សាលាអន្តរជាតិហ្សាម៉ាន់ ដែលជាគ្រឹះស្ថានអប់រំមួយដ៏ល្អប្រសើរនៅក្នុងប្រទេសកម្ពុជាក្នុងចំពោះគ្រឹះស្ថានអប់រំឯទៀត បានចេញសេចក្ដីប្រកាសស្ដីពីការផ្លាស់ប្ដូរឈ្មោះទៅជា “សាលាអន្តរជាតិផារ៉ាហ្គន (កម្ពុជា) “ វិញ។
សេចក្ដីសម្រេចនេះត្រូវបានប្រកាសជាផ្លូវការដោយប្រធានក្រុមប្រឹក្សាភិបាលកត្តិយស ឯកឧត្តម អ៊ាង សុផល្លែត ដែលជាស្វាមីរបស់លោកជំទាវ ជា សុផាកន្នី ដែលជាប្រធានក្រុមប្រឹក្សាភិបាលនិងជាម្ចាស់តែមួយគត់នៃសាលាអន្តរជាតិហ្សាម៉ាន់ទាំង៣សាលា រួមទាំងសាកលវិទ្យាល័យហ្សាម៉ាន់។
ចាប់តាំងពីពេលដែលលោកជំទាវប្រធានបានទទួលសិទ្ធិពេញលេញលើការគ្រប់គ្រងគ្រឹះស្ថានអប់រំនេះ ក្រុមប្រឹក្សាភិបាលរបស់យើងយល់ឃើញថា ការផ្លាស់ប្ដូរយីហោសាលាគឺជាប្រការចាំបាច់ក្នុងការពាំនាំនូវកម្លាំងនិងថាមពលថ្មីឆ្ពោះទៅកាន់ដំណាក់កាលបន្ទាប់នៅក្នុងវិថីនេះ។
បន្ទាប់ពីការប្រឹក្សាយោបល់អស់រយៈពេលយ៉ាងយូរមក ក្រុមប្រឹក្សាភិបាលបានសម្រេចជ្រើសយកឈ្មោះ “សាលាអន្តរជាតិផារ៉ាហ្គន (កម្ពុជា) “ វិញ ដែលជាឈ្មោះដ៏សក្តិសមចំពោះអត្តសញ្ញាណនៃសារអប់រំរបស់សាលា។ រីឯ សាកលវិទ្យាល័យនឹងត្រូវប្ដូរទៅជា “សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (កម្ពុជា)” ជំនួសវិញ។
សាលានៅតែបន្តផ្ដល់នូវកម្មវិធីអប់រំពីរភាសាដដែល ដោយសិស្សអាចសិក្សាទាំងកម្មវិធីសិក្សាខ្មែរ និងអន្តរជាតិ។ ចំពោះសិស្សថ្នាក់អន្តរជាតិ ពួកគាត់ត្រូវប្រឡងតេស្ដខេមប្រ៊ីជ ខណៈសិស្សដែលសិក្សាក្នុងកម្មវិធីសិក្សាថ្នាក់ជាតិត្រូវសិក្សាតាមកម្មវិធីសិក្សាដូចសាលារដ្ឋ។
ភ័ស្តុតាងនៃការបន្តមហិច្ឆតាត្រូវបានស្ដែងចេញឡើងយ៉ាងច្បាស់ជាមួយនឹងការប្រកាសអំពីសាខាថ្មីដែលទើបបានឆ្លងផុតដំណាក់កាលបឋមនៃការរៀបចំផែនការ។ សាលានឹងផ្ដល់ឱកាសបន្ថែមទៀតដល់សិស្សានុសិស្សដើម្បីទាញយកជាប្រយោជន៍ពីការអប់រំដ៏អស្ចារ្យដែលសាលាផ្ដល់ជូន។
ដូចសព្វមួយដង ការផ្ដោតសំខាន់ទៅលើរចនាសម្ព័ន្ធគ្រប់គ្រងសាលានឹងបន្តផ្ដល់នូវឧត្តមភាពនៃការអប់រំដល់សិស្សានុសិស្សនៅក្នុងបរិស្ថានអប់រំដែលមានសុវត្ថិភាពនិងភាពរីករាយ ស្របទៅនឹងកិត្តិនាមរបស់សាលាផងដែរ។ សាលានឹងបន្តប្ដេជ្ញាបម្រើដល់ការងារសប្បុរសធម៌ ទន្ទឹមនឹងការជួយដល់សហគមន៍ក្នុងតំបន់ តាមលទ្ធភាពដែលអាចធ្វើទៅបាន។ ដោយសហការ
ចែករំលែកព័តមាននេះ