ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺចាប់បែបណា…​បើប្រពន្ធ​ចុងលួចការនេះ ជាបងប្អូនជីដូនមួយប្រពន្ធ​ដើម

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្នុង​លោក​យើង​នេះ ​ស្នេហា​លេង​បាន​តែ​២​នាក់​ប៉ុណ្ណោះ ទើប​មាន​សេចក្តីសុខ ។ បើ​លេង​លើស​ពី​២​នាក់ ​ឬ​ហៅ​ថា​ស្នេហា​ត្រីកោណ​ ប្រាកដជា​ផ្ទុះ​ឆេះ​ផ្អើល​គេឯង​មិន​ខាន​ឡើយ ។…

ខេត្តតាកែវ ៖ ក្នុង​លោក​យើង​នេះ ​ស្នេហា​លេង​បាន​តែ​២​នាក់​ប៉ុណ្ណោះ ទើប​មាន​សេចក្តីសុខ ។ បើ​លេង​លើស​ពី​២​នាក់ ​ឬ​ហៅ​ថា​ស្នេហា​ត្រីកោណ​ ប្រាកដជា​ផ្ទុះ​ឆេះ​ផ្អើល​គេឯង​មិន​ខាន​ឡើយ ។

រឿងរ៉ាវ​ស្នេហា​មួយ​ ជា​ពីរ​នេះ​បាន​កើតឡើង​នៅ​ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ មានរឿង​កើតឡើង​ដោះ​ស្រាយ​គ្នា​មិន​ទាន់​ចេញ​ទេ ។ ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៩ វិច្ឆិកា នៅ​សាលាឃុំ ​មានការ​សម្របសម្រួល​គ្នា​មួយ រវាង​ប្តី​ដែល​លួច​រៀប​ការ​ប្រពន្ធ​ថ្មី ហើយ​ប្រពន្ធដើម​តាម​ទាន់​ត្រូវ​បាន​បញ្ចប់ ដោយ​លោក​មេឃុំ​តម្រូវឱ្យ​​ប្តី​និង​ប្រពន្ធ​ទាំង​២​នាក់​ ទៅ​ដោះស្រាយ​គ្នា​នៅ​ឯ​ស្រុក​របស់​ពួក​គេ​វិញ ឯ​ខេត្តកំពង់ស្ពឺ ។

លោក យឹ​ម សំអាត មេឃុំ​អង្កាញ់ ស្រុក​ទ្រាំងបានឱ្យ ​«​កោះសន្តិភាព​»​ដឹង​​ថា ដើមហេតុ​នៃ​រឿង​នេះ​ គឺ​មុន​ថ្ងៃ​ការ​១​អាទិត្យ ឪពុក​ម្តាយ​ខាង​ស្រី​បាន​មក​សុំ​ច្បាប់​រៀប​ការកូន តែ​លោក​ប្រាប់​ថា​ មិន​អនុញ្ញាតឱ្យ​​រៀប​ការ​ទេ លុះត្រាតែ​មាន​ប្រវត្តិរូប​កូនកំលោះ​មក​បញ្ជាក់ ទើប​អនុញាត​ឲ្យ​រៀប​ការ​បាន ។

លោក​ប្រាប់​​ថា បើ​រៀប​ការ​លោក​មិន​ទទួលខុសត្រូវ​ឡើយ តែ​ឪពុក​ម្តាយ​ខាង​ស្រី​បាន​ប្រាប់​មក​លោក​វិញ​ថា កូនស្រី​គាត់​ពោះធំ​ទៅ​ហើយ តើ​ត្រូវ​ដោះស្រាយ​បែប​ណា ។ លោក​មេឃុំ​ថា គ្រាន់តែ​មក​សុំ​ហើយ​លោក​មិន​អនុញ្ញាត ឪពុក​ម្តាយ​ខាង​ស្រី​ក៏​ទៅ​ផ្ទះ​វិញ​បាត់​ទៅ ព្រោះ​លោក​ប្រាប់​ច្បាស់​ណាស់​​ថា មិន​ទទួលខុសត្រូវ​ទេ មិន​ឲ្យ​ច្បាប់​រៀប​ការ​ទេ ។

លោក​មេឃុំ​បាន​បន្ត​ទៀត​​ថា លុះ​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា ស្រាប់តែ​មេបា​ខាង​ស្រី​មានះ​​រៀប​ការ ហើយ​ក៏​ឮ​ថា ប្រពន្ធដើម​ គេ​មក​ទាន់​ឃាត់​មិនឱ្យ​​ការ តែ​ពិធី​ត្រូវ​បាន​បញ្ចប់​ទៅ​ហើយ នៅ​ពេល​ដែល​ប្រពន្ធដើម​ បាន​ទៅ​ដល់​នោះ​ចំ​ពេល​គេ​ផ្សំ​ដំណេក​ចប់​ទៅ​ហើយ ។

ចំណែក​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​​ឃុំ​អង្កាញ់ ស្រុក​ទ្រាំង បាន​ឱ្យ​​ដឹងផង​ដែរ​ថា ពិធី​រៀប​ការ​នេះ ​ធ្វើ​ឡើង​នៅផ្ទះ​ខាង​ស្រី ​ស្ថិត​ក្នុងភូមិ​អង្គរកា ក្នុង​ឃុំ​អង្កាញ់ ដោយ​មាន​ភ្ញៀវ​មក​ចូលរួម​យ៉ាងច្រើន ដោយ​បាន​នាំ​គ្នា​សុ​ី​ផឹក​ចាក់​ធុងបាស់​រាំ​លេង​ហុយ​ដី​យ៉ាង​សប្បាយ​ម៉ា​គ្រប់គ្រាន់ រហូត​ដល់​ម៉ោង​១២​យប់ ទើប​បិទ​ធុងបាស់ ។

លុះ​ម៉ោង​ប្រមាណ​២​រំលង​អធ្រាត្រ​ទៅ​ហើយ ទើប​ឃើញ​ស្ត្រី​ជា​ប្រពន្ធដើម​បាន​ទៅ​ដល់ ហើយលោក​បាន​ដឹកនាំ​កំលាំង​ទៅ​ឃ្លាំមើល កុំ​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា និង​បាន​ធ្វើការ​ណែនាំ​ទៅ​ភាគី​ស្ត្រី​ដែល​អះអាង​ថា ជា​ប្រពន្ធដើម​ឲ្យ​ត្រឡប់​ទៅ​វិញ​សិន ចាំ​ព្រឹក​សឹម​ដោះស្រាយ​គ្នា ព្រោះ​យប់​រំលង​អធ្រាត្រ​ទៅ​ហើយ ។

លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បាន​ប្រាប់​«​កោះសន្តិភាព​»​បន្ត​ទៀត​ថា ប្តី​ប្រពន្ធ​ទាំង​២​នាក់​នេះ មានកូន​៣​នាក់​ទៅ​ហើយ​រស់នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ហើយ​នាង​ដើម​នឹង​នាង​ចុង​ដែល​ទើប​រៀប​ការ​នេះ​ គឺជា​បងប្អូន​ជីដូន​មួយ​នឹង​គ្នា​ទៀត ។ បុរស​ដែល​លួច​រៀប​ការ​នេះ ​មានឈ្មោះ មុ​ឹ​ង ណា​រិ​ទ្ធ អាយុប្រមាណ​ជាង​៤០​ឆ្នាំទៅ​ហើយ ។

ចំណែក​នាង​ចុង​វិញ​មានឈ្មោះ សីហា អាយុ​ប្រហែល​៣០​ជាង ។ រីឯ​ស្ត្រី​ប្រពន្ធដើម​ មិន​បាន​ស្គាល់ឈ្មោះ​ទេ​ហើយ​ចំពោះ​ការ​ដោះស្រាយ​គ្នា​បែប​ណា​នោះ លោក​មេ​ប៉ុស្តិ៍​ប្រាប់​ថា​ លោក​មិន​មាន​សិទ្ធិ​ទេ ទើប​លោក​បាន​ណែនាំ​ឲ្យ​ទៅ​ដោះស្រាយ​គ្នា នៅ​ឯ​ស្រុក​គងពិសី​វិញ​ទៅ ព្រោះ​ស្ត្រី​ប្រពន្ធ​មកនេះ មិន​បាន​មក​រករឿង​ខាង​ស្រី​ធំ​ដុំ​ទេ គឺ​មក​ឲ្យ​លោក​ប្តី​ទទួលខុសត្រូវ​ចំពោះ​កូន​៣​នាក់ ថា​តើ​ត្រូវ​ដោះស្រាយ​បែប​ណា ?

ពាក្យចាស់​លោក​ថា ស្មា​មួយ​អំ​រែក​២​ប្រហែលជា​លំបាក​ហើយ មិន​ខុស​ពី​បទ​ចម្រៀង​លោក ស៊ិ​ន ស៊ី​សា​មុត ច្រៀង​ពី​ទុក្ខ​ប្រពន្ធ​២​ឡើយ ៕

អត្ថបទសរសេរ ដោយ