ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ​ដ នឹង​នាំ​អតិថិជន​របស់​ខ្លួន​ប្រមាណ៥០០​នាក់ ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ​ចុងឆ្នាំ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្នាំ 2018 នេះ​គឺជា​ឆ្នាំ​ទី​១២​ហើយ ដែល​ក្រុមហ៊ុន​លក់​រថយន្ត​ហ្វ​ដ បាន​នាំ​អតិថិជន របស់​ខ្លួន ធ្វើ​ដំណើរ​កម្សាន្ត​ផ្សងព្រេង​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​នានា ក្នុង​និង​ក្រៅប្រទេស…

រាជធានី​ភ្នំពេញ ៖ ឆ្នាំ 2018 នេះ​គឺជា​ឆ្នាំ​ទី​១២​ហើយ ដែល​ក្រុមហ៊ុន​លក់​រថយន្ត​ហ្វ​ដ បាន​នាំ​អតិថិជន
របស់​ខ្លួន ធ្វើ​ដំណើរ​កម្សាន្ត​ផ្សងព្រេង​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​នានា ក្នុង​និង​ក្រៅប្រទេស ដើម្បី​ឲ្យ​អតិថិ​ជន​ដែល​ប្រើប្រាស់​រថយន្ត​ហ្វ​ដ បាន​សាកល្បង​ទទួល​បទ​ពិសោធន៍​បើកបរ​រថយន្ត​របស់​ខ្លួន​លើ​រយៈ​ចំងាយ​​ផ្លូវ​ឆ្ងាយ​ៗ និង​ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​អតិថិជន​ហ្វ​ដ​គ្រប់​ៗ​គ្នា ។

ជាក់ស្តែង​សម្រាប់​ឆ្នាំ ២០១៨​នេះ ក្រុមហ៊ុន​ហ្វ​ដ​នឹង​នាំ​អតិថិជន​របស់​ខ្លួន​ទៅ​កាន់​ទឹកដី​ខេត្តកោះកុង​ប្រទេស​កម្ពុជា ទឹកដី​ខេត្ត​ត្រា​ត និង​ខេត្ត​ច័ន្ទ​បុរី​ប្រទេស​ថៃ​រយៈពេល​៣​យប់ ៤​ថ្ងៃ ក្នុង​គោលបំណង​ដូច​បណ្តា​ឆ្នាំ​មុន​ៗ​ដែរ ក៏​ប៉ុន្តែ​អតិថិជន​នឹង​ទទួល​នូវ​អ្វី​ដែល​ប្លែក​ជាមួយនឹង​ក្បួន​រថយន្ត​ច្រើន​ជាង​មុន គឺ
ប្រមា​​ណ​១០០​គ្រឿង និង​មាន​អ្នកចូលរួម​ប្រមាណ​៥០០​នាក់​ផង​ដែរ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៨ នៅ​អគារ​តាំង​បង្ហាញ​រថយន្ត​ហ្វ​ដ​ផ្លូវ​ព្រះ​មុនី​វង្ស លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន RMA Cambodia ឲ្យ​ដឹង​ថា ដំណើរ​កំសាន្ត​ផ្សង​ព្រេង ឬ​ហៅ​ថា FORD Adventure ឆ្នាំ​២០១៨​នេះ មាន​ភាព​អស្ចារ្យ​ជាង​ឆ្នាំ​មុន​ៗ ដោយសារ​ក្បួន​រថយន្ត FORD ជាង​១០០​គ្រឿង​ធ្វើ​ដំណើរ​ឆ្លងកាត់​ទឹកដី​ខេត្តកោះកុង ហើយ​ឆ្ពោះទៅ​ទឹកដី​ខេត្ត​ត្រា​ត និង​ខេត្ត​ច័ន្ទ​បុរី​ប្រទេស​ថៃ ដែល​ធ្វើ​អោយ​អតិ​ថ​ជន​FORD ទទួល​បាន​បទ​ពិសោធន៍​ក្នុង​ការ​បើកបរ និង​ទស្សនា​តំបន់​ទេសចរណ៍​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា​យើង និង​ប្រទេស​ថៃ​ផង​ដែរ ។

លោក ង​ន សាំង បាន​ថ្លែងអំណរគុណ ចំពោះ​បណ្តា​ក្រុមហ៊ុន​ឧបត្ថម្ភ​ទាំងអស់ ដែល​បាន​ជួយ​គាំទ្រ​ដល់​ដំណើរការ​នៃ​កម្មវិធី​ដំណើរ​កំសាន្ត FORD Adventure ឆ្នាំ​២០១៨​នេះ ។ លោក​រំពឹង​ថា ដំណើរ​កម្សាន្ត​ឆ្នាំ​នេះ​នឹង​កាន់តែ​ធ្វើ​ឱ្យ​អ្នកចូលរួម​រីករាយ កាន់តែ​ខ្លាំង​ជាង​ឆ្នាំ​មុន​ៗ​ថែម​ទៀត ។

លោក Bernardo ESEO តំណាង​ក្រុមហ៊ុន TOTAL Cambodge ដែល​ជា​ក្រុមហ៊ុន​ឧបត្ថម្ភ​ដល់​ដំណើរ​​កម្សាន្ត​នេះ បាន​មាន​ប្រសាសន៍​ថា នេះ​គឺជា​លើក​ទី 11 ហើយ​សម្រាប់​ក្រុមហ៊ុន Total Cambodge ដែល​ជា​អ្នក​ឧបត្ថម្ភ​ធំ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ។ យើង​នឹង​បញ្ជូន​តំណាង​របស់​ក្រុមហ៊ុន Total Cambodge ដើម្បី​ផ្តល់​ព័ត៌មាន​ស្តី​ពី​យុទ្ធនាការ​បើកបរ​ដោយ​សុ​វត្ថ​ភាព​ក្នុង​អំឡុង​សន្និ​សីទ​កាសែត​ក្នុងថ្ងៃនេះ​ដល់​អ្នកចូលរួម​ក្នុង​ដំណើរ​កម្សាន្ត Ford Adventure ។

លោក Ong Kee Kong, អ្នកគ្រប់គ្រង​អាជីវកម្ម នៃ​ក្រុមហ៊ុន Cambrew and Angkor Beverage Co., Ltd​ដែល​ជា​ក្រុមហ៊ុន​ឧបត្ថម្ភ​ក្នុង​ដំណើរ​កម្សាន្ត​មួយ​ផង​ដែរ​នោះ បានអោយ​ដឹង​ថា ក្រុមហ៊ុន Cambrew and Angkor Beverage ដែល​ជា​ដៃគូ​ដ៏​រឹង​មាំ​របស់​ក្រុមហ៊ុន RMA មាន​មោទនភាព​ដែល​បាន​ក្លាយជា​អ្នក​ឧបត្ថម្ភ​ភេសជ្ជៈ​សម្រាប់​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ។ លោក​សង្ឃឹមថា​អ្នកចូលរួម​ទាំងអស់​នឹង​មាន​ភាព​ស្រស់ថ្លា​កំឡុង​ពេល​ធ្វើ​ដំណើរ​ជាមួយនឹង​ភេសជ្ជៈ​ចំរុះ​របស់​ខ្លួន ។

ដំណើរ​កម្សាន្ត​នេះ បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ក្នុង​នោះ​កាលពី​ឆ្នាំ​២០០៧ ទៅ​ខេត្តមណ្ឌលគិរី​, ឆ្នាំ​២០០៨ ទៅ​កាន់​ខេត្តរតនគិរី​, ឆ្នាំ​២០០៩ ទៅ​កាន់​ខេត្ត​ប៉ៃលិន​, ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ ទៅ​កាន់​ទឹកដី​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​ឆ្នាំ​២០១២ ទៅ​កាន់​ខេត្តមណ្ឌលគិរី ឆ្នាំ​២០១៣​ក៏​បាន​ទៅ​ទឹកដី​ប្រទេស​ឡាវ​ម្តងទៀត ឆ្នាំ​២០១៤ ទៅ​កាន់​ខេត្ត​ត្រា​ត ប្រទេស​ថៃ ឆ្នាំ​២០១៥ ទៅ​កាន់​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ឆ្នាំ​២០១៦ ទៅ​កាន់​ខេត្ត​បុរី​រាម និង​ឆ្នាំ​២០១៧ ទៅ​កាន់​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ​ដោយ​មាន​ចំនួន​អ្នកចូលរួម​កើន​ឡើងជា​បន្តបន្ទាប់ ៕ ដោយសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ