ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​កើនគួរឱ្យ​ញាក់​សាច់… តម្រូវឱ្យជ្រើសរើស​​អនុរក្សពន្ធនាគារ​​ថែម​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងមហាផ្ទៃបាន​អះអាង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​យុទ្ធ​នា​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ធ្វើ​ឲ្យ​ចំនួន​អ្នកទោស​មានការ​កើនឡើង​សរុប​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុងពន្ធនាគារ ខណៈ​ពី​មុន​អ្នកទោស​មាន​តែ​ជាង​១ម៉ឺន​នាក់​ប៉ុណ្ណោះ ។ ដូច្នេះ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងមហាផ្ទៃបាន​អះអាង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​យុទ្ធ​នា​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ធ្វើ​ឲ្យ​ចំនួន​អ្នកទោស​មានការ​កើនឡើង​សរុប​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុងពន្ធនាគារ ខណៈ​ពី​មុន​អ្នកទោស​មាន​តែ​ជាង​១ម៉ឺន​នាក់​ប៉ុណ្ណោះ ។ ដូច្នេះ ​បើ​ធៀប​នឹង​ចំនួន​បច្ចុប្បន្នគឺ​កើនឡើង​ទ្វេ​ដង ដែល​តម្រូវ​ឲ្យ​ក្រសួងមហាផ្ទៃ​ប្រឡង​ជ្រើសរើស​មន្ត្រី​អនុរក្ស​ពន្ធនាគារ​បន្ថែម​​​នា​ពេល​នេះ ។

ក្នុង​ឱកាស​កាត់​វិញ្ញាសា​ដាក់​ឲ្យ​ដំណើរការ​ប្រឡង​ជ្រើសរើស​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ក្រប​ខណ្ឌក្រ​សូ​ង​មហា​ផ្ទៃ នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យជា ស៊ី​ម សន្ធរ​ម៉ុ​ក ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក កាលពី​ព្រឹក​ថ្ងៃ​អាទិ​ត្យ​ទី​១៨ ខែវិច្ឆិកា លោក អ៊ួ​ង ច​ន្ធី ប្រធាន​នាយកដ្ឋាន​បុគ្គលិក ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ដោយសារ​ចំនួន​អ្នកទោស​មានការ​កើនឡើង​ខ្លាំង​គឺ​កើនឡើង​ទ្វេ​ដង បើ​ប្រៀបធៀប​ទៅ​នឹង​មុន​យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទើប​ក្រសួងមហាផ្ទៃ​ធ្វើការ​ប្រឡង​ជ្រើសរើស​មន្ត្រី​អនុរក្ស​ពន្ធនាគារ​បន្ថែម គឺ​ចាប់តាំងពី​ឆ្នាំ​២០០២​កន្លង​មក មានការ​ជ្រើសរើស​ដែរ តែ​មាន​ចំនួន​តែ​ពី​៦០​នាក់​ទៅ​៧០​នាក់​ទេ ។ ប៉ុន្តែ​ឆ្នាំ​នេះ​ជ្រើសរើស​រហូត​ដល់​៦៥៣​នាក់ ក្នុង​នោះ​ប្រឡង​កាលពី​ខែមករា​ដើមឆ្នាំ​នេះ ជ្រើសរើស​បាន​ចំនួន​៣៥០​នាក់ និង​ប្រឡង​ក្នុង​ពេល​នេះ​ចំនួន​៣០៣​នាក់​បន្ថែម​ទៀត។

លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ​អ្នកទោស​មានការ​កើនឡើង​រហូត​ដល់​ជាង​៣​ម៉ឺន​នាក់ ដែល​កំពុង​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​គឺ​កើន​ទ្វេ​ដង ដែល​ពី​មុន​អ្នកទោស​មាន​តែ​ជាង​១​ម៉ឺន​នាក់​ប៉ុណ្ណោះ រួម​ជាមួយ​កង្វះខាត​អគារ​ផង​នោះ ទើប​ក្រសួង​ត្រូវការ​អនុរក្ស​បន្ថែម ។ លោក​អ៊ួ​ង ច​ន្ធី បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ពិត​កង្វះ​ខាត​ទាំង​អគារ និង​អនុរក្ស​មាន​ជា​ច្រើន​កន្លែង​នៅទូ​ទាំង​ប្រទេស ប៉ុន្តែ​ក្រសួងមហាផ្ទៃ​បាន​សម្រេច​ជ្រើស​យក​អនុរក្ស​ពន្ធនាគារ ដើម្បី​បំពេញបន្ថែមនៅ​ទីតាំង​ដែល​ចាំបាច់​មុនគេ ៕ ​

អត្ថបទសរសេរ ដោយ