ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ដើរ​កាច់​សោក​ម៉ូតូ ត្រូវសមត្ថកិច្ច​វែកមុខ​បាន​៣​នាក់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ ខេត្ត​ព្រះ​សីហ​នុ ដែល​មានការ​សហ​ការណ៍​ជាមួយ នគរបាល​មូលដ្ឋាន បាន​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ ឈាន​ដល់​ការ​បង្ក្រាប​ករណី​ចោរកម្ម (​លួច​កាច់​សោក​ម៉ូតូ​) មួយ​ករណី​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ ខេត្ត​ព្រះ​សីហ​នុ ដែល​មានការ​សហ​ការណ៍​ជាមួយ នគរបាល​មូលដ្ឋាន បាន​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ ឈាន​ដល់​ការ​បង្ក្រាប​ករណី​ចោរកម្ម (​លួច​កាច់​សោក​ម៉ូតូ​) មួយ​ករណី​នេះ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ និង​ដកហូត​បាន​ម៉ូតូ​ចំនួន​៤​គ្រឿង កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា នៅ​ចំណុច​បុរី គឹ​ង សុខា ស្ថិត​ក្នុង​ក្រុម​១៤ ភូមិ​៣ សង្កាត់​៣ ក្រុង​ខេត្ត​ព្រះ​សីហ​នុ​។

ជនសង្ស័យ​ម្នាក់​ឈ្មោះ អៀង គឹ​ម​សូរ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៣ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ( ជន​ដៃដល់​)​។ ២.​ឈ្មោះ ហោ កុសល់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ ជាងសំណង់ មាន​ទីលំនៅ ភូមិ​ត្រពាំង​ស្អុយ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ និង ៣.​ឈ្មោះ ទី វ៉ា​ន់​ដុ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ ដឹក​ម្ហូប​ហាង​ចិន មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ (​បក្ខពួក​សមគំនិត​)​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ លុក សុ​ថា ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៣ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង អំពើ​លួច​កាច់ក​ម៉ូ​ខាងលើ​នេះ បង្ក​ឡើង​ដោយ​ជនសង្ស័យ​៣​នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ ម៉ាក VISION ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខៀវ របស់​ជន​រង​គ្រោះ ដែល​ចត​ទុក​នៅ​មុខ​ផ្ទះ រួច​ជិះ​រត់គេច​ខ្លួន​បាត់​។ ក្រោយ​កើត​មាន​អំពើ​ចោរលួច​កាច់ក​ម៉ូតូ​នោះ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច ទើប​សមត្ថកិច្ច​សហ​ការណ៍​ឃាត់ខ្លួន​សង្ស័យ​បាន ៣​នាក់​ខាងលើ​នេះ​។ ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ