ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​​ជនសង្ស័យ​ទៅ​ធ្វើ​ត្រាប់​ និងរុករកវត្ថុតាង ខណៈ​ក្មេង​ម្នាក់​ជាន់​ខ្សែភ្លើង​ឆក់​ស្លា.ប់ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​អោយ​សមត្ថកិច្ច​នាំ​យក​ទៅ​ធ្វើ​ត្រាប់ និង​រុករក​វត្ថុ​តា​នៅ​កន្លែង​កើតហេតុ កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៩ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០១៨ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួ​ចត​ភ្លើង​ឆក់​ត្រី​នៅ​ក្នុង​ស្រះ​មួយ​កន្លែង ហើយ​ទុក​ចោល​បណ្តាល​អោយ​ឆក់​ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ​ម្នាក់​ស្លាប់​។ ហេតុការណ៍​ក្មេង​ប្រុស​ម្នាក់​រត់​លេង​ហើយ​ជាន់​ខ្សែភ្លើង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​អោយ​សមត្ថកិច្ច​នាំ​យក​ទៅ​ធ្វើ​ត្រាប់ និង​រុករក​វត្ថុ​តា​នៅ​កន្លែង​កើតហេតុ កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៩ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០១៨ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួ​ចត​ភ្លើង​ឆក់​ត្រី​នៅ​ក្នុង​ស្រះ​មួយ​កន្លែង ហើយ​ទុក​ចោល​បណ្តាល​អោយ​ឆក់​ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ​ម្នាក់​ស្លាប់​។

ហេតុការណ៍​ក្មេង​ប្រុស​ម្នាក់​រត់​លេង​ហើយ​ជាន់​ខ្សែភ្លើង បណ្តាល​ឱ្យ​ឆក់​ស្លាប់​នេះ​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍ ឬ​ស្សី​កែវ​ក្នុងភូមិ បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​នុ​ត សុ​ផា​ន់​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ជាង​ផ្សារ​ដែក មាន​លំនៅ​ផ្ទះ​លេខ​២៤៧ ផ្លូវ​លេខ​៥៩៨ ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ ទី​២​ខណ្ឌ​ឬ​ស្សី​កែវ ។

ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ខា ស៊ី​ថុ​ង ភេទ​ប្រុស អាយុ​១១​ឆ្នាំ មាន​ឪពុក​ឈ្មោះ​ឥត ស៊ី​ថា ជា​កម្មករ​សំណង់ និង​ជា​អ្នក​ចាំ​ដី​អោយ​គេ​នៅ​ក្បែរ​កន្លែង​កើតហេតុ ។

តាម​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​១៣ ខែ វិ​ឆ្ឆិ​កា មានការ​ភ្ញាក់ផ្អើល ដោយសារ​តែ​ក្មេង​ប្រុស​រង​គ្រោះ​បាន​រត់​លេង​ក្នុង​ដី​ឡូ​តិ៍​ក្បែរ​ភូមិ​ជាន់​ខ្សែភ្លើង ដែល​គេ​ទុក​ចោល បណ្តាល​ឱ្យ​ឆក់ ។

ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ និង​បញ្ជូន​ក្មេង​ប្រុស​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​កុមារ​ជាតិ​ដែរ តែ​ជា​អកុសល​ក្មេង​ប្រុស​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ឪពុក​ម្តាយ​ពុំ​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ក៍បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ដែល​ធ្លាប់​លួ​ចត​ភ្លើង​កំពុង​តែ​អង្គុយ​មើល​គេ​ស្ទួ​ច​ត្រី​ក៍​ឃាត់ខ្លួន​ប្រគល់​អោយ​នគរបាល​តែ​ម្តង ។

ក្រោយ​ការ​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខ្លួន​បាន​លួច​ភ្លើង​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ដើម្បី​ឆក់​ត្រី ។ ពេល​ឆក់​បាន​ត្រី​ហើយ ក៍បាន​ទុក​ចោល ហើយ​ខ្លួន​មិនដឹង​ថា​ឆក់​ក្មេង​នោះ​ទេ ។ នៅ​ពេល​ធ្វើ​ដំណើរ មក​លេង​នៅ​ក្បែរ​នោះ​ក៍​ស្រាប់តែ​ត្រូវ​បាន​គេ​ឃាត់ខ្លួន​តែ​ម្តង​។

ជនសង្ស័យ​បាន​សារភាព​អោយ​ដឹង​ទៀត​ថា កន្លង​មក ខ្លួន​ធ្លាប់​លួ​ចត​ភ្លើង​ដើម្បី​ឆក់​ត្រី​ចំនួន​២​លើក​មក​ហើយ ។

បន្ទាប់​ពី​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​នគរបាល​នាំ​ទៅ​ធ្វើ​ត្រាប់​និង​រុករក​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ​រក​ឃើញ​មាន​ខ្សែភ្លើង និង​ដង​សម្រាប់​ឆក់​ត្រី​ជា​វត្ថុ​តាង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ