ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​បដិសេធ​ព័ត៌មាន​ថា កម្ពុជា ជា​មូលដ្ឋាន​យោធា​សំចត​នាវាចម្បាំងរបស់បរទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា នា​ពេល​ថ្មី​ៗ​នេះ​សារព័ត៌មាន​បរទេស​ចំនួន​បាន​ចម្លង​គ្នា​ផ្សព្វផ្សាយ​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​ថា ប្រទេស​ដទៃ​មាន​បំណង​ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើ​មូលដ្ឋាន​យោធា​សំចត​នាវាចម្បាំង ហើយ​កម្ពុជា​កំពុង​ស្ថិត​នៅ​ចំណុចកណ្តាល​នៃ​អាស៊ាន​រវាង​ចិន និង​អា​មេ​រិ​ក​ជាដើម ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា នា​ពេល​ថ្មី​ៗ​នេះ​សារព័ត៌មាន​បរទេស​ចំនួន​បាន​ចម្លង​គ្នា​ផ្សព្វផ្សាយ​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​ថា ប្រទេស​ដទៃ​មាន​បំណង​ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើ​មូលដ្ឋាន​យោធា​សំចត​នាវាចម្បាំង ហើយ​កម្ពុជា​កំពុង​ស្ថិត​នៅ​ចំណុចកណ្តាល​នៃ​អាស៊ាន​រវាង​ចិន និង​អា​មេ​រិ​ក​ជាដើម ។

នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា នេះ​គ្រាន់តែ​ជា​ដំណឹង​ក្លែងក្លាយ (Fake News) ដែល​ក្រុម​បរទេស​មួយ​ចំនួន​ព្យាយាម​ផ្សព្វផ្សាយ​ចោទប្រកាន់​មក​លើ​កម្ពុជា​ក្នុង​ចេតនា​អាក្រក់​ញុះញង់​ដើម្បី​បំភាន់​សារ​ធា​ណ​ជនជាតិ​-​អន្តរជាតិ និង​ចេតនា​បំផ្លាញ​ឯករាជ្យ​ភាព អព្យាក្រឹត អចិ​ន្ត្រៃ៍​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ ។

ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​រដ្ឋ​ឯករាជ្យ អព្យាក្រឹត អចិន្ត្រៃយ៍ មិន​ចូលបក្ស​សម្ព័ន្ធ​ដូច​បាន​ចែង​ក្នុង​មាត្រា​៥៣​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​ថែរក្សា សុខ​សន្តិភាព ជូន​ប្រជាពលរដ្ឋ និង​ការ​ប៉ុនប៉ង​ទាំងឡាយ​ដែល​អូស​ទាញ​នាំ​ឲ្យ​ប្រទេស​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​ជា​ថ្មី ដើម្បី​ធ្វើ​យ៉ាងណា​បន្ត​ការ​អភិ​វ​ឌ្ឃ​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន​ទៅ​មុខ ដូច្នេះ​ហើយ​កម្ពុជា​មិន​បាន​ចូលរួម​ក្នុង​សង្គ្រាមត្រជាក់​ណាមួយ ឬ​អនុញ្ញាត​ឲ្យ​បរទេស​ណាមួយ​ប្រើប្រាស់​ទឹកដី​របស់​ធ្វើ​មូលដ្ឋាន​យោធា ដូចដែល​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​បាន​ផ្សាយ​ចោទប្រកាន់​នោះ​ទេ ។

ក្រសួងការពារជាតិ​សូម​ប្រកាស​ច្រានចោល​ទាំងស្រុង​របស់​សារព័ត៌មាន ASIA Time ដែល​លាប​ពណ៌​ញុះញង់​ធ្វើ​ឲ្យ​ប៉ះពាល់​កេ​ត្យា​នុ​ភាព​វិស័យ​យោធា និង​អព្យាក្រឹត​អចិន្ត្រៃយ៍​របស់​កម្ពុជា ហើយ​សូម​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​នេះ​តទៅ​ទៀត ៕

កែសម្រួលដោយ