន្តរាគមន៍សួរនាំមូលហេតុអ្វីបានជាមកលោតទឹកអញ្ចឹងហើយផ្ទះសំបែងនៅឯណា?
បើតាមការឲ្យដឹងពីស្ត្រីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនបានប្រាប់សមត្ថកិច្ចថា គាត់មកពីស្រុកអង្គស្នួល ខេត្តកណ្តាល បានជិះរថយន្តឈ្នួលមកស្ពានជ្រោយចង្វារ ព្រោះខឹងប្តីមានប្រពន្ធចុង និងទៅរស់នៅជាមួយប្រពន្ធចុងបាត់ហើយ ទាំងគាត់មានកូនប្រុសម្នាក់អាយុមួយខួប ធ្វើឲ្យរូបគាត់គិតអីមិនត្រូវ ក៏សម្រេចចិត្តទៅលោតទឹកសម្លាប់ខ្លួនតែម្តង ។
បន្ទាប់ពីសួរនាំរួច សមត្ថកិច្ចបាននាំយកទៅប៉ុស្តិ៍ស្រះចកដើម្បីរកទិញបាយអោយហូប តែមិនទាន់ទាំងបាន ទិញបាយផង បែរជាស្ត្រីខាងលើនោះមិនព្រមចូលក្នុងទីស្នាក់ការប៉ុស្តិ៍ស្រះចកនោះទេ ហើយសមត្ថកិច្ចក៏បានឲ្យស្ត្រីខាងលើទំនាក់ទំនងហៅរថយន្តឈ្នួលដើម្បីមកដឹកត្រឡប់ទៅផ្ទះវិញ បែរជាស្ត្រីខាងលើបានរត់ចេញទៅម្តុំទីស្តីការគណៈរដ្ឋមន្ត្រី ហើយបំរុងនឹងរត់ចូលរថយន្តទៀត តែត្រូវបានសមត្ថកិច្ចខណ្ឌ៧មករាជួយឃាត់ចាប់បានវិញយកមកធ្វើការណែនាំរួចហើយបានដឹកយកទៅចំណតរថយន្តផ្សារដើមគរដើម្បីជិះរថយន្តឈ្នួលត្រឡប់ទៅផ្ទះវិញ ៕
ចែករំលែកព័តមាននេះ