ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ជាប់ចោទ​ស៊ី​ឈ្មួ​ល​ទៅ​បោះបង្គោល​ឲ្យ​បុគ្គល​រំលោ.ភ​យក​ដី​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ភ្នំពេញ​ថ្មី​បាន​មាន​ប្រតិកម្ម និង​ភ្ញាក់ផ្អើល​ចោទ​អាជ្ញាធរ​ស៊ី​ឈ្មួ​ល​បោះបង្គោល​រំលោភ​ចូល​ដី​ផ្លូវ ខណៈ​ពេល​ដែល​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ដឹកនាំ​មន្ត្រី​ជំនាញ​បាន​នាំ​គ្នា​ចុះ​ទៅ​វាស់វែង និង​បោះបង្គោល​ឲ្យ​បុគ្គល​ម្នាក់​ដែល​ការ​បោះបង្គោល​នោះ​នៅ​កណ្តាលផ្លូវ​ចេញពី​របង​ចាស់​របស់​បុគ្គល​នោះ​ប្រវែង​ប្រមាណ​៥​ម៉ែត្រ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​១៩ ខែ​វិ​ឆ្ឆិ​កា…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ភ្នំពេញ​ថ្មី​បាន​មាន​ប្រតិកម្ម និង​ភ្ញាក់ផ្អើល​ចោទ​អាជ្ញាធរ​ស៊ី​ឈ្មួ​ល​បោះបង្គោល​រំលោភ​ចូល​ដី​ផ្លូវ ខណៈ​ពេល​ដែល​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ដឹកនាំ​មន្ត្រី​ជំនាញ​បាន​នាំ​គ្នា​ចុះ​ទៅ​វាស់វែង និង​បោះបង្គោល​ឲ្យ​បុគ្គល​ម្នាក់​ដែល​ការ​បោះបង្គោល​នោះ​នៅ​កណ្តាលផ្លូវ​ចេញពី​របង​ចាស់​របស់​បុគ្គល​នោះ​ប្រវែង​ប្រមាណ​៥​ម៉ែត្រ ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​ទី​១៩ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​១៩៧២ ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ អ្វី​ដែល​មានការ​ចាប់អារម្មណ៍​នោះ​គេ​ឃើញ​កម្លាំង​សណ្តាប់ធ្នាប់ ស្ថិត​នៅ​ក្នុង​ឯកសណ្ឋាន​ដូច​ជា សស្រាក​ស្រ​ស្រាំ​ណាស់​នៅ​ក្នុង​ការ​បោះបង្គោល​ឲ្យ​បុគ្គល ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចុះ​ទៅ​វាស់វែង​បោះបង្គោល​នោះ​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​រេ​រាំង​មិន​ឲ្យ​បោះបង្គោល​នោះ​ទេ និង​ចោទ​អាជ្ញាធរ​ធ្វើ​បែប​នេះ​ដើម្បី​តែ​លុយ​តែ​ប៉ុណ្ណោះ ។

តាម​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​ថា ការ​បោះបង្គោល​របស់​អាជ្ញាធរ​នោះ គឺ​រំលោភ​លើ​ដងផ្លូវ​លេខ​១៩៧២ និង​ពង្រីក​ចេញពី​របង​ព្រំ​ដី​ចាស់​របស់​នៅ​ឡូ​តិ៍​នោះ​ប្រវែង​៥​ម៉ែត្រ​តែ​ម្តង ។ តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​កំឡុង​ឆ្នាំ​២០១០ ប្លង់​ផ្លូវ​ស្ថិត​នៅ​ផ្នែក​ខាងជើង ហើយ គម្រោង​ពង្រីក​ផ្លូវ​ដែល​បាញ់ថ្នាំ​ស្រាប់​នោះ​ផ្នែក​ខាងជើង​ដែរ ស្រាប់តែ​ពេល​នេះ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​វាស់វែង​ហើយ បោះបង្គោល​ពង្រីក​ដី​ឲ្យ​បុគ្គល និង​រំកិល​ផ្លូវ​មក​ផ្នែក​ខាងត្បូង​ដោយ​អះអាង​ថា វាស់វែង និង​បោះបង្គោល​តាម​ប្លង់​កម្មសិទ្ធិ​ទៅ​វិញ ។

បើ​អាជ្ញាធរ​វាស់វែង​រំកិល​ផ្លូវ​បែប​នេះ តើ​ផ្ទះ​របស់​ពួក​គាត់​ប្រមាណ​ជាង​១០​គ្រួសារ​ដែល​រស់នៅ​តាំងពី​ឆ្នាំ​១៩៧៩​មក​នោះ ច្បាស់​ជា​ចំ​ផ្លូវ​តែ​ម្តង ។ ប្រជាពលរដ្ឋ​ក៏​បាន​បញ្ជាក់​ទៀត​ថា កាលពីមុន​ប្លង់​ដី​ឡូ​តិ៍​ដែល​អាជ្ញាធរ​ចុះ​បោះបង្គោល​នោះ គឺ​ត្រឹម​របង​ចាស់ និង​ត្រឹម​ដើមឈើ ស្រាប់តែ​ពេល​នោះ​អាជ្ញាធរ​មក​បោះបង្គោល​រំលោភ​មក​កណ្តាលផ្លូវ​ទៅ​វិញ ។ ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​សម្តេច​តេ​ជោ​ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​ឲ្យ​ពួក​គាត់​បាន​រស់ និង​កាន់កាប់​នៅ​លើ​ដី​នេះ​ព្រោះ ពួក​គាត់​បាន​រស់នៅ​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្លេះ ។ ទោះបី​មានការ​តវ៉ា​រេ​រាំង​យ៉ាងណា​អាជ្ញាធរ​នៅ​តែ​បោះបង្គោល​ឲ្យ​បុគ្គល​នោះ​រហូត​បាន​សម្រេច ។

តាម​ប្រធាន​ភូមិ​ពោងពាយ​ឲ្យ​ដឹង​ថា ដី​ឡូ​តិ៍​ដែល​ចុះ​វាស់វែង​នោះ​ពី​មុន​មាន​ប្លង់​រឹង​ត្រឹម​ដើមឈើ និង​ត្រឹម​របង​ចាស់ ហើយ​ដី​នៅ​សល់​ជា​ដី​ផ្លូវ​ពុំ​មាន​ប្លង់​នោះ​ទេ ស្រាប់តែ​មិនដឹង​មូលហេតុ​អ្វី ស្រាប់តែ​ពេល​នេះ​ដី​ដែល​ទុក​ពង្រីក​ផ្លូវ​នោះ​មាន​ប្លង់​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ទៅ​វិញ ។ ដោយឡែក​ដី​ផ្នែក​ខាង​មុខ​ពី​មុន​គាត់​អនុញ្ញាត​ឲ្យ​សងផ្ទះ​តែ​២​ល្វែង នៅ​សល់​ម្ចាស់​សុំ​ធ្វើ​សំយាប បណ្តោះអាសន្ន បើ​ត្រូវ​ពង្រីក​ផ្លូវ​រុះរើ​ចេញ​តែ​ពេល​នេះ​បែរជា​មាន​ប្លង់​កម្មសិទ្ធិ​ដែរ ។

បើ​តាម​អាជ្ញាធរ​សង្កាត់​ឲ្យ​ដឹង​ថា បើ​ដឹង​ថា​ចុះ​ទៅ​វាស់វែង​ដី​ឲ្យ​បុគ្គល​ពួក​គាត់​មិន​ទៅ​នោះ​ទេ ។ ទាក់ទិន​ការ​ចោទប្រកាន់​នោះ​លោក ម៉ូ​វ ម៉ា​និ​ត អភិបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​អាជ្ញាធរ​ចុះ​វាស់វែង​តាម​ប្លង់​កម្មសិទ្ធិ​ដែល​ប្រជាពលរដ្ឋ​កាន់កាប់​៩ (L MAP) ដោយ​រក្សា​ផ្លូវ​ទំហំ​១៦​ម៉ែត្រ ទៅ​តាម​ប្លង់​ដែល​បាន​កំណត់​រួច​ហើយ ។ ដោយឡែក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​បណ្តោយ​ខាងត្បូង​ផ្លូវ គឺ​គាត់​កំពុង​ស្នាក់​នៅ​លើ​ផ្លូវ​១៩៧២​តែ​ម្តង ។ លោក​អភិបាល​ក៏​បាន​បន្ត​ទៀត​ថា ផ្លូវ​នេះ​ទំហំ​១៦​ម៉ែត្រ ដែល​ការិយាល័យ​ភូមិបាល​ជា​អ្នកជំនាញ​ទៅ​បោះបង្គោល​តាម​ប្លង់ ។ ដូចនេះ​ការ​បោះបង្គោល​នេះ​មិន​បាន​បំពាន​ទៅ​លើ​ផ្លូវ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ