ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​អើត​ឡឺមៗ​គ្រប់​បន្ទប់​​… ​អ្នក​ណា​មិន​សង្ស័យ​លោក​ព្រះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដើរ​ស្វែងរក​ក្មួយ ដែល​ជា​កម្មករ​រោងចក្រ​និង​ស្នាក់​ក្នុងផ្ទះ​ជួល ប៉ុន្តែ​ដោយ​សារ​តែ​កន្លង​មក ​គាត់​ធ្លាប់​បាន​ទៅ​លេង​ក្មួយ​ម្ដង​ពេល​យប់​​ទើប​ចំណាំ​បន្ទប់​​​ក្មួយ​ស្នាក់​​មិន​បាន​ បន្ទាប់​មក​គាត់​​បាន​ដើរ​អើត​​មើល​គ្រប់​បន្ទប់ ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​​​​សង្ស័យ ក៏​បាន​នាំ​គ្នា​ឡោម​ព័ទ្ធ​និង​សួរ នាំ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដើរ​ស្វែងរក​ក្មួយ ដែល​ជា​កម្មករ​រោងចក្រ​និង​ស្នាក់​ក្នុងផ្ទះ​ជួល ប៉ុន្តែ​ដោយ​សារ​តែ​កន្លង​មក ​គាត់​ធ្លាប់​បាន​ទៅ​លេង​ក្មួយ​ម្ដង​ពេល​យប់​​ទើប​ចំណាំ​បន្ទប់​​​ក្មួយ​ស្នាក់​​មិន​បាន​ បន្ទាប់​មក​គាត់​​បាន​ដើរ​អើត​​មើល​គ្រប់​បន្ទប់ ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​​​​សង្ស័យ ក៏​បាន​នាំ​គ្នា​ឡោម​ព័ទ្ធ​និង​សួរ
នាំ ​ព្រោះ​កន្លង​មក ​នៅ​ប្លុក​ផ្ទះ​ជួល​នោះ​ មាន​​ចោរ​គាស់​បន្ទប់​លួច​យក​ទ្រព្យសម្បត្តិ​ជា​បន្តបន្ទាប់​​ ទើប​​មាន​ការ​​សង្ស័យ​ថា​ បុរស​នោះ​គឺជា​ចោរគាស់​បន្ទប់ ​។

ដោយសារ​​​ឃើញ​ប្រជាពលរដ្ឋ​ច្រើន​និង​ស្រែក​សម្លុតខ្លាំង​ផង ធ្វើឱ្យ​​គាត់​ឆ្លើយ​រដិបរដុប​ រឹតតែ​មានការ​សង្ស័យ​​កាន់តែ​ខ្លាំង ក៏ត្រូវ​​​ពលរដ្ឋ​បាន​ឃាត់ខ្លួន​ប្រគល់​ជូន​នគរបាល​តែ​ម្ដង​ ។ ហេតុការណ៍​នេះ ​បាន​កើត​ឡើង កាលពី​វេលា​ម៉ោង​៣​រសៀលថ្ងៃ​ទី​១៩  វិច្ឆិកា ​ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​ ក្នុង​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្ន​ពេញ​។

បុរស​ខាងលើ​ ​ឈ្មោះ​ចាន់ ធឿ​ន អាយុ​៣៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ និង​មានស្រុក​កំណើត នៅ​ក្នុងភូមិ​វាល​ចាស់ ឃុំ​សា​គ្រាម ស្រុក​ប្រសាទ​បា​ល័​ង្ក ​ខេត្តកំពង់ធំ ។ក្រោយ​ពេល​ឃាត់ខ្លួន បុរស​ខាងលើ​នោះ​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា គាត់​បាន​ទៅ​ស្វែងរក​ក្មួយ​ដែល​ស្នាក់​នៅ​ផ្ទះ​ជួល​ខាងលើ​​ ប៉ុន្តែ​ទៅ​ពេល​យប់ ទើប​ចំណាំ​មិន​បាន​ថា​ក្មួយ​ស្នាក់​នៅ​ក្នុង​បន្ទប់​មួយ​ណា ។

​​នគរបាល​​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់ពី​នាំ​ទៅ​សាកសួរ​និង​ស្រាវជ្រាវ ហើយ​រក​មិនឃើញ​ភស្តុ​តាង​អ្វី​ដែល​អាច​ចោទប្រកាន់​ទៅ​លើ​បុរស​នេះ​  ក្រោយ​ពី​ការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​រួច ​ក៏បាន​ដោះ​លែង​វិញ​ ។

https://www.youtube.com/watch?v=tkKNTjv3xxA

អត្ថបទសរសេរ ដោយ