ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​១​ខ្សែ​ពី​សង្កាត់​កោះ​ពង​សត្វ​ក្រុង​សិរី​សោភ័ណ​ត្រូវ​ប្រែ​មុខមាត់​ជា​កៅស៊ូ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ លោក ជា យុ​ទ្ធា​រុណ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបន្ទាយមានជ័យ និង​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ…

បន្ទាយ​មាន​ជ័យ ៖ លោក ជា យុ​ទ្ធា​រុណ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបន្ទាយមានជ័យ និង​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី​បាន​ចុះ​ពិនិត្យ​មើលផ្លូវ​១​ខ្សែ នៅ​ក្នុងភូមិ​អង្គា​បុស្ស សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរី​សោភ័ណ​ត​ភ្ជាប់​ទៅ​ស្រុក​មង្គល​បូ​រី​ប្រវែង​៤២០០​ម៉ែត្រ ដែល​នឹង​ត្រូវ​ស្ថាបនា​ឡើង​វិញ ដោយ​ក្រាល​កៅស៊ូ​ប្រភេទ DBST ដែល​ជា​គម្រោង​ចំ​ណោ​យ​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ប្រមាណ​ជិត​១​លាន​ដុល្លារ​រួម​នឹង​ដោះស្រាយ​នូវ​ផល​ប៉ះពាល់​មួយ​ចំនួន​ផង​ដែរ ។

លោក ជា យុ​ទ្ធា​រុណ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​បាន​ឲ្យ​ដឹង​ថា ផ្លូវ​ដែល​មាន​ប្រវែង​៤២០០​ម៉ែត្រ​នេះ ត្រូវ​បាន​ក្រាល​កៅស៊ូ​ប្រភេទ DBST មាន​កម្រាស់​ពីរ​ជាន់​ដែល​មាន​ទទឹង​៦​ម៉ែត្រ​ដែល​ជា​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ចំណាយ​លើ​ការ​ស្ថាបនា​ចាក់​កៅស៊ូ​ប្រមាណ​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក ។ លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា តាម​រយៈផ្លូវ​មួយ​ខ្សែ​នេះ​វា​ជា​ផ្នែក​មួយ ដើម្បី​កាត់​បន្ថយ​ការ​ស្ទះចរាចរណ៍​ដែល​បងប្អូន​ប្រជាពលរដ្ឋ​មក​ពី​ផ្លូវជាតិ​លេខ​៦ កាត់​តាម​សង្កាត់​កោះ​ពង​សត្វ ឆ្លងកាត់​មក​ស្រុក​មង្គលបុរី​បាន​ដោយ​ងាយស្រួល​ក៏​ដូច​ជា បញ្ចៀស​នៃ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេង​ៗ​ដែល​តែងតែ​កើត​មាននៅ​លើ​ដងផ្លូវ​មួយវិញទៀត វា​ផ្តល់​ភាព​ងាយស្រួល​នៅ​ពេល​បងប្អូន​មាន​ជម្ងឺ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្រុក​មង្គល​បូ​រី​បាន​ទាន់​ពេលវេលា ។ ហើយ​គម្រោង​នៃ​ការ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ​ទៀត​សោត​កំពុង​តែ​ដំណើរ​ឈូស​ឆាយ​ពង្រីក​ផ្លូវ​ដែល​គ្រោង​នឹង​បញ្ចប់​ឲ្យ​បាន​មុន​ថ្ងៃ​ចូល​ថ្មី​នា​ពេល​ខាង​មុខ ។

អភិបាលក្រុង​សិរី​សោភ័ណ លោក ហ៊ឹ​ល រ៉ា​យ៉ា និង អភិបាលស្រុក​មង្គល​បូ​រី លោក រ័​ត្ន ដា​ស៊ី​ណ​ង់ បាន​ឲ្យ​ដឹង​ថា​ដើម្បី​ដំណើរការ​នៃ​ការ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ​ឲ្យ​បាន​លឿន​លោក​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ​ដែល​ត្រូវ​ស្ថាបនា សូម​ចូលរួម​សហ​ការណ៍​ជាមួយ​អ​ជ្ញា​ធរ​សម្រួល​នូវ​ផល​ប៉ះពាល់​មួយ​ចំនួន​ដោយ​ការ​យោគយល់ ពីព្រោះ​ផ្លូវ​មួយ​ខ្សែ​នេះ​មិនមែន​ជា​របស់​នរណា​ម្នាក់​នោះ​ទេ គឺជា​របស់​យើង​ទាំងអស់​គ្នា​ដូច្នេះ​យើង​ត្រូវ​សហការ​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ