ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​នឹង​បញ្ចូល​បន្ទះ​ឈី​ប ចូល​ក្នុង​រាង​កាយ​មនុស្ស

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អង់គ្លេស​មួយ​ចំនួន គ្រោង​នឹង​បញ្ចូល​បន្ទះ​ឈី​ប​អេ​ឡិច​ត្រូ​និក សម្រាប់​ដាក់​ចូល​ទៅ​ក្នុង​រាង​កាយ​របស់​បុគ្គលិក ។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​បង្កើន​នូវ​សន្តិសុខ​សុវត្ថិភាព​។ ក្រុមហ៊ុន​ស៊ុ​យ​អែ​ត​ផលិត​ឈី​ប​សម្រាប់​ដាក់​ក្នុង​រាង​កាយ​មនុស្ស…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អង់គ្លេស​មួយ​ចំនួន គ្រោង​នឹង​បញ្ចូល​បន្ទះ​ឈី​ប​អេ​ឡិច​ត្រូ​និក សម្រាប់​ដាក់​ចូល​ទៅ​ក្នុង​រាង​កាយ​របស់​បុគ្គលិក ។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​បង្កើន​នូវ​សន្តិសុខ​សុវត្ថិភាព​។

ក្រុមហ៊ុន​ស៊ុ​យ​អែ​ត​ផលិត​ឈី​ប​សម្រាប់​ដាក់​ក្នុង​រាង​កាយ​មនុស្ស Biohax បាន​ប្រាប់ Daily Telegraph ថា ក្រុមហ៊ុន​ច្បាប់ និង ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ជា​ច្រើន​បាន​គិតគូរ​ពី​ការ​ដាក់​បន្ទះ​ឈី​ប​ទៅ​បុគ្គលិក​របស់​ពួក​គេ​។
ការ​ធ្វើ​បែប​នេះ អាច​ជួយ​ដល់​ការ​ធ្វើការ​ប្រចាំ​ថ្ងៃ ដោយសារ​តែ​គេ​មិន​ចាំបាច់​ត្រូវ​ស្កេ​ន​កាត ឬ
ក្រ​យ៉ៅ​ដៃ ពេល​ទៅ​ធ្វើការ​ម្តង​ៗ​។ ពួក​គេ​អាច​ប្រើប្រាស់​ឈី​ប​នេះ ដើម្បី​សម្គាល់​ខ្លួន​ពេល​បើក​គ​ន្លឺះ​រថយន្ត ឬ​គន្លឹះទ្វារ​កន្លែងធ្វើការ ។ គេ​ក៏​អាច​ប្រើប្រាស់​វា​សម្រាប់​ដឹង​ពី​ព័ត៌មាន​សុខភាព​ផ្ទាល់ខ្លួន នៅ​ពេល​ជួយ​សង្គ្រោះ​បន្ទាន់​ផង​ដែរ ។

ឈី​ប​នោះ មាន​ទំហំ​ត្រឹមតែ​ប៉ុន​គ្រាប់​អង្ករ​តែ​ប៉ុណ្ណោះ ដែល​អាច​ដាក់​ចូល​ទៅ​ក្នុង​សាច់​ចន្លោះ​ម្រាម​មេដៃ និង ចង្អុលដៃ ។ ខណៈ​នេះ​វា​មាន​តម្លៃ​១៥០​ផោន (​ជាង​២០០​ដុល្លារ​) ក្នុង​មួយ​បន្ទះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ