ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​ទី​៧​ជំរុញ​ក្រសួង​អប់រំ​គោលនយោបាយ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​អាណត្តិ​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​អប់រំ យុវជន​កីឡា​ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ (​គ​៧) បាន​ជំរុញ​ដល់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ត្រូវ​អនុវត្ត​គោលនយោបាយ…

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​អប់រំ យុវជន​កីឡា​ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ (​គ​៧) បាន​ជំរុញ​ដល់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ត្រូវ​អនុវត្ត​គោលនយោបាយ អប់រំ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា សិស្ស​និស្សិត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ។

ការ​ជំរុញ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​លោក ហ៊ុន ម៉ា​នី ជា​ប្រធាន (​គ​៧) បាន​ដឹកនាំ​កិច្ចប្រជុំ ជាមួយ​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា និង​សហការី ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​២​រួម​មាន (១) ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​វិស័យ​អប់រំ យុវ ជន​កីឡា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង (២) គោល នយោបាយ​ស្តី​អំពី​សាលារៀន​ជំនាន់​ថ្មី កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ វិច្ឆិកា នៅ​វិមាន​រដ្ឋសភា ។ លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ បាន​លើក​ឡើង​ថា ការ​រៀបចំ​គោលនយោបាយ​គ្រប់​ជ្រុងជ្រោយ​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ គឺជា​កត្តា​សំខាន់ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​លទ្ធផល​ជា​ផ្លែផ្កា​នៃ​ការ​អនុវត្ត​គោលនយោបាយ​នោះ​ធ្វើ​យ៉ាងណា ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ក្តី​សង្ឃឹម និង​ភាព​ជឿជាក់​ដល់​ម្ចាស់​ឆ្នោត​ដែល​បាន​ផ្តល់​សេចក្តី​ទុកចិត្ត តាម​រយៈ​ការ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​ដឹកនាំ​ប្រទេស​ជាតិ​ជា​បន្ត​ទៀត ។

អង្គប្រជុំ​បាន​ធ្វើការ​កត់សម្គាល់​នូវ​វឌ្ឍនភាព​ជា​ច្រើន​នៅ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ក្រោម​ការ​ដឹកនាំ​របស់​លោក​រដ្ឋមន្ត្រី នា​ពេល​កន្លង​មក​ដែល​ក្នុង​នោះ​រួម​មានការ​កែទម្រង់​វិស័យ​អប់រំ ជា​លក្ខណៈ​ប្រព័ន្ធ តាម​រយៈ​ការ​រៀបចំ​កម្មវិធី​សិក្សា​ថ្មី កំណែ​ទម្រង់ការ​ប្រលង គ្រប់​កម្រិត ជា​ពិសេស​ការ​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ការ​រៀបចំ​បណ្តុះបណ្តាល និង​ការ​រៀបចំ​គន្លង​អាជីព​របស់​គ្រូបង្រៀន និង​គំនិត​ផ្តួចផ្តើម​បង្កើត​សាលារៀន​ជំនាន់​ថ្មី ដើម្បី​ឆ្លើ យ​តប​ទៅ​នឹង​បរិបទ​អប់រំ​សម័យ​ទំនើប និង​ស្រប​តាម​អាទិភាព​នៃ​ការ​អភិវឌ្ឍ​ធនធានមនុស្ស របស់​រាជរដ្ឋាភិបាល ។

ប៉ុន្តែ​ទន្ទឹម​នឹង​ភាព​ជោគជ័យ​ខាងលើ គណៈកម្មការ​ទី​៧ និង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ពិនិត្យ សិក្សា និង​ពិភាក្សា​លើ​គោលនយោបាយ និង​យុទ្ធសាស្ត្រ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ការងារ​របស់​វិស័យ​រួម​មាន​១ យុទ្ធសាស្ត្រ​កំណែ​ទម្រង់ការ​គ្រប់គ្រង​វិស័យ​អប់រំ​ដើម្បី​លើកកម្ពស់​ភាព​ជា​ពលរដ្ឋ​មានគុណ​ភាព​នៅ​កម្ពុជា​ដែល​មាន​យុទ្ធសាស្ត្រ​គោល​៤​ចំណុច រួម​មាន​កំណែទម្រង់ ការ​គ្រប់គ្រង ការ​សិក្សា កំណែ​ទម្រង់ការ​គ្រប់គ្រង​រដ្ឋបាល កំណែទម្រង់ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​កំណែទម្រង់ ការ​គ្រប់គ្រង​ធនធានមនុស្ស ។ ២ យុទ្ធសាស្ត្រ​កំណែ​ទ ម្រ​ង់​ការ​អភិវឌ្ឍ​យុវជន​ដែល​ផ្តល់​ឱកាស​ឱ្យ​យុវជន​ទទួល​បានការ​អប់រំ បណ្តុះបណ្តាល ជំនាញ វិជ្ជាជីវៈ និង​លើកទឹកចិត្ត​យុវជន​ឱ្យ​មានគំនិត​ច្នៃប្រឌិត​លើ​ជំនាញ​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​ទៅ នឹង​ទស្សនាទាន​របស់​រដ្ឋាភិបាល «​យុវជន​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត​» និង​៣. យុទ្ធសាស្ត្រ​កំណែ​ទម្រង់ការ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា​តាម​រយៈ​ការ​អភិវឌ្ឍ​ក្រប​ខណ្ឌ​ច្បាប់ ការ​អភិវឌ្ឍ​កីឡា​កម្រិត​ខ្ពស់ អភិវឌ្ឍ​កីឡា​សម្រាប់​ទាំងអស់​គ្នា​អភិរក្ស និង​អភិវឌ្ឍ កីឡា​គ្រប់​ប្រភេទ និង​អភិវឌ្ឍ​ឧស្សាហកម្ម​កីឡា ។

លោក​ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​ក៏​បាន​កត់សម្គាល់​នូវ​ការ​អនុវត្ត​គោ​លន យោ​បាយ​ស្តី​ពី​សាលារៀន​ជំនាន់​ថ្មី ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ហើយ​ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អប់រំ​សម័យ​ទំនើប បើ​ទោះជា​យន្តការ​ក្នុង​ការ អនុវត្ត​គោលនយោបាយ​នេះ​នៅ​មិន​ទាន់​មាន​ភាព​រលូន​ទាំងស្រុង​ក៏​ដោយ ។

គណៈកម្មការ​ទី​៧ ចាត់ទុកជា​វេទិកា​សន្ទនា​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​សហការ​កែ​លម្អ និង​ជំរុញ​ការ​អនុវត្ត​ការងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ម្ចាស់​ឆ្នោត ជា​ពិសេស​យុវជន​លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ មាតា បិតា អាណាព្យាបាល​សិស្ស​ក៏​ដូច​ជា សង្គម​ជាតិ​ទាំងមូល ។
សូម​ជម្រាប​ថា កិច្ចប្រជុំ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​អនុលោម​តាម​មាត្រា​៩៧​នៃ​រដ្ឋធម្មនុញ្ញ និង ប្រការ​៣៤​ថ្មី នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ