ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ប្រុស​ម្នាក់​កត់ត្រា​ថ្ងៃ​មក​រដូវ​របស់​សិស្ស​ស្រី​ៗ​ក្នុង​ថ្នាក់ ព្រោះតែ​….

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា គ្រូ​ប្រុស​ម្នាក់​នៅ​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង Wenling បាន​កត់ត្រា​ថ្ងៃ​មក​រដូវ​របស់​សិស្ស​ស្រី​ៗ​ទាំងអស់​នៅ​ក្នុង​ថ្នាក់ ហើយ​បិត​នៅ​លើ​ជញ្ជាំង​ថ្នាក់ ដើម្បី​ឲ្យ​គ្រប់​គ្នា​បានឃើញ ។ គាត់​ធ្វើ​បែប​នេះ​ដោយសារ​តែ​ហេតុផល​មួយ​ដែល​យើង​មិន​នឹក​ស្មាន​ដល់…

តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា គ្រូ​ប្រុស​ម្នាក់​នៅ​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង Wenling បាន​កត់ត្រា​ថ្ងៃ​មក​រដូវ​របស់​សិស្ស​ស្រី​ៗ​ទាំងអស់​នៅ​ក្នុង​ថ្នាក់ ហើយ​បិត​នៅ​លើ​ជញ្ជាំង​ថ្នាក់ ដើម្បី​ឲ្យ​គ្រប់​គ្នា​បានឃើញ ។ គាត់​ធ្វើ​បែប​នេះ​ដោយសារ​តែ​ហេតុផល​មួយ​ដែល​យើង​មិន​នឹក​ស្មាន​ដល់ ។

គ្រូ​ប្រុស​អាយុ​៣៨​ឆ្នាំ ឈ្មោះ Mo Qunli តែងតែ​កត់ត្រា​ថ្ងៃ​មក​រដូវ​របស់​សិស្ស​ស្រី​ទាំងអស់​ក្នុង​ថ្នាក់ អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ។ គាត់​ធ្វើ​បែប​នេះ​ដោយសារ​តែ​គាត់​ចង់​ជួយ​សម្រួល​ដល់​ការ​រៀនសូត្រ​របស់​ពួក​គេ​នៅ​ចំ​ថ្ងៃ​ដែល​ពួក​គេ​មក​រដូវ ។

កន្លង​មក​លោកគ្រូ Mo បានឃើញ​ថា សិស្ស​ស្រី​ខ្លះ​តែងតែ​មិន​អាច​ផ្តោតអារម្មណ៍​រៀន ឬ​ធ្វើ​លំ​ហាត់ប្រាណ​បាន​ដោយសារ​តែ​មក​រដូវ ។ ពួក​គេ​មានការ​ខ្មាស់​អៀន​មិន​ហ៊ាន​ប្រាប់​នរណា​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មិន​មានការ​យោគយល់ ។

ដល់​ពេល​នេះ​លោកគ្រូ​ក៏​បាន​អនុវត្ត​ការ​កត់​ត្រាទុក ហើយ​បិត​ប្រកាស​នៅ​ក្នុង​ថ្នាក់ ដើម្បី​ឲ្យ​សិស្ស​ទាំងស្រី​ទាំងប្រុស​អាច​ជួយ​មើលថែ​គ្នា ។ លោកគ្រូ Mo តែងតែ​កូរ​ស្ករត្នោត​ឲ្យ​អ្នក​មក​រដូវ​ផឹក​ជា​រៀង​រាល់​ខែ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​ពេល​ថ្ងៃ​ពិសេស ។ សិស្ស​ប្រុស​ខ្លះ​ក៏​បាន​ធ្វើ​តាម​លោកគ្រូ​ដែរ ។

បើ​ទោះបីជា​គោលបំណង​របស់​លោកគ្រូ​ល្អ​ក៏​ដោយ​ក៏​នៅ​តែ​មាន​ពាក្យ​រិះគន់​ថា ទ​ង្វើ​នេះ គឺជា​ទ​ង្វើ​របស់​ព្រាននារី ។ តែ​លោកគ្រូ​មិន​អើពើ​នឹង​ពាក្យ​សម្តី​បែប​នេះ​ឡើយ​ដោយសារ​តែ​លោកគ្រូ​ប្រកាន់ខ្ជាប់​នូវ​គោល​គំនិត​ជា​ឪពុក​សម្រាប់​សិស្ស​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ