ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​១​ថ្ងៃ​សោះ ស្លា.ប់​មនុស្ស​ដល់​ទៅ​៩​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស នៅ​ថ្ងៃ​ទី​១៩ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ កើតឡើង​១២​លើក ស្លាប់​៩​នាក់ (​ស្រី​ម្នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស នៅ​ថ្ងៃ​ទី​១៩ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ កើតឡើង​១២​លើក ស្លាប់​៩​នាក់ (​ស្រី​ម្នាក់​) របួសធ្ងន់​៥​នាក់ (​ស្រី​ម្នាក់​) របួសស្រាល​៣​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ ល្បឿន​៦​លើក​ស្លាប់​៥​នាក់ ប្រជែង​១​លើក ស្លាប់​ម្នាក់ មិន​ប្រកាន់​ស្តាំ​៤​លើក​២​នាក់​,​ស្រវឹង​១​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៩​នាក់ ម៉ូតូ​៧​នាក់ (​មិន​ពាក់មួក​៥​នាក់​)​ថ្មើរជើង​២​នាក់ ។
គ្រោះថ្នាក់​ប៉ះទង្គិច ៖ ម៉ូតូ និង​ម៉ូតូ​២​លើក ម៉ូតូ និង​រថយន្ត​តូច​៦​លើក​ស្លាប់​៥​នាក់ ម៉ូតូ និង​រថយន្ត​ធំ​២​លើក ស្លាប់​២​នាក់ រថយន្ត​តូច និង​ថ្មើរជើង​១​លើក ស្លាប់​ម្នាក់ រថយន្ត​ធំ និង​ថ្មើរជើង​១​លើក ស្លាប់​ម្នាក់ ។ ដែល​បណ្តាល​ឲ្យ​ខូចខាត​យាន​២១​គ្រឿង ក្នុង​នោះ​មាន : ម៉ូតូ​១២​គ្រឿង រថយន្ត​តូច​៧​គ្រឿង រថយន្ត​ធំ​២​គ្រឿង ថ្មើរជើង​២​នាក់ ។

យានយន្ត​បង្កហេតុ ម៉ូតូ​៥​លើក រថយន្ត​តូច​៤​លើក រថយន្ត​ធំ​៣​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ ៖ ផ្លូវជាតិ​៥​លើក ផ្លូវ​ខេត្ត​៧​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ខេត្តកណ្តាល​៣​លើក ស្លាប់​៣​នាក់ (​ស្រី​ម្នាក់​) របួស​២​នាក់ ភ្នំពេញ​៣​លើក​ស្លាប់​២​នាក់​របួស​១​នាក់ បាត់ដំបង​១​លើក ស្លាប់​ម្នាក់ កំពង់ឆ្នាំង​១​លើក ស្លាប់​ម្នាក់​, ពោធិ៍សាត់​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ខេត្តកោះកុង​១​លើក​ស្លាប់​១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ