ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងដៃ​ណាស់យប់មិញ… សុទ្ធតែ​ដកកាំភ្លើង​បា.ញ់​រះ​

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦ និង​១០​នាទី​យប់​ ថ្ងៃ​ទី​១៩ វិច្ឆិកា មាន​ករណី​បាញ់បោះយ៉ាង​អនា​ធិបតេយ្យមួយ ស្ថិត​ក្នុង​​ខារ៉ាអូខេ​មួយ​កន្លែង​យីហោ​ «​រ៉ូ​យ៉ា​ល់​កំពត​»…

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦ និង​១០​នាទី​យប់​ ថ្ងៃ​ទី​១៩ វិច្ឆិកា
មាន​ករណី​បាញ់បោះយ៉ាង​អនា​ធិបតេយ្យមួយ ស្ថិត​ក្នុង​​ខារ៉ាអូខេ​មួយ​កន្លែង​យីហោ​ «​រ៉ូ​យ៉ា​ល់​កំពត​» ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ។

សេចក្តីរាយការណ៍បន្តថា ជន​បង្ក​មាន​គ្នា៦​នាក់ សុទ្ធ​តែ​ប្រុស​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ​ដោយ​ជិះ​​ម៉ូតូ​៤​គ្រឿង ១​គ្រឿង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ​ពាក់​ស្លាក​លេខកំពត 1J-5257 ។ ២-ម៉ូតូ​ម៉ាក​ Today គ្មាន​ស្លាក​លេខព​ណ៌​ទឹកខ្មៅ ។ ៣-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ព​ណ៌​​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ 1AP-7923 និង៤-​ម៉ូតូ​
​កូន​ទា ព​ណ៌​​ទឹកប្រាក់មួយ​គ្រឿង ។

សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ បុរស​៤នាក់​​ក្នុង​នោះ មាន​ឯកសណ្ឋាន​សុ​ី​វិលបាន​ចេញពី​ច្រៀង​ខារ៉ាអូខេ​ «​រ៉ូ​យ៉ា​ល់​កំពត​» ស្រាប់តែ​​ពួក​គេ​​​ផ្ទុះអាវុធ​ខ្លី​១​គ្រាប់​ឡើង​លើ ហើយ​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ចេញ​បាត់ និង​បន្សល់​ទុក​សំ​ប​ក​គ្រាប់១​គ្រាប់ ។

សមត្ត​កិច្ច​បន្ត​ថា ពេល​ក្រុម​ជន​អនាធិបតេយ្យ​​បាញ់​នៅ​មុខ​ហាង​ខារ៉ាអូខេ​១​គ្រាប់​​ហើយ ពួក​គេ​បាន​ជិះ​ម៉ូតូ​ទៅ​បាញ់​រះ នៅ​លើ​ស្ពាន​ព្រែក​កំពង់បាយ ​ជិត​កា​រ៉ា​អូ​ខេ​រ៉ូ​យា​ល់​នោះ​​ចំនួន​២​គ្រាប់​ទៀត ។ ក្រោយ​កើត​មាន​សកម្មភាព​បា​ញើ​បោះ​សេរី​នោះ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ស្រាវជ្រាវ ជា​បន្ទាន់​រហូត​កំណត់​បាន​អត្​តសញ្ញាណ​​ជនពាល​នោះ​អស់ហើយ ។

ប្រភពបន្តថា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា នេះ ទើប​ឃាត់​ខ្លួន​​បន្តបន្ទាប់​បាន​៣​នាក់ ​១​-ឈ្មោះ ហេង ចិន្តា ហៅ ចិន ភេទ​ប្រុស ៣៣​ឆ្នាំ នៅ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត រឹបអូស​អាវុធ​ខ្លី ម៉ា​កឡុក​១​ដើម លេខ​LL T620 បង់​១ ជា​ជន​ដៃដល់ ហើយ​ជន​នេះ​មាន​អត្តសញ្ញាណ​ប​ណ្ណ័ទាហាន និង​ប័ណ្ណ​សំគាល់​អាវុធ​សមូហភាព ។ ២-​ឈ្មោះ លាង សំបូរ ហៅ​ម៉ា​ប់ ភេទ ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត (​គូកន​ផឹកស៊ី​ជាមួយ​) ។ និង​៣-ប៊ូ សុភា ហៅ ម៉ៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត (​គូ​​កន​ផឹកស៊ី​ជាមួយ​) ។

ជនសង្ស័យ​ត្រូវ​បាន​សមត្ត​កិច្ច​កំពុងធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ។

អត្ថបទសរសេរ ដោយ