ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ម្នាក់ ដកហូត​ថ្នាំ​ញៀន​បាន​ចំនួន​២៧​កញ្ចប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ ចាប់​ឃាត់ខ្លួន និង​ធ្វើការ​ដកហូត​ថ្នាំ​ញៀន​បាន​ចំនួន ២៧​កញ្ចប់​។ ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ ចាប់​ឃាត់ខ្លួន និង​ធ្វើការ​ដកហូត​ថ្នាំ​ញៀន​បាន​ចំនួន ២៧​កញ្ចប់​។ ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ កែង​ផ្លូវ​លេខ ១៧២ ក្នុង​សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ កម្លាំង​មូលដ្ឋាន​បាន​ធ្វើការ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ដូច​សព្វមួយដង​។ លុះ​មក​ដល់​ចំណុច កើតហេតុ​ខាងលើ ក៏​បាន​ប្រទះ​ឃើញ​បុរស​ជា​ជន​ម្នាក់​ខាងលើ​កំពុង​តែ​ឈរ ដោយ​មានការ​សង្ស័យ ក៏​ឃាត់​សួរនាំ និង​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ចំនួន ២៧​កញ្ចប់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ថង់​ខ្មៅ មួយ​កញ្ចប់​ដែល​ជនសង្ស័យ​លាក់​ក្នុង​ធុងសំរាម​មួយ​ក្បែរ​នោះ​ផង​ដែរ​។

ក្រោយ​ពី​ប្រតិបត្តិការ​បង្ក្រាប គ្រឿងញៀន​ខាងលើ​នេះ បុរស​ជនសង្ស័យ​ជា​អ្នក​ជួញដូរ​គ្រឿងញៀន​ម្នាក់​ខាងលើ រួម​ទាំង​ថ្នាំ​ញៀន​ចំនួន ២៧​កញ្ចប់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ត្រូវ​បាន​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ