ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់តូបនិយាយលែងចេញ…ឆេះអស់រលីង​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា អគ្គិភ័យ​បាន​ឆេះ​តូប​លក់​ចាប់ហួយ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​ជិត​១​រំលងអ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២០ វិច្ឆិកា នៅ​ចំណុច​ក្រុម​១០ ភូមិ​ជ្រៃ​ជើង ឃុំ​ជ្រៃ…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា អគ្គិភ័យ​បាន​ឆេះ​តូប​លក់​ចាប់ហួយ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​ជិត​១​រំលងអ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២០ វិច្ឆិកា នៅ​ចំណុច​ក្រុម​១០ ភូមិ​ជ្រៃ​ជើង ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ដែល​គេ​សង្ស័យ​បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង​។

សមត្ថកិច្ច​​ឱ្យ​ដឹង​ទៀត​ថា ម្ចាស់​តូប​នោះ​ ឈ្មោះ​មុត រស្មី ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ មុខរប​រ​លក់ដូរ​ រស់នៅ​ភូមិ​-​ឃំ​ុ​កើតហេតុ​ខាងលើ​ ។ អគ្គិ​ភ័យ​នេះ​ បាន​កើតឡើង​នៅ​ពេល​ម្ចាស់​តូប​សម្រាន្ត​លក់ ហើយ​បាន​ភ្ញាក់ផ្អើល​ពេល​​ដែល​អគ្គិ​​ភ័យ​កំពុង​ឆាបឆេះ​ស្ទើរ​ពេញ​តូប​ទៅ​ហើយ​។

នៅ​ក្នុង​របាយ​ការ​ណ៍​​របស់​សមត្ថកិច្ច​ស្ដី​ពី​ការ​ខូចខាត ដែល​ម្ចាស់​តូប​បាន​រៀបរាប់ គឺ​មានស្រា​​បៀ​រ​៥០​​កេស​, ទឹក​ផ្លែ​ឈើ​១០​កេស​, ប្រេងសាំង​២​ប៊ីដុង​ស្មើ​៧០​លី​ត្រ​, បារី​៣០​សុង​, មី​៣​កេស​, គ្រឿង​កាឡៃ​ និង​គ្រឿងក្រអូប​មួយ​ចំនួន​, ទូទឹកកក រួម​និង​សម្ភា​រះ​មួយ​ចំនួន​ទៀត ដែល​សរុប​ជា​ទឹកប្រាក់ប្រមាណ​៣.៨៥០​ដុល្លា​រ ។

គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ជាក់លាក់​ ដែល​នាំ​ឱ្យកើត​មាន​អគ្គិ​​ភ័យ​នេះ​​នៅឡើយ​ទេ​ ។ ប៉ុន្តែ​បើ​តាម​ការ​ស្រង់​​សំដី​ពី​ម្ចាស់​តូបបាន​ប្រាប់​សមត្ថកិច្ច​ថា អគ្គិ​ភ័យ​នោះ​ ទំនង​អាច​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ដែល​ខ្លួន​បាន​ត​រញ៉េរញ៉ៃ​នៅ​ក្នុង​តូប​។

ទោះ​ជា​យ៉ាង​​ណា​ អគ្គិ​ភ័យ​នេះ​ មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ គឺ​ខូចខាត​តែ​ទំនិញ​និង​សម្ភា​រ​​មួយ​ចំនួន​នៅ​ក្នុង​តូប​ ។

អត្ថបទសរសេរ ដោយ