ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈរដ្ឋមន្ត្រី​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​បរ​ធន​បាល​កិច្ច ដោយ​បន្ថែម​មាត្រា​មួយ​ថ្មី​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី​បាន​សម្រេច​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​បរ​ធន​បាល​កិច្ច​ទាំងស្រុង ប៉ុន្តែ​បន្ថែម​មួយ​មាត្រា​ថ្មី​ទៀត ។ នេះ​បើ​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។ លោក ផៃ ស៊ី​ផា​ន…

រាជធានី​ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី​បាន​សម្រេច​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​បរ​ធន​បាល​កិច្ច​ទាំងស្រុង ប៉ុន្តែ​បន្ថែម​មួយ​មាត្រា​ថ្មី​ទៀត ។ នេះ​បើ​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។

លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុម័ត​ទាំងស្រុង ប៉ុន្តែ​បន្ថែម​មាត្រា​ថ្មី​មួយទៀត (​ជា​ការ​ប្រញាប់​) លើ​សេចក្តីព្រាងច្បាប់ «​ស្តី​ពី​បរ​ធន​បាល​កិច្ច​» ។ លោក​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា​យ៉ាង​ដូច្នេះ​ថា សេចក្ដីព្រាងច្បាប់​ស្ដី​ពី «​បរ​ធន​បាល​កិច្ច​» លើក​ដំបូង​មាន​គោលបំណង​គ្រប់គ្រង​មូលនិធិ​ហិរញ្ញប្បទាន​ឥត សំណង ឬ​អនុ​បំណុល​ដែល​ផ្ដល់​ដោយ​ដៃគូ​អភិវឌ្ឍ ដើម្បី​គាំទ្រ​ដល់​វិស័យ​មីក្រូហិរញ្ញវត្ថុ ហើយ​បច្ចុប្បន្ន​មូលនិធិ​ទាំងនេះ​បាន​នឹង​កំពុង​គ្រប់គ្រង និង​ចាត់ចែង​ប្រើប្រាស់​ដោយ​គ្រឹះ​ស្ថា ន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន ។

ប៉ុន្ដែ​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​វិស័យ​បរ​ធន​បាល​កិច្ច​មាន​វិសាលភាព​ទូលំទូលាយ​ដែល​មិន​ត្រឹមតែ​គ្របដណ្ដប់​លើ​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​វិសាលភាព​គ្របដណ្ដប់​លើ​វិស័យ​ធានា​រ៉ាប់រង និង​សោធន​វិស័យ​អចលនទ្រព្យ វិស័យ​មូល​ប​ត្រ និង​វិស័យ​ផ្សេង​ទៀត​នៅ​ក្នុង​សេដ្ឋកិច្ច និង​សង្គម​ផង​ដែរ ។ ដូច្នេះ​ដើម្បី​ឱ្យ​វិស័យ​នេះ​អាច​ចូល​រំ​ចំណែក​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ឱ្យ​ទទួល​បាន​នូវ​ការ​អភិវឌ្ឍ​កាន់តែ​ឆាប់រហ័ស ស្រប​តាម​និន្នាការ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​តំបន់ និង​សកលលោក ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​រៀបចំ​តាក់តែង​សារ​ជា​ថ្មី​នូវ​សេចក្ដីព្រាងច្បាប់​ស្ដី «​បរ​ធន​បាល​កិច្ច​» ដែល​គ្របដណ្ដប់​លើ​បរ​ធន​បាល​កិច្ច​ទូទៅ​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សង្គម ។ សេចក្ដីព្រាងច្បាប់​នេះ​បាន​មក​ពី​លទ្ធភាព​នៃ​ការ​ចូលរួម​ស្រាវជ្រាវ និង​ប្រជុំ​ពិភាក្សា​តាម​រយៈ ១- កិច្ចប្រជុំ​ជំនាញ​បច្ចេកទេស​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ចំនួន​២៨​ដង ។ ២-​កិច្ចប្រជុំ​អន្ដរ​អគ្គនាយកដ្ឋាន​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចំនួន​០៤​ដង និង​៣- ផ្ដល់​លទ្ធភាព​ដល់​ការ​តាមដាន និង​គ្រប់គ្រង​នូវ​លំហូរ​ទុន និង​ប្រភព​ទុន​លើ​គ្រប់​វិស័យ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សំដៅ​ទាក់ទាញ​ទំនុកចិត្ត​បន្ថែម​ពី​ដៃគូ​អភិវឌ្ឍ​នានា ។

លោក​បន្ត​ថា គុណប្រយោជន៍​នៃ​ការ​តាក់តែង​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​«​បរ​ធន​បាល​កិច្ច​»​មាន​ជា​អាទិ៍ ១- បង្កើន​ការ​វិនិយោគ​ក្នុងស្រុក​ដែល​ជា​ប្រភព​នៃ​ការ​បន្ថែម​ចំណូល​ពន្ធ​ជាតិ ២- ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​ហិរញ្ញវត្ថុ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​៣- ផ្ដល់​លទ្ធភាព​ដល់​ការ​តាមដាន និង​គ្រប់គ្រង​នូវ​លំហូរ​ទុន និង​ប្រភព​ទុន​លើ​គ្រប់​វិស័យ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សំដៅ​ទាក់ទាញ​ទំនុកចិត្ត​បន្ថែម​ពី​ដៃគូ​អភិវឌ្ឍ​នានា​។ លោក​បន្ថែម​ថា បន្ទាប់​ពី​សេចក្ដីព្រាងច្បាប់​នេះ​ត្រូវ​បាន​អនុម័ត និង​ចូល​ជា​ធរមាន​រាជរដ្ឋាភិបាល​នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ទៅ​លើ​ប្រភព​បរ​ធន​បាល​កិច្ច​ទាំងអស់​ដែល​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ស្រប​តាម​គោលបំណង​ដូច​ខាងក្រោម – បរធាន​បាល​កិច្ច​ពាណិជ្ជកម្ម ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ស្វែងរក​ប្រាក់​ចំណេញ សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​ផ្ដល់​វិភាគទាន​បរ​ធន​បាល​កិច្ច ឬ​បុគ្គល​ណាមួយ​ជាក់លាក់​ដែល​កំណត់​ដោយ​អ្នក​ផ្ដល់​វិភាគទាន​បរ​ធន​បាល​កិច្ច​ដូច​ជា មូលនិធិ​សោធន​និវត្តន៍​, មូលនិធិ​អប់រំ និង​មូលនិធិ​ប្រហាក់ប្រហែល​ផ្សេង​ទៀត ។ – បរ​ធន​បាល​កិច្ច​សាធារណៈ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​សម្រាប់​ជា​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដូច​ជា ការ​អភិវឌ្ឍ​វិស័យ​ធានា​គារ និង​មីក្រូហិរញ្ញវត្ថុ និង​ការ​ការពារ​មូលនិធិ​តាម​លក្ខខណ្ឌ​ផ្សេង​ៗ​រួម​មាន មូលនិធិ​ដែល​បាន​ផ្ដល់​ឱ្យ​រាជរដ្ឋាភិបាល​ពី​ភាគី​អ្នក​ផ្ដល់​ជំនួយ ឬ​មូលនិធិ​ដែល​ផ្ដល់​ដោយ​រាជរដ្ឋាភិបាល​ទៅ​បរ​ធន​បាល ដើម្បី​ចាត់ចែង និង​ប្រើប្រាស់​ជា​ប្រយោជន៍ ។ – បរ​ធន​បាល​កិច្ច​សង្គម ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​ការ​ធ្វើ​ប្រទាន​កម្ម​ទ្រព្យសម្បត្តិ​របស់​បរ​ធន​បាល​ទាយក ឱ្យទៅ​បរ​ធន​បាល​ក្នុង​គោលបំណង​ជា​ប្រយោជន៍​ទូទៅ​ដល់​សង្គម​រួម​មាន​វប្បធម៌ អប់រំ មនុស្សជាតិ សាសនា និង​វិទ្យាសាស្ដ្រ ។ – បរ​ធន​បាល​កិច្ច​បុគ្គល ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​ការ​ធ្វើ​ប្រទាន​កម្ម ឬ​មរតកសាសន៍ សម្រាប់​ជា​ប្រយោជន៍​របស់​បរ​ធន​បាល​ទាយក​ខ្លួនឯង​ផ្ទាល់ ឬ​បុគ្គល​ណាមួយ​ដែល​បាន​កំណត់​ជាក់លាក់ ដោយ​បរ​ធន​បាល​ទាយក ។

លោក​លើក​ឡើង​ទៀត​ថា បទ​ប្បប​ញ្ញ​តិ្ដ​ទូទៅ​នៃ​សេចក្តីព្រាងច្បាប់​នេះ​គឺ – គោលបំណង : ច្បាប់​នេះ​មាន​គោលបំណង​គ្រប់គ្រង​បរ​ធន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ – គោលដៅ ច្បាប់​នេះ​មាន​គោលដៅ​កំណត់​អំពី​វិធាន​នីតិវិធី​នៃ​ការ​បង្កើត​ចុះបញ្ជី​ការ​គ្រ ប់​គ្រង និង​ការ​ត្រួតពិនិត្យ​បរ​ធន​បាល​កិច្ច ។ – វិសាលភាព ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​បរ​ធន​បាល​កិច្ច​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ