ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ៖ កងទ័ព​កម្ពុជា​ដាច់ខាត​មិន​ចូលរួម​ក្នុង​កិច្ច​ប្រតិបត្តិការ​យោធា​ជាមួយ​ប្រទេស ទាំងអស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​អះអាង​ថា កងទ័ព​កម្ពុជា​ដាច់ខាត​មិន​ចូលរួម​ក្នុង​កិច្ច​ប្រតិបត្តិការ​យោធា​ជាមួយ​ប្រទេស​ណា​ទាំងអស់ លើក លែង​តែ​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ ។…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​អះអាង​ថា កងទ័ព​កម្ពុជា​ដាច់ខាត​មិន​ចូលរួម​ក្នុង​កិច្ច​ប្រតិបត្តិការ​យោធា​ជាមួយ​ប្រទេស​ណា​ទាំងអស់ លើក លែង​តែ​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ ។

នេះ​បើ​យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។ លោក ខៀវ កា​ញា​រី​ទ្ធ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​«​តើ​កម្ពុជា​មានការ​ចាំបាច់​រំលោភ​រដ្ឋធម្មនុញ្ញ ខ្លួន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​លើ​ទឹកដី​កម្ពុជា​ឬទេ ? តើ​កម្ពុជា​ត្រូវការ​កងទ័ព​បរទេស ដើម្បី​ច្បាំង​ជាមួយ​អ្នក​ណា ? ហើយ​ខ្ញុំ​មិន​ត្រូវការ​ឲ្យ​បរទេស​មក​ច្បាំង​គ្នា នៅ​លើ​ទឹកដី​កម្ពុជា​ដូច កាលពី​អតីតកាល​ទេ ក៏​ដូច​ជា មិន​ត្រូវការ​ឲ្យ​កម្ពុជា​ជាទី​លាន​សាកល្បង​មនោគមន៍វិជ្ជា ឬ​អាវុធ​ឡើយ ។ យើង​ចង់​ចងមិត្ត​ជាមួយ​គ្រប់​ប្រទេស​លើ​សកលលោក ។

កងទ័ព​កម្ពុជា​ដាច់ខាត​មិន​ចូលរួម​ក្នុង​កិច្ច​ប្រតិបត្តិការ​យោធា​ជាមួយ​ប្រទេស​ណា​ទាំងអស់ លើកលែងតែ​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ -​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ពេល​ចាប់ផ្តើម​សម័យប្រជុំ​គណរដ្ឋមន្ត្រី​នា​ថ្ងៃ​ទី​១៩ វិច្ឆិកា ២០១៨ ។

គួរ​ឮ​កថា តាម​រយៈ​សេចក្ដីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក ឈុំ សុ​ជាតិ អះអាង​ថា «​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​រដ្ឋ​ឯករាជ្យ​អ​ព្យា​ក្រឹត្យ​អចិន្ដ្រៃយ៍​មិន​ចូលបក្ស​ម្ព័​ន្ធ​ដូច​មាន​ចែង​ក្នុង​មាត្រា​៥៣​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​ថែរក្សា​សុខ​សន្ដិភាព​ជូន​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​ការ​ប៉ុនប៉ង ទាំងឡាយ​ដែល​អូស​ទាញ​នាំ​ឲ្យ​ប្រទេស​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ជា​ថ្មី ដើម្បី​ធ្វើ​យ៉ាងណា​បន្ដ​ការ អភិវឌ្ឍ​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន​ទៅ​មុខ​ដូច្នេះ​ហើយ​កម្ពុជា​មិន​បាន​ចូលរួម​ជាមួយ​សង្គ្រាមត្រជាក់​ណាមួយ ឬ​អនុញ្ញាត​ឲ្យ​បរទេស​ណាមួយ​ប្រើប្រាស់​ទឹកដី​របស់​ខ្លួន​ធ្វើ​មូលដ្ឋាន​យោធា ដូចដែល​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​បាន​ផ្សាយ​ចោទប្រកាន់​ទេ​» ។

ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​សារព័ត៌មាន Asia Times បាន លើក​ឡើង​ថា អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក Mike Pence​នឹង​លើក​ឡើង​អំពី​បញ្ហា​មូលដ្ឋាន​កងទ័ពជើងទឹក​ចិន​ដែល​កំពុង​រីក​ចម្រើន​នៅ​កម្ពុជា​នៅ​ឯ​កិច្ចប្រជុំ​កំពូល​ដែល​អាច​ដាក់​រាជធានី​ភ្នំពេញ​ជា​បេះដូង​នៃ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង មហាអំណាច​ពិភពលោក ។

ចាប់តាំងពី​ឆ្នាំ​២០១៧ ប្រទេស​ចិន​បាន​បញ្ចុះបញ្ចូល​កម្ពុជា​សម្រាប់​កំពង់​ផែ​មួយ​នៅ​កោះកុង លើ​ឈូង សមុទ្រ​ថៃ ដែល​អាច​ត្រូវ​បាន​ប្រើ​ជា​មូលដ្ឋាន​កង​នាវាចរ​ផង​ដែរ ប៉ុន្តែ​វា​នៅ​មិន​ទាន់​ច្បាស់​ថា តើ​ការ​សាងសង់​បាន​រីក​ចម្រើន​នៅ​លើ​ច្រក​ទឹក​ជ្រៅ​បាន​ប៉ុណ្ណា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ