ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខមាត់​គួរ​ឱ្យ​ខ្លាច​… នេះ​ក្របួច​ជាប់​ពេល​កំពុង​ប្រព្រឹត្ត​ជាក់ស្តែង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ជនសង្ស័យ​​ពាក់ព័ន្ធ​នឹង​បទល្មើស​ថ្នាំ​ញៀន​ចំនួន​២​នាក់ ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​​ជា​បន្ត​បន្ទាប់ កាលពី​យប់​ថ្ងៃ​ទី​១៨​ វិច្ឆិកា នៅ​ចំណុច​សួនច្បារ​មួយ​កន្លែង ក្នុង​ភូមិប​វេ​ល​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល…

ខេត្តបាត់ដំបង​ ៖ ជនសង្ស័យ​​ពាក់ព័ន្ធ​នឹង​បទល្មើស​ថ្នាំ​ញៀន​ចំនួន​២​នាក់ ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​​ជា​បន្ត​បន្ទាប់ កាលពី​យប់​ថ្ងៃ​ទី​១៨​ វិច្ឆិកា នៅ​ចំណុច​សួនច្បារ​មួយ​កន្លែង ក្នុង​ភូមិប​វេ​ល​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខណៈ​ដែល​ជន​នេះ​កំពុង​ដោះ​ដូរ​​ជាក់ស្ដែង​ ។ អធិការ​នគរបាល​ស្រុក​ប​វេ​ល លោក​សុខ សា​រិ​ន បាន​ឲ្យ​ដឹង​ថា ជន​ស​ង្ស័​ួ​យ​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ​ហង្ស សា​វឹង អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល និង​ម្នាក់​ទៀត​ឈ្មោះ​សន លឿ​ត អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ព្រៃ​សង្ហា ឃុំ​ខ្នាចរមាស​។

លោក​អធិការ​បាន​ប្រាប់​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​របស់​លោក​ចេញ​ល្បាត​ពេល​យប់​ប្រទះ​ឃើញ​កំពុង​លក់ដូរ​គ្រឿងញៀន​ជាក់ស្ដែង​នៅ​ក្បែរ​សួនច្បារ ទើប​កម្លាំង​ជំនាញ​ឃាត់ខ្លួន ហើយ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​ដែល​ជន​នេះ​លាក់​ទុក​ជាប់​ខ្លួន​។

បើ​តាម​របាយ​ការ​ណ៍​​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង​ដែល​ត្រូវ​កម្លាំង​ជំនាញ​ដកហូត​បាន​រួម​មាន ម្ស៉ៅ​ក្រាម​ព​ណ៌.ស​ថ្លា ​ដែល​គេ​សង្ស័យ​ជា​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​៣​ថង់​តូច​និង​១​ថង់​ធំ ម៉ូតូ​១​គ្រឿង ​ដែល​ជា​មធ្យោបាយ​សម្រាប់​ជិះ​ប្រព្រឹត្ត​បទល្មើស​លុយ​ចំនួន​៥​ម៉ឺន​រៀល និង​សម្ភារ​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ផង​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​​បទល្មើស​​គ្រឿងញៀន​​បំពាន​​ច្បាប់​​មែន ហើយ​​ក៏​បាន​ទ​ទូល​ស្គាល់​ផង​ដែរ​ ចំពោះ​វត្ថុ​តាង​នានា​ដែល​សមត្ថកិច្ច​បាន​ដកហូត​ពី​ពួក​ខ្លួន​ដែរ​ ។ ជនសង្ស័យ​មិន​បាន​បញ្ជាក់​ប្រាប់​ពី​ប្រវត្តិ នៃ​ការ​ប្រព្រឹត្ត​បទល្មើស​របស់​ពួក​គេ​ទេ តែ​បាន​ផ្ដល់​ចម្លើយ​បែប​ស្ទាក់ស្ទើរ​​ថា ពួក​គេ​គ្រាន់តែ​ធ្លាប់​កាន់​គ្រឿងញៀន​ចែកចាយ​តិច​តួច​​ប៉ុណ្ណោះ​។

យ៉ាងនេះ​ក្ដី លោក​សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល​បាន​និយាយ​ថា បើ​តាម​ការ​ស្រាវជ្រាវ​កន្លង​មក ក្រុម​នេះ​តែងតែ​នាំ​យក​ថ្នាំ​ញៀន​ទៅ​លក់ដូរ​គ្រប់​ទីកន្លែង នៅ​ក្នុងស្រុក​ប​វេ​ល ហើយ​កម្លាំង​ជំនាញ​របស់​លោក​ក៏​ធ្លាប់​តាមដាន​សកម្មភាព​របស់​ពួក​គេ​ដែរ រហូត​ដល់​ពេល​នេះ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់​ជា​បន្តបន្ទាប់​តែ​ម្ដង​។

អត្ថបទសរសេរ ដោយ