ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការទូត​កម្ពុជា​បញ្ជាក់​ទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​ថា គ្មាន​មូលដ្ឋាន​យោធា​បរទេស​ណាមួយ​នៅ​កម្ពុជា​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រតិកម្ម​របស់​សម្តេច​តេ​ជោ​ភ្លាម​ៗ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក វី​ល្លៀម ហែ​ត ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​នា​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រតិកម្ម​របស់​សម្តេច​តេ​ជោ​ភ្លាម​ៗ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក វី​ល្លៀម ហែ​ត ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​នា​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែងប្រាប់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ដែល​បាន​ចូល​ជួប​ជម្រាបលា​ក្នុង​ពេល​ដែល​ឯកឧត្តម​ទូត​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា​ថា​«​កម្ពុជា​អនុវត្ត​តឹង​រឹង គ្មាន​មូលដ្ឋាន​យោធា​បរទេស​ណាមួយ​នៅ​កម្ពុជា​ដូច​សារព័ត៌មាន​បរទេស​សរសេរ​នោះ​ទេ ហើយ​សម្តេច​តេ​ជោ​ហ៊ុន​សែន​ក៏​បាន​លើក​ឡើង​ដែរ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​ពេ​ឡ​ប្រជុំ​គណៈរដ្ឋមន្ត្រី​» ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ជំនួប​ជិត​១​ម៉ោង​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាប់ សុ​ខុន​និង​ឯកឧត្តម​វី​ល្លៀម ហែ​ត នា​ល្ងាច​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក​កេ​ត សុ​ផា​ន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​បញ្ជាក់​ថា លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​កោត​ស​សើរ​ចំពោះ​ការ​ខិត​ប្រឹង​ប្រែ​ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ និង​ជា​ពិសេស​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​ជម្រុញ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អា​មេ​រិ​ក ។ នៅ​ឆ្នាំ​នេះ​សង្ឃឹមថា បរិមាណ​ទំហំ​ពា​ណិ​ដ្ឋ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​កើន​ដល់​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែងប្រាប់​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​រូប​នេះ​ដែរ​ថា នា​ពេល​ថ្មី​ៗ​នេះ​មាន​សារព័ត៌មាន​ចុះ​ផ្សាយ​ពី​មូលដ្ឋាន​កងទ័ព​នៅ​កម្ពុជា និង​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ​ថា​«​កម្ពុជា​អនុវត្ត​យ៉ាង​មឺ​ង​ម៉ាត់ មិន​អនុញ្ញាត​ឲ្យ​មាន​ទីតាំង​យោធា​បរទេស ឬ​ក៏​បញ្ជូន​យោធា​ទៅ​បរទេស​ទេ ហើយ​មាន​តែ​បេសកកម្ម​រក្សា​សន្តិភាព​ជាមួយ​អង្គការសហប្រជាជាតិ ។

ឧបនាយករដ្ឋមន្ត្រី​ប្រាប់​សុ​ខុន​បាន​ថ្លែង​ថា កម្ពុជា​បាន​ត្រៀម​ស្វាគមន៍​ចំពោះ​ទូត​ថ្មី​ដែល​នឹង​មក​បំពេញការងារ​ដែល​តាម​ការ​ឲ្យ​ដឹង គឺ​លោក​បា ទ្រិ​ច ម៉ត់​ហ្វី ដែល​ពេល​លោក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​សម្រេច​របស់​ព្រឹទ្ធសភា​អា​មេ​រិ​ក ។ តែ​យ៉ាងណា​ឯកឧត្តម​នាយក​មន្ត្រី​បាន​ត្រៀម​សហប្រតិបត្តិការ​ជាមួយ​ទូត​ថ្មី​ផង​ដែរ ។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា ចំណងមិត្តភាព​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​នៅ​តែ​បន្ត​រីក​ចម្រើន ហើយ​រាល់​ជំនួប​រវាង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ជាមួយ​ថ្នាក់ដឹកនាំ​អា​មេ​រិ​ក​នៅ​អា​មេ​រិ​ក និង​កន្លែង​នានា គឺ​ប្រទេស​ទាំង​ពីរ​តែងតែ​បើកចំហ​នៃ​ទំនាក់​ទ​ន​ង ។

ជា​ការ​ឆ្លើយ​តប​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​កបាន​ថ្លែង​ថា នេះ​ជា​ការ​ចាកចេញ​របស់​ឯកឧត្តម​ជា​លើក​ទី​ពីរ និង​ការ​ចាកចេញ​របស់​ភរិយា​របស់​ឯកឧត្តម​ជា​ជនជាតិ​ខ្មែរ​ជា​លើក​ទី​៣​ដោយ​ក្តី​អា​ណោះ​អាល័យ ។ ឯកឧត្តម​ទូត​បញ្ជាក់​ថា សូម​អរគុណ​ចំពោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ដែល​តែងតែ​ស្វាគមន៍ និង​ពិភាក្សា​ដោយ​បើកចំហ​ជាមួយ​លោក ។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ថា​«​ខ្ញុំ​សង្ឃឹមថា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​នឹង​ដឹកនាំ​ក្រសួងការបរទេស​មួយ​បាន​ល្អ និង​ដោយ​បើកចំហ » ៕

កែសម្រួលដោយ