ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស្វករ​ម្នាក់​ស្ទើរ​ខូច​ប្រដាប់​ភេទ ព្រោះតែ​ផ្ទុះ​បារី​ក្នុង​ហោប៉ៅ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា វិស្វករ​ថាមពល​ឧស្ម័ន អាយុ​៣៧​ឆ្នាំ ឈ្មោះ Darren Wilson បាន​រង​គ្រោះ​ស្ទើរតែ​ដាច់​ប្រដាប់​ភេទ​ទាំងស្រុង ក្រោយ​ពី​ផ្ទុះ​បារី​អេ​ឡិច​ត្រូ​និក…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា វិស្វករ​ថាមពល​ឧស្ម័ន អាយុ​៣៧​ឆ្នាំ ឈ្មោះ Darren Wilson បាន​រង​គ្រោះ​ស្ទើរតែ​ដាច់​ប្រដាប់​ភេទ​ទាំងស្រុង ក្រោយ​ពី​ផ្ទុះ​បារី​អេ​ឡិច​ត្រូ​និក នៅ​ក្នុង​ហោប៉ៅ​ខោ ។

នៅ​មុន​ពេល​កើតហេតុ​លោក​វិស្វករ​រូប​នេះ បាន​ឈរ​នៅ​ច្រក​ទ្វារ​ផ្ទះបាយ​លេង ស្រាប់តែ​លឺ​សូរ​សម្លេង​ផ្ទុះ ដែល​មុន​ដំបូង​ស្មាន​តែ​កាំជ្រួច ។ ស្រាប់តែ​ពេល​លោក​មើលទៅ​ខាងក្រោម​ក៏​បានឃើញ​ខោរ​ហែក​ខ្ទេច ហើយ​ប្រដាប់​សំខាន់​ស្ទើរតែ​របូត​បាត់ ។

លោក​ត្រូវ​បាន​មិត្ត​រួមការ​ងារ​ជួយ​សង្គ្រោះ​បឋម ហើយ​ប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ Whiston ដើម្បី​ធ្វើការ​បិត​ស្បែក ។ លោក​បាន​ដេក​នៅ​ទីនោះ ដើម្បី​ធ្វើការ​ព្យាបាល​ឲ្យ​បានជា​សះស្បើយ ។ ពេល​ទៅ​បត់ជើង​ម្តង​ៗ គឺ​លោក​ត្រូវ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​កម្រិត​អាភៀន ដើម្បី​អាច​ដើរ​បាន​។

Darren បាន​ប្រាប់​ថា លោក​ឈប់​ជក់បារី​៦​ខែ​មក​ហើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ងាក​មក​ជក់បារី​អេ​ឡិច​ត្រូ​និក ។ តែ​មិន​នឹក​ស្មានថា មក​ជួបនឹង​រឿង​បែប​នេះ​សោះ ។ បារី​នោះ​មិន​មាន​សាក​ថ្ម​ជាប់​អ្វី​ទេ ហើយ​ក៏​មិន​បាន​ដក​យក​មក​ប្រើ​ដែរ ។ ស្រាប់តែ​វា​ផ្ទុះ​ដោយ​ឯកឯង ហើយ​ហៀរ​អាស៊ីត​ចេញពី​ថ្ម រលាក​ពេញ​ស្បែក​របស់​លោក ។

ខាង​ក្រុម​ពន្លត់​អគ្គិភ័យ និង​ជួយ​សង្គ្រោះ Merseyside Fire & Rescue Service កំពុង​តែ​ធ្វើការ​ស៊ើប​បន្ថែម ដើម្បី​ឲ្យ​ដឹង​ពី​ប្រភព​បញ្ហា​ច្បាស់លាស់​ស្តី​ពី​រឿង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ