ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បា.ញ់​គ្រាប់​ពិត​របស់​យោធភូមិ​ភាគ​ទី​៥ នៅ​ទីលាន​តេ​ជោ​សែន​ភ្នំ​វាល​ចាប

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ការ​បាញ់​គ្រាប់​ពិត​របស់​យោធភូមិ​ភាគ​ទី​៥ បាន​ធ្វើ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក…

ខេត្តបាត់ដំបង ៖ ការ​បាញ់​គ្រាប់​ពិត​របស់​យោធភូមិ​ភាគ​ទី​៥ បាន​ធ្វើ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ន សា​រឿ​ន មេបញ្ជាការ​រង​កងទ័ពជើងគោក ទទួល​បន្ទុក​បច្ចេកទេស ព្រមទាំង​មេបញ្ជាការ​រង​យោធភូមិ​ភាគ នាយសេនាធិការ ស្នងការ​រង​នគរបាល​ខេត្តបាត់ដំបង នាយការិយាល័យ ចូលរួម​ការ​បាញ់​គ្រាប់​ពិត នៅ​ទីលាន​បាញ់​គ្រាប់​ពិត​មរតក តេ​ជោ​សែន ភ្នំ​វាល​ចាប​។ ដោយ​បាន​ផ្តោត​ទៅ​លើ ចំណុច ត្រូវ​បាញ់​ចម្ងាយ ពិនិត្យ​អាវុធ គ្រប់​ប្រភេទ​ដែល​មាននៅ​លើ​ទីតាំង​នេះ សម្រាប់​ការ​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត ចំនួន​៣​លើក គឺ​នៅ​ថ្ងៃ​ទី​២០ ទី​២៧ និង​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​។

លោក​ឧត្តមសេនីយ៍ត្រី សួន សុ​ន នាយក​សាលា​ហ្វឹកហ្វឺន​យោធភូមិ​ភាគ​ទី​៥ បាន​បញ្ជាក់​ថា កងកម្លាំង​ដែល​កំពុង​ឈរជើង​បាញ់​គ្រាប់​ពិត​នៅ​ទី​នេះ មាន​សិក្ខាកាម​មក​ពីសា​លា​ពល​ទាហាន​ចំនួន​២៥០​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​ចំនួន​៤០​នាក់ មក​ពី​វរ​សេនា​តូច ការពារ​ព្រំដែន​ចំនួន​៤​អង្គភាព របស់​ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​មាន​កងវរសេនាតូច​រថក្រោះ ចំនួន​២៦​នាក់ វរ​សេនា​តូច​ការពារ​អាកាស និង​អាវុធ​គាំទ្រ ដែល​មាន​ប្រភេទ​កាំភ្លើងត្បាល់​ចំនួន​៣​ដើម ធុន MT 100 បាញ់​ចម្ងាយ​២៥៨០​ម៉ែត្រ សម្រាប់​គោលដៅ​ទី​១ និង​គោលដៅ​ទី​២ បាញ់​ចម្ងាយ​២៨១៥​ម៉ែត្រ កាំភ្លើង​ការពារ​អាកាស​សម្រាប់​បាញ់​យន្តហោះ ២៣​មី​ល្លី​ម៉ែត្រ និង​ធុន​១២,៧​មី​ល្លី​ម៉ែត្រ ចំនួន​២​ដើម បាញ់​ចម្ងាយ​២៨០០​ម៉ែត្រ និង​ចម្ងាយ​៦០០​ម៉ែត្រ ព្រមទាំង​ប្រភេទ​កាំភ្លើង​ដេ​កា និង​អាកា បេ​៤០​បន្ថែម​ទៀត​។

ក្រោយ​អំពី​បាញ់​គ្រាប់​ពិត​ជាក់ស្តែង​រួច​ហើយ លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ន សា​រឿ​ន មេបញ្ជាការ​រង​កងទ័ពជើងគោក ទទួល​បន្ទុក​បច្ចេកទេស បាន​វាយតម្លៃ​ចំណុចខ្លាំង​-​ខ្សោយ គ្រប់​ទាំងអស់​ដើម្បី​កែសម្រួល រៀបចំ​ឲ្យ​បាន​ល្អ​ប្រសើរ នៅ​លើក​ទី​២ នា​ថ្ងៃ​២៧ ខាង​មុខ​នេះ​ជា​បន្ត​ទៅ​ទៀត​។ លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​ថ្លែង​ថា ៖ ពេល​នេះ​ជា​លើក​ទី​៣ ក្នុង​ការ​បាញ់​គ្រាប់​ពិត​ដែល​យោធភូមិ​ភាគ​ទី​៥ តែងតែមាន​លំ​ហាត់​ជា​រៀង​រាល់​ឆ្នាំ បាន​ធ្វើ​មក​តាំងពី​ឆ្នាំ​២០១៦ ដល់​២០១៧ ក្រោម​អធិបតីភាព អតីត​លោកនាយ​ឧត្តមសេនីយ៍ មាស សុភា និង​នាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន និង​បាន​បើក​សម្ភោ​ធ​ឲ្យ​ប្រើប្រាស់​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ហើយ​លើក​នេះ​ឆ្នាំ​២០១៨ មាន​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​បាន​មក​ចូលរួម​ដើម្បី​បិទ​វគ្គ​ហ្វឹកហ្វឺន​សិក្ខាកាម​ទាំង​អស់នេះ​ផង​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​បន្ត​ទៀត​ថា គោលបំណង​របស់​យោធភូមិ​ភាគ ទី​៥ ក្នុង​ការ​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​នេះ​សំខាន់ គឺ​ផ្តោត​លើ​អត្ថន័យ​៦​ចំណុច ដែល​មាន ១/ បូក​សរុប​នៃ​ការ​ហ្វឹកហ្វឺន ទូ​ទាំង​យោធភូមិ​ភាគ​ទី​៥ ដែល​ធ្លាប់​បាន​ទទួល​ស្នាដៃ​លេខ​១ ចំនួន​៥​ឆ្នាំ​កន្លង​មក​ហើយ​នេះ ក្នុង​ប្រទេស​កម្ពុជា​។ ២/ រំលឹក​ខួប​៣០​ឆ្នាំ នៃ​ការ​កើតឡើង​របស់​អង្គភាព​យោធភូមិ​ភាគ​ទី​៥ ដែល​បាន​ធ្វើ​ក្បួន​ព្យុះ​ហយា​ត្រា​ឡើង​ល្បី​ពេញ​ពិភពលោក អំពី​គុណភាព​កងទ័ព​រួច​ពេល​ថ្មី​ៗ​នេះ​។ ៣/ ខួប​លើក​ទី​៤០​ឆ្នាំ​នៃ​ថ្ងៃ​២​ធ្នូ ជា​ថ្ងៃ​បង្កើត​រណៈ​សិ​រ្យ​សាមគ្គី​រំដោះជាតិ​។ ៤/ អបអរសាទរ​ថ្ងៃ​៧​មក​រា បាន​រំដោះប្រទេស និង​ប្រជាជន​កម្ពុជា​ទាំងមូល​ឲ្យ​រួច​ចាក​ផុត​ពី​សម័យ​ប្រល័យពូជសាសន៍ នៃ​បន​ប៉ុ​ល​ពត​។

៥/​ខួប​២០​ឆ្នាំ នៃ​នយោបាយ​ឈ្នះ ឈ្នះ (១៩៩៨-២០១៨) បាន​ឯកភាព​រួបរួម​គ្នា​ពី​គ្រប់​គណបក្ស នយោបាយ​ទាំងអស់​ឲ្យ​មក​រួម​រស់នៅ​ជាមួយ​គ្នា​រហូត​ដល់​សព្វ​ថ្ងៃនេះ​។ ៦/ ខួប​លើក​ទី​៦៥ នៃ​ថ្ងៃ​៩​វិច្ឆិកា ឆ្នាំ​១៩៥៣ ជា​ថ្ងៃកំណើត​របស់​កង​យោធពលខេមរភូមិន្ទ​ដែល​បានក​កើតមក ឆ្លងកាត់​សង្គ្រាម​រាប់​មិន​អស់​ទើបតែ​មាន សុខ​សន្តិភាព​ពេញលេញ និង​ការ​អភិវឌ្ឍ​រហូត​ដល់​ពេល​នេះ​។ លោក​បាន​បន្ថែម​ទៀត​ថា យើង​ទាំងអស់​គ្នា​បាន​ឆ្អែតឆ្អន់ នឹង​សង្គ្រាម​បាន​បំផ្លាញ ខ្ទេចខ្ទាំ អន្តរាយ​ពេញ​ផ្ទៃ​ប្រទេស ហើយ​ពេល​នេះ​គឺ​មាន​តែ​ពង្រឹង​ដល់​នាយទាហាន​បន្តវេន ត្រូវ​រៀនសូត្រ​ចេះ​ដឹង​គ្រប់​ផ្នែក និង​ជំនាញ​ទាំងអស់​ដើម្បី​រក្សា​ប្រទេស​យើង​កុំ​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​ទៀត ហើយ​ធ្វើការ​ប្តេជ្ញា​ចិត្ត​ឲ្យ​បាន​ដើម្បី​រួម​គ្នា​ថែរ​រក្សាសុខ​សន្តិភាព​ឲ្យ​បាន​សម្រាប់​សង្គម​ជាតិ និង​ក្តី​សុខ​របស់​ប្រជាជន​យើង​ទាំងមូល​ឲ្យ​បាន​ដាច់ខាត ។

បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ ប្រធាន​គណកម្មការ​ក្រុមការងារ​បាន​ត្រួតពិនិត្យ​មើល​ដើម្បី​ធានា​សុវត្ថិភាព កែសម្រួល​ជំនាញ បច្ចេកទេស រៀបចំ​សោភ័ណ​ភាព​ក្នុង​ទីធ្លា​បាញ់​គ្រាប់​ពិត​នេះ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ ឡើង​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ