ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លោះ​របង​ចូល​ផ្ទះ​គេ​​ ត្រូវ​ម្ចាស់​ឃើញ​ទាន់​ចាប់​ប្រគល់​ឱ្យ​​សមត្ថកិច្ច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ផ្លោះ​របង​ផ្ទះ​ជួល​បំណង​ចូល​លួច​ទ្រព្យសម្បត្តិ​តែ​មិន​បាន​សម្រេច បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០ ខែ​វិ​ច្ឆ​ិកា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្ទះ​ជួល​លេខ​៥ ផ្លូវ​៣១៣​កែង​នឹង​ផ្លូវ​៥៤៨ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​។…

រាជធានីភ្នំពេញ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ផ្លោះ​របង​ផ្ទះ​ជួល​បំណង​ចូល​លួច​ទ្រព្យសម្បត្តិ​តែ​មិន​បាន​សម្រេច បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២០ ខែ​វិ​ច្ឆ​ិកា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្ទះ​ជួល​លេខ​៥ ផ្លូវ​៣១៣​កែង​នឹង​ផ្លូវ​៥៤៨ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ សុខ វិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ម្តុំ​វត្ត​នាគ​វ័​ន្ត ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ មានស្រុក​កំ​ណើ​រ​នៅ​ខេត្តក្រចេះ​។

តាម​សម្តី​ពី​បុរស​ម្នាក់​មានឈ្មោះ មួន ស៊ី​ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅផ្ទះ​កើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ មាន​មិត្តភក្តិ​របស់​គាត់​ម្នាក់​បាន​មក​ចុច​កណ្តឹង​ទ្វាររបង​ផ្ទះ ដើម្បី​ឲ្យ​គាត់​បើកទ្វារ​ឲ្យ​ចូល​។ ​ពេល​នោះ​គាត់​ក៏​បាន​ដើរទៅ​បើកទ្វារ​របង​ហើយ​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​បាន​ផ្លោះ​របង​ចូល​ក្នុងផ្ទះ​បំណង​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​។

ភ្លាម​ៗ​គាត់​ក៏​ស្រែក​ឆោឡោ​ និង​បាន​ធ្វើការ​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ​ខាងលើ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង​ចេញ​មក​ជួយ​ចាប់​ក្របួច​ជនសង្ស័យ​ខាងលើ​បាន ហើយ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្ដង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​រូបគេ​ពិតជា​បាន​ផ្លោះ​របង​លួច​ចូល​ទៅ​ក្នុងផ្ទះ​ខាងលើ​ពិតប្រាកដ​មែន ក្នុង​គោលបំណង​ចូល​ទៅ​លួច​ខ្សែ​សាក​ថ្ម​ទូរស័ព្ទ ប៉ុន្តែ​មិន​ទាន់​នឹង​បាន​លួច​ផង​ក៏​ត្រូវ​ម្ចាស់ផ្ទះ​តាម​ទាន់​ចាប់​បាន​តែ​ម្តង​ទៅ​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​១​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ