ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ លើកទឹកចិត្ត​ដល់​ម្ចាស់​សណ្ឋាគារ​ដែល​ប្រើ​ផលិតផល​ក្នុងស្រុក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​លើកទឹកចិត្ត​ដល់​សណ្ឋាគារ​ណា​ដែល​ប្រើប្រាស់​ផលិតផល​ដែល​ផលិត​ក្នុងស្រុក ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ ។ នេះ​បើ​តាម​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​លើកទឹកចិត្ត​ដល់​សណ្ឋាគារ​ណា​ដែល​ប្រើប្រាស់​ផលិតផល​ដែល​ផលិត​ក្នុងស្រុក ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ ។ នេះ​បើ​តាម​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។

លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា​នេះ​ថា «​នៅ​ក្នុង​វិស័យ​សណ្ឋាគារ​ណា​ដែល​ប្រើ​ផលិតផល​ក្នុងស្រុក​ច្រើន​ត្រូវ​ឲ្យ​តម្លៃ​ច្រើន​ទៅ​សណ្ឋាគារ​នោះ – សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​សម័យប្រជុំ​គណរដ្ឋមន្ត្រី​នា​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៨» ។

ចំណែក លោក ផៃ​ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរ​ដ្ខា​ភិ​បាល​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​ថា អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ថា​«​យើង​ត្រូវ​រួបរួម​ទាំងអស់​គ្នា ក្នុង​កិច្ច​បង្វែរ​ឬ​ផ្ទេរ​មុខរបរ​គេ​ចេញពី​មុខរបរ​ចាស់​ដូច​ជា កាប់​ឈើ បាញ់​សត្វ ធ្វើ​ធ្យូង ជាដើម ឱ្យ​ក្លាយជា​ការ​ប្រកប​មុខរបរ​ផ្សេង ក្នុង​វិសាលភាព​នៃ​ទស្សនាចរ​ធម្មជាតិ​» ។

សម្តេច​បាន​លើក​អនុសាសន៍​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ស្ថាប័ន​ធនាគារ​រៀបចំ​ក ម្ម​វិធី​ឥណទាន ជួយ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ បង្កើត​មុខរបរ​ពាក់ព័ន្ធ​ថ្មី​នេះ រាប់​ទាំង S.M.E ផង​ដែរ ។ យន្តការ​អំពាវនាវ​ឲ្យ​យកចិត្តទុកដាក់​នាំ​ចេញ​នៅ​នឹង​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​ផលិត​នូវ​ផលិតផល ដើម្បី​ផ្តល់​ដល់​សណ្ឋាគារ ឬ​ទីផ្សារ ក្នុង​កិច្ច​ទ្រទ្រង់​វិស័យ​ទេសចរណ៍ (​ក្រសួងកសិកម្ម​ត្រូវ​នាំមុខ​) ។ កុំឱ្យ​កម្ពុជា​ជាទី​កន្លែង​ជំរក​ភេរវកម្ម​ឱ្យ​សោះ កម្លាំងប្រដាប់អាវុធ​របស់​យើង​ត្រូវ​ខិតខំ​ធ្វើការ​នេះ​ឱ្យ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ