ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​លើក​បន្តបន្ទាប់​! នាង​តូច​ឈឺចាប់​ប្រាប់​ម្តាយ​ទើប​បែកធ្លាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ឪពុកចុង​ម្នាក់ ត្រូវ​បាន​ប្រពន្ធ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅផ្ទះ​ជួល​គ្មាន​លេខ ស្ថិត​ក្នុងភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ឪពុកចុង​ម្នាក់ ត្រូវ​បាន​ប្រពន្ធ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅផ្ទះ​ជួល​គ្មាន​លេខ ស្ថិត​ក្នុងភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី​កែវ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​កូន​ប្តី​មុន​អាយុ​៥​ឆ្នាំ​ជា​បន្តបន្ទាប់​ចំនួន​៤​លើក​។

បុរស​ខាងលើ​នោះ​ឈ្មោះ ឯក វ៉ា​ន់​ដូច ហៅ​រ៉ា អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ក្រុម​១៣ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ។ ចំណែក​កុមារី​រង​គ្រោះ​អាយុ​៥​ឆ្នាំ ។

តាម​នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន បន្ទាប់​ពី​ស្ត្រី​ជា​ម្តាយ​​កុមារី​រងគ្រោះ​ អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មការិនី​កាត់ដេរ​ បាន​ដាក់​ពាក្យ​ប្តឹង​សមត្ថកិច្ច ក្រោយ​ពេល​ដឹង​រឿង​ថា បុរស​ជាប្តី​បាន​ចាប់​រំលោភ​កូន​ស្រីរបស់​គាត់​ (ដែល​ត្រូវ​ជាស្រី​របស់​ប្តី​មុន) ​សម្រេច​រហូត​ដល់​ទៅ​៤​លើក​បន្ត​បន្ទាប់​​តាំង​ពី​អំឡុង​ខែ​កក្កដា ២០១៨។

នគរបាល​បាន​បន្ត​ទៀត​ថា ហើយ​លើក​ចុង​ក្រោយ​នៅ​ពេល​ថ្មី​នេះ​ដែល​បាន​​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ​ទៀត ដោយ​​​ក្មេង​ស្រី​រង​គ្រោះ​មាន​អាកា​រៈ​ឈឺចាប់ នាង​ក៏​បាន​ប្រាប់​ម្តាយ ក្រោយ​ពី​ដឹង​ភ្លាម​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា​នេះ ដើម្បី​ចុះ​ទៅ​ឃាត់ខ្លួន​បុរស​ជា​ឪពុកចុង​នេះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ