ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករថា៖ តាម​សម្លា.ប់តាហ្នឹងជិត១០ថ្ងៃហើយ ​ទើបបាន​សម្រេច…

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ជន​អន្ធពាល​ម្នាក់ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ព័​ទ្ធ​​ចាប់​បាន​ភ្លាម​ៗ ក្រោយ​ពី​បាន​វាយ​សម្លាប់​​អ្នក​ភូមិ​ម្នាក់​​យ៉ាង​ឃោរ​​ឃៅ កាលពី​វេលា​ម៉ោង​១២​ និង៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ ​វិច្ឆិកា ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ក្នុងភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល…

ខេត្តបាត់ដំបង ​៖ ជន​អន្ធពាល​ម្នាក់ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ព័​ទ្ធ​​ចាប់​បាន​ភ្លាម​ៗ ក្រោយ​ពី​បាន​វាយ​សម្លាប់​​អ្នក​ភូមិ​ម្នាក់​​យ៉ាង​ឃោរ​​ឃៅ កាលពី​វេលា​ម៉ោង​១២​ និង៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ ​វិច្ឆិកា ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ក្នុងភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ដោយ​ចោទ​ជន​រង​គ្រោះ​ថា បាន​ធ្វើ​ «​អំពើ​» ​ទៅ​លើ​ខ្លួន​ ។

សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា ជនសង្ស័យ​រូបនេះ ឈ្មោះ​ភិន សុធា ហៅ​ក្រ​ត អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ​អ៊ឹម ឆឺ​យ ​​អាយុ​៦៦​ឆ្នាំ រស់នៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ​។ មន្ត្រី​ដដែល​បាន​ប្រាប់​ថា ជន​ដៃដល់​បាន​ប្រើ​ចបជីក​ដែក​ចាំ​ស្ទាក់​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ចំ​ក្បាល​ជា​ច្រើន​កន្លែង​រហូត​ផុង​​លលា​ដ៍​ក្បាល​​ស្លាប់​ភ្លាម​ៗ ខណៈ​គាត់​​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​នៅ​ក្នុង​ភូមិ​ ។

ក្រោយ​ពេល​វាយ​មនុស្ស​ស្លាប់ ជន​នេះ​បាន​ព្យាយាម​រត់គេច​ខ្លួន​​ជាមួយនឹង​កូនកាំបិត​មួយ​នៅ​ក្នុង​ដៃ ប៉ុន្តែ​ប្រមាណ​២​ម៉ោង​ក្រោយ ​ក៏​ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ចាប់ខ្លួន​បាន​តែ​ម្ដង​ ។ សមត្ថកិច្ច​បាន​បញ្ជាក់​អំពី​មូលហេតុ នៃ​អំពើ​ហិ​ង្សា​​ដ៏​ឃោ​រ​ឃៅ​នេះ​​ថា ជន​ដៃដល់​បាន​ចោទ​ជន​រង​គ្រោះ​​ថា ចេះ​​មន្តអាគម​ន៍​ ហើយ​​ថែម​ទាំង​បាន​ធ្វើ​«​អំពើ​» ​ទៅ​លើ​ខ្លួន​ទៀត​ផង​ទើប​​សម្លាប់​បែប​​នេះ​ ។

ជន​​កំណាច​​ឈ្មោះ​ភិន សុធា ហៅ​ក្រ​ត បាន​សារភាព​ទាំង​ង​ងិ​ត​ងងុល​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​ខឹង​​នឹង​ជន​រង​គ្រោះ​ដែល​បាន​ធ្វើអំពើ​មក​លើ​ខ្លួន​មែន​។ ជន​នេះ​បាន​និយាយ​ថា ជន​រង​គ្រោះ​បាន​ធ្វើអំពើ មក​លើ​ខ្លួន តែ​មិន​ព្រម​ដោះ​ចេញ ទើប​ខ្លួន​តាម​វាយ​សម្លាប់​បែប​នេះ​ ។ ជន​នេះ​សារភាព​ទៀត​ថា ខ្លួន​បាន​ព្យា​យាម​តាម​សម្លាប់​ជន​រង​គ្រោះ​ប្រហែល​១០​ថ្ងៃ​មកហើយ​ តែ​មិន​បាន​សម្រេច ​។

នៅ​ថ្ងៃ​កើតហេតុ​នោះ ខ្លួន​បាន​កាន់​ចបជីក​តាម​រក​ជន​រង​គ្រោះ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​តាម​ផ្លូវ ខ្លួន​ក៏​កាក់​ឲ្យ​ឈប់​ហើយ​សួរ​គាត់​ថា «​ពេល​ណា​ទើប​តា​ដោះ​អំពើ​ចេញពី​ខ្លួន​ខ្ញុំ?​» គាត់​មិន​ឆ្លើយ​តប​ទេ ហើយ​ព្យាយាម​ជិះ​ម៉ូតូ​ចេញ​ទៅ ទើប​ខ្លួន​ទាញ​ចបជីក​ដេញ​វាយ​ក្បាល​គាត់​ពីក្រោយ​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​ទៅ ​។

សមត្ថកិច្ច​បញ្ជាក់​ប្រាប់​ដែរ​ថា ជន​ដៃដល់​រូប​នេះ​ពិតជា​ស្គាល់​ស្និទ្ធិជាមួយ​ជន​រង​គ្រោះ​មែន ហើយ​តែង​ហៅ​ជន​រង​គ្រោះ​ថា «​តា តា​» តែ​ជន​ដៃដល់​រូប​នេះ​ក៏​ជា​មនុស្ស​បែក​ថ្នាំ​ដែរ ទើប​លេង​ដឹង​ខុស​ត្រូវ​រហូត​ឈាន​ដល់​​ការ​សម្លាប់​មនុស្ស​បែប​នេះ​ ។ អ្នក​ភូមិ​បាន​និយាយ​ដែរ​ថា ជន​ដៃដល់​ឈ្មោះ​ក្រ​ត​នេះ​ ពិតជា​មនុស្ស​ប្រើ​ប្រាស់​ថ្នាំ​ញៀន​មែន ​។

ជន​នេះ​​បាន​ស្គាល់​និង​តែង​និយាយ​ជាមួយ​ជន​រង​គ្រោះ​រាល់​ថ្ងៃ មិនតែប៉ុណ្ណោះ​ ធ្លាប់​សុំ​លុយ​ជន​រង​គ្រោះ​ចាយ​ជា​​ប្រចាំ​ទៀត​ផង​ ។ ជន​រង​គ្រោះជា​មនុស្ស​ចាស់ទុំ​នៅ​ក្នុងភូមិ និង​ចេះ​ស្ដោះផ្លុំ​មើលជំងឺ​យ៉ាង​ពូកែ​ផង​ដែរ ដែល​​ធ្វើ​ឲ្យ​អ្នក​ភូមិ​គោរព​ស្រលាញ់​គាត់​គ្រប់​ៗ​គ្នា ​។ ប៉ុន្តែ​ទំនង​ដោយសារ​ជន​រង​គ្រោះ​ចេះ​ព្យាបាល​ជំងឺ​បែប​នេះ​ហើយ ទើប​ជន​ដៃដល់​បែក​ថ្នាំ​នោះ​ចោទ​គាត់​​ថា បាន​ធ្វើអំពើ​ទៅ​លើ​ខ្លួន ហើយ​ព្យាយាម​តាម​សម្លាប់​គាត់​រហូត​បាន​សម្រេច​តែ​ម្ដង​ ។

ជុំវិញ​អំពើ​ឃាតកម្ម​ខាងលើ​នេះ លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​មាន​ប្រសា​ស​ន៍ថា បើ​តាម​ចម្លើយ​ជនសង្ស័យ និង​ការ​បំភ្លឺ​ខ្លះ​ៗ​ពី​អ្នក​ភូមិ គឺ​ជន​ដៃដល់​រូប​នេះ​ពិតជា​បាន​ព្យាយាម​តាម​សម្លាប់​ជន​រង​គ្រោះ​មែន ដោយ​ចោទ​ជន​រង​គ្រោះ​ថា ចេះ​មន្តអាគម​ន៍ ហើយ​បាន​ធ្វើអំពើ​ទៅ​លើ​ខ្លួន​។

លោក​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន​ជន​ដៃដល់ អ្នក​ភូមិ​រាប់រយ​នាក់​បាន​លើកគ្នា​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ក្នុង​គោលបំណង​យាយី​អាយុជីវិត​ជន​ដៃដល់​ក្រៅ​ប្រព័ន្ធ​ច្បាប់​។ ព្រោះតែ​កំហឹង​របស់​ពួក​គេ តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​រារាំង និង​ណែនាំ​ឲ្យ​ពលរដ្ឋ​បន្ធូរ​កំហឹង ហើយ​ក៏​រំសាយ​វិញ​ភ្លាម​ៗ​ដែរ​។ ទោះ​យ៉ាងណា ពេល​នេះ​មន្ត្រី​ជំនាញ​បាន​សួរ​ចម្លើយ​ជន​ដៃដល់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​ ៕ ​

អត្ថបទសរសេរ ដោយ