ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​ជាក់ស្តែង​ដល់​បន្ទប់​ជួល

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ករណី​គ្រឿងញៀន ​ហើយឃាត់ខ្លួន​ជនសង្ស័យបាន​​ម្នាក់​ កាលពី​រសៀល​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៨…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ករណី​គ្រឿងញៀន ​ហើយឃាត់ខ្លួន​ជនសង្ស័យបាន​​ម្នាក់​ កាលពី​រសៀល​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៨ នៅ​ភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

ជនសង្ស័យ​ឈ្មោះ​ញ​ង់ សៀង​ហៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

ករណី​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ​បន្ទប់​ជួល​លេខ​B02 ជាន់​ទី​2 កន្លែង​កើតហេតុ សមត្ថកិច្ច​រក​ឃើញ​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​៨​កញ្ចប់​តូច​, ថ្នាំ​គ្រាប់​ពណ៌​ខៀវ​២​កំណាត់​, ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​១, ដប​ថ្នាំ​កេ​តា​មីន​ប្រើ​រួច​១, ដប​ស៊ី​សារ​១, បំពង់​សម្រាប់​ចូក​ថ្នាំ​ចំនួន​៤, ពូថៅ​១, ស្នាប់ដៃ​១ និង​ឧបករណ៍​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។

លោក​វរសេនីយ៍ឯក​ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា ដោយ​អនុ​ត្តន៍​តាម​បទបញ្ជា​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​មាន​សេចក្តីរាយការណ៍​ពី​បណ្តាញ លោក​ក៏​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ជាក់ស្តែង​តែ​ម្តង​។

លោក​បញ្ជាក់​ថា តាម​​ពិត​បន្ទប់​ជួល​​ខាងលើ​ជា​របស់​បក្ខពួក​ជនសង្ស័យ ប៉ុន្តែ​ទំនងជា​ដឹងខ្លួន​មុន​ទើបនាំគ្នា​​រត់គេច​ខ្លួន​អស់​។

លោក​អធិការ​បានឱ្យ​ដឹង​ថា ក្រោយ​ការ​សាកសួរ នឹង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ចំណែក​បក្ខពួក​ជនសង្ស័យ​ដែល​រត់គេច​ខ្លួន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ