ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពី​បទ​ចែកចាយ​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល​ឃាត់ខ្លួន ខណៈ​កំពុងធ្វើការ ចែកចាយ​ថ្នាំ​ញៀន​តាម​ដងផ្លូវ​នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​រសៀល ថ្ងៃ​ទី​១៩ វិច្ឆិកា…

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល​ឃាត់ខ្លួន ខណៈ​កំពុងធ្វើការ ចែកចាយ​ថ្នាំ​ញៀន​តាម​ដងផ្លូវ​នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​រសៀល ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៨​។ ជនសង្ស័យ​ឈ្មោះ ផា​ន សុ​ខណាន អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​និង​ក្រុង ប៉ោយ​ប៉ែ​ត​។

សមត្ថកិច្ច​ឆែកឆេរ​យុវជន​សង្ស័យ​រក​ឃើញ​ថ្នាំ​ញៀន​ម៉ា​ទឹកកក​ចំនួន​២​កូន​ថង់​តូច មិនតែប៉ុណ្ណោះ មាន​ទាំង​កាំបិត​សាំ​ម៉ូ​រ៉ៃ​២​ដើម​ថែម​ទៀត និង​ឧបករណ៍​វេច​ខ្ចប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​។ លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ករណី​ឃាត់ខ្លួន​ជនសង្ស័យ​នេះ ដោយសារ​មាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ល្អ គាប់​ជួន​កម្លាំង​ប៉ុស្តិ៍​ចុះ​ល្បាត​ជិត​នោះ​ស្រាប់ លោក​បញ្ជា​ឲ្យ​ពិនិត្យ​មើលឃើញ​ដូច​សេចក្ដីរាយការណ៍​មែន សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ ជាមួយ​វត្ថុ​តាង​ខាងលើ​តែ​ម្តង​។

លោក​អធិការ​បន្ត​ថា ក្រោយ​សួរនាំ​រួច និង​ឲ្យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ