ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​ម្នាក់​ជិះ​ម៉ូតូ​ជាមួយ​ប្ដី ត្រូវ​រថយន្ត​បុក​ពីក្រោយ​ហើយ​កិន​ស្លា.ប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​កម្មការិនី​រោងចក្រ​កាត់​ម្នាក់​ត្រូវ​បាន​រថយន្តក្រុង​ដឹក​ភ្ញៀវ​ទេសចរណ៍​១​គ្រឿង បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា និង​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ពីក្រោយ ក្នុង​ខណៈ​ដែល​នាង​កំពុង​ជិះ​ម៉ូតូ ជាមួយ​ប្ដី​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​កាន់​ផ្ទះ​ជួល​។ បណ្តាល​ឲ្យ​ដួល​ម៉ូតូ ហើយ​រូប​នាង​បាន​ខ្ទាត​ចូល ក្រោម​កង់​រថយន្ត​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​កម្មការិនី​រោងចក្រ​កាត់​ម្នាក់​ត្រូវ​បាន​រថយន្តក្រុង​ដឹក​ភ្ញៀវ​ទេសចរណ៍​១​គ្រឿង បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា និង​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ពីក្រោយ ក្នុង​ខណៈ​ដែល​នាង​កំពុង​ជិះ​ម៉ូតូ ជាមួយ​ប្ដី​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​កាន់​ផ្ទះ​ជួល​។ បណ្តាល​ឲ្យ​ដួល​ម៉ូតូ ហើយ​រូប​នាង​បាន​ខ្ទាត​ចូល ក្រោម​កង់​រថយន្ត​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​បុរស​ជា​ប្តី​រង​របួសស្រាល​។ បន្ទាប់​មក​រថយន្ត​បង្ក​បាន​អូស​ម៉ូតូ​ទៅ​ជា​ច្រើន​ម៉ែត្រ​បណ្ដាល​ឲ្យ​បែក​ផ្កាភ្លើង​បង្ក​ឆាបឆេះ​អស់​មួយ​កំណាត់​មុខ រង​ការ​ខូចខាត​ទាំងស្រុង​តែ​ម្ដង ហើយ​រថយន្ត​នោះ​ក៏​បាន​ជ្រុល​ធ្លាក់​ក្បាល​ចេញពី​ផ្លូវ​ស្ទើរតែ ធ្លាក់​ចូល ប្រឡាយ​ថែម​ទៀត​ផង​។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​ក្រវាត់ក្រុង​(​ផ្លូវ​៣០​ម៉ែត្រ​) ស្ថិត​នៅ​ក្នុងភូមិ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​រថយន្ត​កិន​ស្លាប់​នោះ​មានឈ្មោះ ឆកា ហៅ​យ៉ា​ន អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​នី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ម្តុំ​ផ្សារ​ទួល​ពង្រ ស្ថិ​យ​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FD-4854 ជាមួយ​ប្ដី​ចេញពី​ធ្វើការ​រោងចក្រ​ត្រឡប់​ទៅ​ផ្ទះ​ជួល ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

ខណៈ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្តក្រុង​ដឹក​ភ្ញៀវ ទេសចរណ៍​មួយ​គ្រឿង​ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខ ភ្នំពេញ 3B-5112 បាន​បើកបរ​ក្នុង​ទិស​ដៅ​ស្រប​ទិស គ្នា យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​ពេញទំហឹង​។ បណ្តាល​ស្ត្រី​ជា​ប្រពន្ធ​ដែល​ជិះ​ពីក្រោយ​ធ្លាក់​ពីលើ​ម៉ូតូ​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ភ្លាម​ៗ​នៅ​នឹង​កន្លែង រីឯ​ប្តី​រង​របួសស្រាល​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ចំណែក​ម៉ូតូ​ត្រូវ​បាន​រថយន្ត អូស​ជា​ច្រើន​ម៉ែត្រ​បណ្តាល​ឲ្យ​បែក​ផ្កាភ្លើង​បង្ក​ការ​ឆាបឆេះ​ខ្ទេច​មួយ​កំណាត់​មុ​តែ​ម្តង​។

ហើយ​រថយន្ត​បង្ក​ក៏​បាន​ជ្រុល​ធ្លាក់​ក្បាល​ពី​ផ្លូវ​ផង​ដែរ​ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ លុះ​ក្រោយ​ពេល​ហេតុ​នគរបាល​ខណ្ឌដង្កោ​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ​សម្រួល​ចរាចរ​មិន​ឲ្យ​មានការ​កកស្ទះ រួច​បាន​ទំនាក់ទំនង​ទៅ​កាន់​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ចុះ​វាស់វែង និង​នាំ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕


https://youtu.be/nJXNzdsyD0E

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ