ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃឹមថា ឧទ្ឌមា្ភគចក្រប្រភេទនេះនឹងមាននៅកម្ពុជាដែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជាធានីភ្នំពេញ ៖ សម្តេចពិជ័យ​សេនា ទៀ​បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពាជាតិមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មានក្នុងឱកាសអញ្ជើញពិនិត្យពិព័រណ៌បង្ហាញការហោះហើរឧទ្ធមា្ភគចក្រក្រុមហ៊ុនរុស្សីប្រភេទ M171 1A-2 និងANSAT នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា…

រាជាធានីភ្នំពេញ ៖ សម្តេចពិជ័យ​សេនា ទៀ​បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពាជាតិមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មានក្នុងឱកាសអញ្ជើញពិនិត្យពិព័រណ៌បង្ហាញការហោះហើរឧទ្ធមា្ភគចក្រក្រុមហ៊ុនរុស្សីប្រភេទ M171 1A-2 និងANSAT នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមូលដ្ឋានទ័ពអាកាសកងយោធពលខេមរភូមិន្ទ ។

សម្តេចមានសេចក្តីរីករាយដោយបានឃើញឧទ្ធម្ភាចក្រប្រភេទថ្មី និងសមត្ថភាពក្នុងការសំដែងបញ្ជាក់ឲ្យឃើញនូវភាពរហ័សក្នុងការបម្រើបានល្អខ្លាំងក្លា ដែលមានវត្តមានឧទ្ធម្ភាគចក្រទាំងពីរភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ សម្តេចពិជ័យសេនាបញ្ជាក់ថា កម្ពុជាយើងមានឧទ្ធម្ភាគចក្រប្រភេទនេះកាលពីមុន តែក្រុមហ៊ុនបានប្តូរបច្ចេកវិទ្យាថ្មីទាំងអស់ ហើយអាចធានាបានសីតុណ្ហភាពក្នុងការហោះហើរ តាំងពីដក៥០អង្សា និងម្យ៉ាងទៀតក្នុងការហោះហើរមានល្បឿនលឿនជាងឧទ្ធមា្ភគចក្រធម្មតា (ធម្មតា២០០គីឡូក្នុង១ម៉ោង​ ចំណែកឧទ្ធមា្ភគចក្រថ្មីនេះក្នុង១ម៉ោង២៨០គីឡូ) ដែលអាចហោះហើរនៅលើអាកាសរយៈពេល៤ម៉ោង ។

បើហោះហើរនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺអាចបំពេញកិច្ចបានល្អប្រពៃណាស់មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងមានក្តីសង្ឃឹមប្រហែលជានឹងមានការប្រើប្រាស់ឧទ្ឌមា្ភគចក្រប្រភេទនេះជាមិនខាន ។ ដោយមានការចង្អុលបង្ហាញពីសម្តេចតេជោនាយករដ្ឋមន្រ្តីបានអនុញ្ញាតឲ្យខ្ញុំមកពិនិត្យនូវការបង្ហាញពីទេព្យកោសល្យក្នុងការបម្រើសម្តេចពិជ័យសេនាបានបញ្ជាក់ថា មានការពេញចិត្ត ។

ដូច្នេះអនាគតនឹងមានក្តីមុតមាំថា ឧទម្ធាគចក្រនេះអាចមានវត្តមាននៅក្នុងប្រទេសយើង ។ ព្រោះការៀបចំរបស់អ្នកផលិត គឺគេរៀបចំតម្រូវតាមសីតុណ្ហភាពធនណាក៏ត្រូវទាំងអស់ ។ យើងខ្ញុំចាប់អារម្មណ៍យូរណាស់មកហើយ យើងនៅថ្ងៃក្រោយអាចគិតគូរតាមរូបភាពណាមួយ ជាពិសេស គឺមានវត្តមាននៅលើទឹកដីព្រះរាជាណាចក្រកម្ពុជារួចហើយ យើងនឹងខិតខំតាមរូបភាពណាក៏ដោយ ដើម្បីមកស្តារចាស់របស់យើងផង និងអាចបំពាក់ថ្មីសម្រាប់អនាគតផង ។

ដោយឡែកតំណាងក្រុមហ៊ុនបានថ្លែងឲ្យដឹងថា ការដាក់តាំងពិព័រណ៌នៅថ្ងៃនេះក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងនោះវិស័យសេវាដឹកជញ្ជូនតាមផ្លូវអាកាសដែលប្រទេសទាំងពីរកម្ពុជា-​ រុស្សីបានចុះកិច្ចព្រមព្រៀងសំដៅការលើកកម្ពស់ការអភិវឌ្ឍ ការនាំចេញផលិតផលបច្ចេកវិជ្ជាផ្នែកឧស្សាហកម្មទំនើបរបស់រុស្សីមកកាន់កម្ពុជាក៏ដូចនៅលើពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ