ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​បំពេញ​ការ​ខ្វះខាត​របស់​បងប្អូន​ពលរដ្ឋ

5 ឆ្នាំ មុន
  • បាត់ដំបង

និង​ក្រុមការងារ កាលពី​ថ្ងៃ​ទី​១៧-១៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ព្រមទាំង​អស់លោក លោកស្រី និង​ញាតិ​មិត្ត​ទាំងអស់​បាន​ប្រកាស​ជួសជុល​ធ្វើ​ផ្លូវ​១​ខ្សែ ប្រវែង​៣៣០០​ម៉ែត្រ ពី​ផ្លូវជាតិ​លេខ​៥ ចុះ​ទៅ​ដល់​វត្ត​ជោតិក…

និង​ក្រុមការងារ កាលពី​ថ្ងៃ​ទី​១៧-១៨ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ ព្រមទាំង​អស់លោក លោកស្រី និង​ញាតិ​មិត្ត​ទាំងអស់​បាន​ប្រកាស​ជួសជុល​ធ្វើ​ផ្លូវ​១​ខ្សែ ប្រវែង​៣៣០០​ម៉ែត្រ ពី​ផ្លូវជាតិ​លេខ​៥ ចុះ​ទៅ​ដល់​វត្ត​ជោតិក ស្ថិត​នៅ​ក្នុង​ឃុំ​អន្លង់​វិល ត​ភ្ជាប់​ទៅ​ឃុំ​អូរ​ដំបង​២ ក្នុងស្រុក​សង្កែ​ខេត្តបាត់ដំបង និង​កសាង​សាលា​ពុទ្ធិកៈ​នៅ​វត្ត​ដំណាក់​រទេះ ។

រហូត​បន្ត​ដង្ហែ​អង្គ​កថិនទាន​ទៅ​ប្រគេន​ព្រះ​ភិក្ខុសង្ឃ​គង់​ចាំ​ព្រះ​វស្សា​អស់​ត្រីមាស​នៅ​វត្ត​ធម្ម​សមវ​ឌ្ឍ​នា​រាម ហៅ​វត្ត​ទួល​ពន្លៃ កសាង​ព្រះ​វិហារ​បន្ថែម ឃុំ​វត្ត​តា​មឹ​ម និង​វត្ត​ពោធិ៍​លង្កា ហៅ​វត្ត​ដំណាក់​រទេះ ឃុំ​កំពង់​ព្រៀង ក្នុងស្រុក​សង្កែ ខេត្តបាត់ដំបង ។ ដើម្បី​ជួយ​ជ្រោមជ្រែង​វិស័យ​ព្រះពុទ្ធ​សាសនា និង​ជួយ​បំពេញ​ការ​ខ្វះខាត​នៅ​ក្នុង​វត្ត​ដែល​មាន​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ទាំងអស់ កំពុង​គោរព​តាម​វិស័យ​ព្រះពុទ្ធ​សាសនា​របស់​យើង​ទាំងអស់​គ្នា ។

មុន​ពេល​ទៅ​ចូលរួម​អង្គ​កឋិន​ពិធី​សំណេះសំណាល​ប្រកាស​ធ្វើ​ផ្លូវ​ចម្ងាយ​៣៣០០​ម៉ែត្រ លោក​ឡោក ហ៊ួ​រ បាន​បញ្ជាក់​ថា ថ្នល់​កៅស៊ូ​យើង​មាន​ពាសពេញ​ពី​ខេត្ត​ចុះ​ដល់​ស្រុក​បន្ត​ចុះ​ទៅ​ដល់​ភូមិ​ឃុំ​ជា​បន្ត​ទៅ​ទៀត​ដែល​ពេល​នេះ គឺ​លោក​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​មិន​បាន​សន្យា​ពី​មុន​មក​ឡើយ តែ​រាល់​ការងារ​ចុះ​ជាប់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្នុង​អាណត្តិ​នេះ លោក​ត្រូវ​បាន​ប្រជាជន​ស្រឡាញ់​ពេញចិត្ត​ក្នុង​ការងារ​ជួយ​ប្រជារាស្ត្រ​ទើប ប្រជាជន​ទាំងអស់​បាន​បោះ​ឆ្នោត​ឲ្យ​លោក​បន្តការងារ​នៅ​ទី​នេះ​បន្ត​ទៅ​ទៀត ។

ដូច្នោះ​នេះ​ជា​កិច្ច​ចាប់ផ្តើម​ធ្វើ​បន្ត​ធ្វើ​ដោយ​ផ្លូវ​នេះ​ជា​ផ្លូវ​ក្រួស​ក្រហម​ចាស់​ត្រូវធ្វើ​ជួសជុល​បន្ថែម ដោយ​ក្រាល​ក្រួស​ថ្ម​មិច​ពីលើ​ទៀត ហើយ​បន្ត​ទទួល​សំណើរ​បម្រើ​រាស្ត្រ​បន្ថែម​ទៀត អំពី​ប្រព័ន្ធ​ប្រឡាយ​ដែល​មាន​ស្រាប់​ពី​អាណត្តិ​មុន​មក ដើម្បី​បែងចែក​បន្ត​ទៅ​ដល់​ស្រែ​បងប្អូន​ដែល​ត្រូវការ​ធ្វើ​ឲ្យ​បាន​៣​ដង​ក្នុង​១​ឆ្នាំ ដែល​ពី​មុន​មក​ធ្លាប់​ធ្វើ​តែ​ម្តង​សោះ ក្នុង​១​ឆ្នាំ​មក​នោះ ។

លោក​បាន​អំពាវនាវ​សូម​បងប្អូន​កសិករ​ទាំងអស់​សូម​មេត្តា​កុំ​ចោះ​ប្រឡាយ​មេ​បង្ហូរទឹក​ចូល​ស្រែ​របស់​ខ្លួន​ដោយ​ខ្លួនឯង​ដែល​នាំ​ឲ្យ​មានការ​ខូចខាត​ទឹក​ដែល​បងប្អូន​យើង​នៅ​ផ្នែក​ខាងក្រោម​មិន​អាច​ទទួល​បាន​គ្រប់គ្រាន់ និង​ខូច​តួ​រាង​ប្រឡាយ​ឃាំង​ទឹក​មិន​អាច​ប្រើប្រាស់​បាន​យូរអង្វែង សូម​ចូលរួម​ដោយ​មាន​ជំនាញ និង​អាជ្ញាធរ ដើម្បី​ទទួល​បានការ​ប្រើប្រាស់​សម្រាប់​ទាំងអស់​គ្នា ហើយ​កុំ​ជឿ​ពាក្យឃោសនា​របស់​ជន​មួយ​ក្តាប់​តូច​ដែល​តែងតែ​បំផុស​បញ្ហា​សន្យា​នេះ សន្យា​នោះ ដែល​ខ្លួនឯង​មិន​ដែល​បាន​ជួយ​ធ្វើ​អ្វី សូ​ម្បី​តែ​បន្តិច​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ