ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប៉ុនប៉ង​២​ដង​មិន​ស្លា.ប់ ដល់​លើក​ទី​៣​ទើប​ស្លា.ប់​បាន​សម្រេច

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ​រយៈពេល​ជិត​១០​ឆ្នាំ​កន្លង​មក​ហើយ តែ​ទោះជា​ខិតខំ​ព្យាបាល យ៉ាងណា​ក៏​មិន​បានជា​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ខូចចិត្ត និង​អស់សង្ឃឹម​ក្នុង​ជីវិត​រហូត​លែង​ចង់​រស់​តទៅ​ទៀត​។ បន្ទាប់​មក​គាត់​តែងតែបាន​ព្យាយាម​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​ម្ដង​ហើយ​ម្ដងទៀត​ចំនួន​៣​លើក ប៉ុន្តែ​ត្រូវ​បានកូន​ៗ​ជួយ​សង្គ្រោះ ទាន់​បាន​២​លើក​ទើប​មិន​ស្លាប់​។…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ​រយៈពេល​ជិត​១០​ឆ្នាំ​កន្លង​មក​ហើយ តែ​ទោះជា​ខិតខំ​ព្យាបាល យ៉ាងណា​ក៏​មិន​បានជា​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ខូចចិត្ត និង​អស់សង្ឃឹម​ក្នុង​ជីវិត​រហូត​លែង​ចង់​រស់​តទៅ​ទៀត​។ បន្ទាប់​មក​គាត់​តែងតែបាន​ព្យាយាម​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​ម្ដង​ហើយ​ម្ដងទៀត​ចំនួន​៣​លើក ប៉ុន្តែ​ត្រូវ​បានកូន​ៗ​ជួយ​សង្គ្រោះ ទាន់​បាន​២​លើក​ទើប​មិន​ស្លាប់​។ លុះដល់​លើក​ទី​៣​នេះ គាត់​បាន​ដេញ​ប្រពន្ធ​ឲ្យ ចេញពី​ក្នុងផ្ទះ​ដោយ​ប្រាប់​ថា គាត់​ចង់​នៅ​ស្ងៀមស្ងាត់​ម្នាក់ឯង ហើយ​គ្រាន់តែ​ប្រពន្ធ​ចេញ​ផុត​បន្តិច គាត់​ក៏​ចងក​សម្លាប់​ខ្លួនឯង​បណ្ដាល​ឲ្យ​ស្លាប់​តាម​បំណង​តែ​ម្ដង​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​១១ និង​៣៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​គី​រី​ថ្មី ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

បុរស​រូប​នោះ​ឈ្មោះ គឹ​ម គុម អាយុ​៦៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។ ស្ត្រី​ឈ្មោះ វ៉ា​ន យឿ​ង អាយុ​៦៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ​ត្រូវជា​ប្រពន្ធ បាន​ឲ្យ​ដឹង​ថា ប្តី​របស់​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​រយៈពេល​ប្រហែល​៨​ទៅ​៩​ឆ្នាំ​កន្លង​មក​ហើយ បើ​ទោះបីជា​លេបថ្នាំ ព្យាបាល​ជា​ប្រចាំ​ជា​រៀងរាល់ថ្ងៃ​យ៉ាងណា​ក៏​ដោយ ក៏​មិន​បានជា​សះស្បើយ​ឡើយ​។ ដោយសារ​តែ​ពិបាក​ក្នុង​ខ្លួន​ផង និង​មិន​ចង់​ឲ្យ​លំបាក​ដល់​ក្រុម​គ្រួសារ​ផង​នោះ​ប្ដី​គាត់​តែងតែ​គិត​ខ្លី​លែង​ចង់​រស់​ដោយ​ព្យាយាម​ធ្វើ​អត្តឃាត​ដោយ​ចងក​ម្ដង​ហើ​ម្ដងទៀត​ចំនួន​៣​មក​ហើយ​។ ប៉ុន្តែ​កាលពី​លើក​ទី​១ និង​ទី​២​ត្រូវ បានកូន​ៗ​ទៅ​ជួយ​ទាន់ លុះ​លើក​ទី​៣​នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ទើប​ចងក​បាន​សម្រេច​។

ស្ត្រី​ខាងលើ​បាន​បន្ត​ទៀត​ថា នៅ​មុន ពេល​កើតហេតុ​ខណៈ​កូន​ៗ​មិន​នៅផ្ទះ​គាត់​បាន​នៅ​ក្នុងផ្ទះ​ជាមួយ​ប្ដី និង​មិន​ហ៊ាន​ទៅ​ណា​ចោល​ឡើយ​ព្រោះ​ខ្លាច​ប្ដី សម្លាប់​ខ្លួន​។ ប៉ុន្តែ​ក្រោយមក​ប្ដី​បាន ដេញ​ឲ្យ​គាត់​ចេញ​ក្រៅ​ផ្ទះ​ដោយ​ប្រាប់​ថា​ចង់​នៅ​ស្ងៀមស្ងាត់​ម្នាក់ឯង ពេល​នោះ​គាត់​គិត​ថា​អ្នក​ឈឺ​មាន​អារម្មណ៍​ធុញថប់​ពិតជា​ចង់​នៅ​ស្ងៀមស្ងាត់​មែនហើយ គាត់​ក៏​បាន​ចេញ​ទៅ​អង្គុយ​លេង​នៅ​មុខ​ផ្ទះ​។ លុះ​មួយសន្ទុះ​ធំ​ក្រោយមក​ទើប​គាត់ ដើរទៅ​ក្នុងផ្ទះ​វិញ ស្រាប់តែ​ឃើញ ប្ដី​ចងក ដោយ​យក​ខ្សែ​គោ​ចង​ជាប់​នឹង​ធ្នឹម​ផ្ទះ​។ ខណៈនោះ​គាត់​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង​រក​ទីបំផុត​គ្មាន និង​បាន​ស្រែកហៅ​កូន​ៗ និង​អ្នក​ជិតខាង​ឲ្យ​ទៅ​ជួយ​ដាក់ចុះ​ដើម្បី​នាំ​ទៅ​សង្គ្រោះ ប៉ុន្តែ​ប្ដី​គាត់ បាន​ស្លាប់​បាត់​ទៅ​ហើយ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ផ្នែក​ពិនិត្យ និង​វិភាគ​កន្លែង​កើតហេតុ​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​អង្គស្នួល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​។ បន្ទាប់​មក ដោយ​មាន ការ​ចូលរួម​ពី​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​សំរោង​លើ លោកគ្រូ​ពេទ្យ លោក មេ​ភូមិ​នគរបាល​ប៉ុស្តិ៍​សំរោង​លើ រួម​ជាមួយ​ប្រពន្ធ និង​កូន ព្រមទាំង​បងប្អូន សព​ផង​បាន​ធ្វើការ​ពិនិត្យ កោសល្យវិច័យ ប៉ុន្តែ​មិន​មាន​ស្លាកស្នាម​អ្វី​ទេ នៅ​លើ​ខ្លួន​សព​ឡើយ គឺ​បុរស​នេះ​ពិតជា​ស្លាប់​ដោយសារ​ការ​ធ្វើ អត្តឃាត ចងក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ