ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

…អំណាចធំ

5 ឆ្នាំ មុន

ប្រធាន​ផ្សារ​…​ជា​មន្ត្រី​កាន់​អំណាច​មួយ​បំរើ​ផ្ទាល់​ចំពោះ​មហាជន​គ្រប់​មជ្ឈដ្ឋាន​…​ទាំង​អ្នក​ប្រកប​របរ​លក់ដូរ​…​ទាំង​អ្នក​ចេញចូល​ទីផ្សារ ។ ប្រធាន​ទីផ្សារ​ល្អ​…​គ្រប់គ្រង​ដឹកនាំ​ល្អ​…​ទីផ្សារ​ក៏​ល្អ​ស្អាត ការ​អភិវឌ្ឍ​ក៏​ឆាប់​រីក​ចំរើន​…​អ្នក​លក់ដូរ​ក៏​រីក រាយ​…​មុខមាត់​បក្ស​កាន់​អំណាច​ក៏​មាន​ប្រជាប្រិយ​…​បោះ​ឆ្នោត​ឱ្យ​កាន់​អំណាច​គ្រប់​អាណត្តិ​មិន​ស្តាយ​ក្រោយ។ ប៉ុន្តែ​ទីផ្សារ​ធំ​-​តូច​បច្ចុប្បន្ន​…​ប្រធាន​ខ្លះ​ចាត់​ទុក​ទីផ្សារ​ជា​កន្លែង​ខ្លាញ់​…​អ្នក​រកស៊ី​លក់ដូរ​ពី​តូច​ដល់​ធំ​ត្រូវ​គោរព​កោតខ្លាច​អញ​…​អំណាច​ណាស់​ចង្អុល​ឆ្វេង​…​ឆ្វេង ! អ​ង្អុ​ល​ស្តាំ​…​ស្តាំ ! ដើរ​ជាន់​ផ្សារ​ផ្អៀង​…​ទារ​ដាក់​ខែ​ប៉ុន្មាន​គឺ​ប៉ុណ្ណឹង​…​យក​លេស​ការពារ​សន្តិសុខ​…​យប់​ឡើង​ចោរ​ចូល​គាស់​…​លួច​យក​អស់​ក៏​អញ​មិនដឹង​ដែរ​…​េ…

ប្រធាន​ផ្សារ​…​ជា​មន្ត្រី​កាន់​អំណាច​មួយ​បំរើ​ផ្ទាល់​ចំពោះ​មហាជន​គ្រប់​មជ្ឈដ្ឋាន​…​ទាំង​អ្នក​ប្រកប​របរ​លក់ដូរ​…​ទាំង​អ្នក​ចេញចូល​ទីផ្សារ ។

ប្រធាន​ទីផ្សារ​ល្អ​…​គ្រប់គ្រង​ដឹកនាំ​ល្អ​…​ទីផ្សារ​ក៏​ល្អ​ស្អាត ការ​អភិវឌ្ឍ​ក៏​ឆាប់​រីក​ចំរើន​…​អ្នក​លក់ដូរ​ក៏​រីក
រាយ​…​មុខមាត់​បក្ស​កាន់​អំណាច​ក៏​មាន​ប្រជាប្រិយ​…​បោះ​ឆ្នោត​ឱ្យ​កាន់​អំណាច​គ្រប់​អាណត្តិ​មិន​ស្តាយ​ក្រោយ។

ប៉ុន្តែ​ទីផ្សារ​ធំ​-​តូច​បច្ចុប្បន្ន​…​ប្រធាន​ខ្លះ​ចាត់​ទុក​ទីផ្សារ​ជា​កន្លែង​ខ្លាញ់​…​អ្នក​រកស៊ី​លក់ដូរ​ពី​តូច​ដល់​ធំ​ត្រូវ​គោរព​កោតខ្លាច​អញ​…​អំណាច​ណាស់​ចង្អុល​ឆ្វេង​…​ឆ្វេង ! អ​ង្អុ​ល​ស្តាំ​…​ស្តាំ ! ដើរ​ជាន់​ផ្សារ​ផ្អៀង​…​ទារ​ដាក់​ខែ​ប៉ុន្មាន​គឺ​ប៉ុណ្ណឹង​…​យក​លេស​ការពារ​សន្តិសុខ​…​យប់​ឡើង​ចោរ​ចូល​គាស់​…​លួច​យក​អស់​ក៏​អញ​មិនដឹង​ដែរ​…​េ
​ហ ! េ​ហ !

ប្រធាន​ផ្សារ​ខ្លះ​…​កាច​ពី​កំណើត​ក៏​មិនដឹង​…​មុខ​មិន​ដែល​ញញឹម​…​សូ​ម្បី​សន្តិសុខ​នៅ​ជុំវិញ​ក៏​ខ្លាច​បះសក់​…​ចុះ​ទម្រាំ​អាជីវករ​លក់ដូរ ? ប៉ុន្តែ​បើ​រឿង​ប្រមូល​សុំ​ខ្លាច​…​ត្រឹម​ស្រា​បៀរ​មួយ​កេស​-​វ៉ៃ​ដាច់​ម្នាក់​ទាំង​ព្រឹក​ក៏​មាន​ដែរ​…​ព្រោះ​គ្រាន់តែ​ពោះធំ​ប៉ុន​ធុង​កៅស៊ូ ។

មាន​ប្រធាន​ផ្សារ​ខ្លះ​ទៀត​…​ទាស់​គ្នា​បែកផ្សែង​ក្នុង​ផ្សារ​ទាំង​ព្រឹក​ក៏​មាន​ដែរ​…​អាជីវករ​ផ្សារ​ម្នាក់​ៗ​ខ្លះ​អត់​ហ៊ាន​ទាស់​ទេ​…​គ្មាន​អ្នក​ណា​ទាស់​ទៅ​ទាស់​ជាមួយ​អ្នក​ចេញចូល​ផ្សារ​…​ឃើញ​អាក្រក់​មើល អាក្រក់​ស្តាប់​ណាស់ ។ ទំនាស់​ព្រោះតែ​បន្តិចបន្តួច​មិន​ចេះ​អត់ឱន​យោគយល់​…​មិន​ចេះ​អធ្យាស្រ័យ​…​ព្រោះតែ​អំណាច​ផ្តាច់​ការ​ពេក​…​គ្មាន​អ្នក​ណា​ធំ​ជាង​អញ​នៅ​ទី​នេះ ។

ទីផ្សារ​មួយ​ៗ​សន្មត់​ជា​កន្លែង​ខ្លាញ់​…​ខ្លាញ់​នោះ​ខ្លាញ់​មែនទែន ! ខ្លាញ់​រអិល​…​បើ​ពោះ​ស្វិត​ក៏​ក្បាលពោះ​ដុះ​ខ្លាញ់​ដែរ​…​ម្ល៉ោះហើយ​បើ​លោក​ប្រធាន​ផ្សារ​មាន​ខ្នង​ទៀត​…​ចាប់ពី​ពេល​នេះ​តទៅ​…​គ្មាន​អ្នក​ណា​ប្រដៅ​ព្រះ​អង្គ​បាន​ឡើយ​…​អំណាច​ធំ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ