ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​! លោក​ម្ចាស់​ការពារ​ព្រំដែន​សមុទ្រ​អើយ​…​ឈប់​បាន​ឈប់​ទៅ​…

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ លិខិត​មួយ​ច្បាប់​ពី​អ្នកនេសាទ​សមុទ្រ​ខ្មែរ​នៅ​ខេត្តកោះកុង​បាន​រៀបរាប់​ពីមុខ​របរ​នេសាទ​របស់​ខ្លួន​ជួប​ការ​លំបាក​ជួប​ឧបសគ្គ​ស្ទើរ​ដាច់​បាយ​ដោយសារ​តែ​ការ​ឈ្លានពាន​យ៉ាង​អនាធិបតេយ្យ​ពី​ទូក​នេសាទ​សមុទ្រ​របស់​ថៃ​ពេញ​លើ​ផ្ទៃ​កោះកុង​ខ្មែរ​ទៅ​ហើយ ។ ក្នុង​លិខិត​រៀបរាប់​ថា រាល់​ៗ​យប់​មាន​ទូក​នេសាទ​ថៃ​សុទ្ធតែ​ជា​ទូក​ធំ​ៗ​ទំនើប​អូស​គូ​ពេញ​លើ​ផ្ទៃសមុទ្រ​ខេត្តកោះកុង ។ ពេល​យប់​មិន​ទាន់​ទេ លើ​ផ្ទៃសមុទ្រ​មាន​ភ្លើង​ហ្វា​ភ្លឺ​ចាំងចែង ប្រៀប​ដូច​ទីក្រុង​ទំនើប​មួយ​អណ្តែត​លើ​សមុទ្រ…

ខេត្តកោះកុង ៖ លិខិត​មួយ​ច្បាប់​ពី​អ្នកនេសាទ​សមុទ្រ​ខ្មែរ​នៅ​ខេត្តកោះកុង​បាន​រៀបរាប់​ពីមុខ​របរ​នេសាទ​របស់​ខ្លួន​ជួប​ការ​លំបាក​ជួប​ឧបសគ្គ​ស្ទើរ​ដាច់​បាយ​ដោយសារ​តែ​ការ​ឈ្លានពាន​យ៉ាង​អនាធិបតេយ្យ​ពី​ទូក​នេសាទ​សមុទ្រ​របស់​ថៃ​ពេញ​លើ​ផ្ទៃ​កោះកុង​ខ្មែរ​ទៅ​ហើយ ។

ក្នុង​លិខិត​រៀបរាប់​ថា រាល់​ៗ​យប់​មាន​ទូក​នេសាទ​ថៃ​សុទ្ធតែ​ជា​ទូក​ធំ​ៗ​ទំនើប​អូស​គូ​ពេញ​លើ​ផ្ទៃសមុទ្រ​ខេត្តកោះកុង ។ ពេល​យប់​មិន​ទាន់​ទេ លើ​ផ្ទៃសមុទ្រ​មាន​ភ្លើង​ហ្វា​ភ្លឺ​ចាំងចែង ប្រៀប​ដូច​ទីក្រុង​ទំនើប​មួយ​អណ្តែត​លើ​សមុទ្រ ។ លុះ​ព្រឹក​ឡើង​ផល​នេសាទ​ត្រូវ​គេ​យក​ទៅ​បោះ​ដុំ​ឲ្យ​ក្រុមហ៊ុន​ធំ​មួយ ក្នុង​ខេត្តកោះកុង ប្រមូល​ទិញ​យក​ទៅ​ប្រទេស​ថៃ ។

ចំណែក​ទូក​នេសាទ​ខ្មែរ​តូច​ៗ គ្មាន​ឧបករណ៍​ទំនើប​ដូច​គេ​ទេ​នេសាទ​នៅ​មួយ​កន្លែង​អត់​ហ៊ាន​ទៅ​ជិត​តំបន់​ដែល​ទូក​ថៃ​កំពុង​នេសាទ​អូស​គូ​នោះ​ទេ ។

ក្រុម​អ្នកនេសាទ​ខ្មែរ​ត្អូញត្អែរ​ថា ខ្មែរ​នេសាទ​ត្រី​ក្នុង​សមុទ្រ​បាន​តែ​មួយ​រស់​ៗ​ប៉ុណ្ណោះ​ធ្វើ​ម៉េច​មាន​ទុនទិញ​អា​ទំនើប​ដូច​ទូក​បរទេស​ទេ ម៉ោះ​ហើយ​ក្រ​នៅ​តែ​ក្រ ។ ពួក​គេ​សំណូមព​ឲ្យ​ប៉ូលិស​ការពារ​ព្រំដែន​សមុទ្រ​កុំ​បើកដៃ​ពេក​កុំ​គិតតែ​ប្រមូលប្រាក់​បាត​ពេក និង​សុំ​ឲ្យ​ឈប់​រកស៊ី​បង់​ខែ​ក្បាលទូក​នេសាទ​ថៃ​ទៀត​ទៅ ។ ច្រើន​ឆ្នាំ​មក​ហើយ​ល្មម​ឈប់​ទៅ ។

បើ​និយាយ​ពី​ទូក​នេសាទ​បរទេស​ដែល​គេ​ចោទ​ជា​ទូក​បរទេស​ថៃ និង​ទូក​នេសាទ​វៀតណាម រាប់រយ​គូ​…​ខ្លះទៅ​មិន​តិច​ពី​៤០០​ទៅ​៥០០​គូ​ទេ​មានច្បាប់​អនុញ្ញាត​ក្រៅ​ខោ​…​ដែល​ប្រមូលប្រាក់​ម្តង​ៗ​មាន​កន្លះ​បាវ ។
មន្ត្រី​គយ​ម្នាក់​នៅ​ខេត្តកោះកុង​ប្រាប់​ថា មិនមែន​តែ​គយ​ចើ​ង​ទឹក​ទេ​ដែល​បាន​ពាក់ព័ន្ធ ពិតមែន មានឈ្មោះ​ក្នុង​គណកម្មការ​ចម្រុះ​ក្នុង​នោះ​មាន​មន្ត្រី​នរ​គ​បាល​ជើង​ទឹកជា​មេ ដែល​បើកដៃ​កត់​ក្បាលទូក​ចុះបញ្ជី​ទទួលស្គាល់ ។

ចំណែក​មន្ត្រី​ម្នាក់​នៅ​រដ្ឋបាល​ខេត្តកោះកុង​ឆ្លើយ​ថា រឿង​នេះ​ខេត្ត​ក៏​ដឹង​ដែរ ប៉ុន្តែ​ធំ​បំផុត​លើ​នរ​គ​បាល​ជើង​ទឹក ព្រោះ​គេ​មាន​សិទ្ធិ​ក្នុង​សមុទ្រ ។

យើង​នឹង​ផ្សាយ​បន្ត​ទៀត ពេល​ណា​មាន​ប្រតិកម្ម​ពី​ម្ចាស់​សមុទ្រ​ដែល​បើកទ្វារ​ឲ្យ​ទូក​នេសាទ​បរទេស​ឈ្លានពាន​នេះ​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ