ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​បរិហារ​ការ​បោះ​ឆ្នោត​មុន​កាលកំណត់

5 ឆ្នាំ មុន

ប្រទេស​អីុស្រា​អែ​ល ៖ នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ កាល​ពីថ្ងៃ​ទី​១៨ ​វិច្ឆិកា ​ ២០១៨ បាន​បរិហារ​ការ​អំពាវនាវ​ឲ្យ​មានការ​បោះ​ឆ្នោត​មុន​កាលកំណត់​ថា ជា​ការ​ខ្វះ​ការ​ទទួលខុសត្រូវ…

ប្រទេស​អីុស្រា​អែ​ល ៖ នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ កាល​ពីថ្ងៃ​ទី​១៨ ​វិច្ឆិកា ​ ២០១៨ បាន​បរិហារ​ការ​អំពាវនាវ​ឲ្យ​មានការ​បោះ​ឆ្នោត​មុន​កាលកំណត់​ថា ជា​ការ​ខ្វះ​ការ​ទទួលខុសត្រូវ ខណៈ​​ប្រទេស​លោក​កំពុង​ជួប​ប្រទះ​វិបត្តិ​នយោបាយ ដែល​គំរាមកំហែង​ដល់​រដ្ឋាភិបាល​របស់​លោក​។

ថ្លែង​តាម​ទូរទស្សន៍​ទៅ​កាន់​ប្រជាជាតិ នៅ​ឯ​ក្រសួង​ការពារ​ប្រទេស​ក្រុង​តែ​ល​អា​វីវ លោក​នេ​តាន់​យ៉ា​ហ៊ូ បាន​ការ​ពារ នយោបាយ​សន្តិសុខ​របស់​លោក ហើយ​អះអាង​ថា​ លោក​នឹង​ខិតខំ​បញ្ចុះបញ្ចូល​បណ្ដា​ដៃគូ​ឲ្យ​ស្ថិត​ក្នុង​រដ្ឋាភិបាលចម្រុះ​។ នាយក​រដ្ឋមន្ត្រី​រូប​នេះ​ដែល​បង្ហាញ​ការ​ប្រឆាំង​ជាប់​របស់​លោក ចំពោះ​ការ​បោះ​ឆ្នោត​មុន​កាលកំណត់​នោះ​ថ្លែង​ថា បោះ​ឆ្នោត​មុន​កាលកំណត់​នា​ពេល​នេះ នឹង​ជា​ការ​ខ្វះ​ការ​ទទួល​ខុសត្រូវ​។​សន្តិសុខ​របស់​រដ្ឋ​ត្រូវ​នៅ​ពីលើ​ការ​វាយតម្លៃ​នានា​ខាង​នយោបាយ​។

វិបត្តិ​នយោបាយ​នៅ​អីុ​ស្រា​អែ​ល ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៤ ​វិច្ឆិកា​ មក ជាមួយ​ការ​សុំ​លាលែង​របស់​រដ្ឋមន្ត្រី​ការ​ពារ​​ប្រទេស​លោក AVIGDOR LIEBERMAN​។ ក្រោយ​ការ​លាលែង​របស់​លោក​ LIEBERMAN និង​ការ​ដើរ​ចេញ​របស់​គណបក្ស​លោក​គឹ​គណបក្ស​ជាតិនិយម​ជ្រុល BEITENOU ក្រុមចម្រុះ​របស់​លោក​នេ​តាន់​យ៉ា​ហ៊ូ មាន​សំឡេង​លើសគេ​ត្រឹម​១​កៅអី​ប៉ុណ្ណោះ​ក្នុង​សភា​ដែល​មាន​១២០​កៅអី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ